ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​លែង​ខ្លាច​កូ​វី​ដ​-១៩ហើយ ​ឈរ​ប្រជ្រៀត​ណែន​ក្តន់​ដើម្បី​ធ្វើ​ប័ណ្ណបើកបរ និង​អត្ត​សញ្ញា​ណប័ណ្ណ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​​៧ ឧសភា ឆ្នាំ​២០២០ នេះ ​មាន​​ប្រជាពលរដ្ឋជា​ច្រើន​នាក់​ឈរ​​តម្រង់ជួរ​ប្រជ្រៀតគ្នា​យ៉ាងត្រៀបត្រា​នៅច្រក​ចូលផ្សារអុី​អន២ ស្ថិត​ក្នុង​​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​​៧ ឧសភា ឆ្នាំ​២០២០ នេះ ​មាន​​ប្រជាពលរដ្ឋជា​ច្រើន​នាក់​ឈរ​​តម្រង់ជួរ​ប្រជ្រៀតគ្នា​យ៉ាងត្រៀបត្រា​នៅច្រក​ចូលផ្សារអុី​អន២ ស្ថិត​ក្នុង​​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ក្នុងនោះមានអ្នក​ខ្លះ​មកធ្វើ​ប័ណ្ណបើកបរ, អ្នកខ្លះមកប្តូរប័ណ្ណបើកបរ​ដែលអស់សុពលភាព, ​អ្នកខ្លះ​មកបើកប័ណ្ណបើកបរ, អ្នកខ្លះ​មកធ្វើ​អត្តសញ្ញាណប័ណ្ណ និងអ្នក​ខ្លះ​មក​បើកអត្ត​សញ្ញាណ​ប័ណ្ណ ខណៈ​ពេលផ្សារ​ចាប់​ផ្តើម​បើកទ្វារនៅវេលា​ម៉ោង៩ព្រឹក​ ​ហើយគេសង្កេតឃើញ​ថា ប្រជាពលរដ្ឋហាក់ដូចមិនភ័យ​ខ្លាច​កូវីដ១៩​នោះទេ ដោយខ្លះមិន​បានពាក់ម៉ាស់ឡើយ ។

​ទន្ទឹមនឹង​នោះ ប្រជាលរដ្ឋមានការស្នើ​សុំអោយផ្សារបើកដំណើរការនៅវេលាម៉ោង៨ ស្រប​តាមម៉ោងធ្វើការរដ្ឋ ដើម្បីពួកគាត់មានពេលវេលា​ច្រើនក្នុងការមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណបើកបរជាដើម ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ