ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​​ជី​វិត​ដ៏​កំសត់​លោកតា​៨២​ឆ្នាំ បណ្តើរ​​កង់​រើស​អេ​ត​ចាយ​ចិញ្ចឹម​ជី​វីត​ចុង​​ក្រោយ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​នៅ​ក្នុង​វ័យចាស់​ជរា​ទៅ​ហើយ លោកតា​អាយុ​៨២​ឆ្នាំ រស់នៅ​ឯកោ​តែឯង​នៅ​តែ​បន្ត​ប្រប​ក​មុខរបរ​បណ្តើរ​កង់​ដើរ​រើស​អេ​ត​ចាយ​នៅ​តាម​ដងផ្លូវ​នានា ដើម្បី​យក​មក​លក់ គ្រាន់​បាន​កម្រៃ​ខ្លះ​ចិញ្ចឹម​ជី​វីត​ចុង​ក្រោយ​។ ការ​ប្រកប​មុខ​បែប​នេះ ធ្វើ​ឱ្ អ្នក​ភូមិ…

រាជធានី​ភ្នំពេញ ៖ ស្ថិត​នៅ​ក្នុង​វ័យចាស់​ជរា​ទៅ​ហើយ លោកតា​អាយុ​៨២​ឆ្នាំ រស់នៅ​ឯកោ​តែឯង​នៅ​តែ​បន្ត​ប្រប​ក​មុខរបរ​បណ្តើរ​កង់​ដើរ​រើស​អេ​ត​ចាយ​នៅ​តាម​ដងផ្លូវ​នានា ដើម្បី​យក​មក​លក់ គ្រាន់​បាន​កម្រៃ​ខ្លះ​ចិញ្ចឹម​ជី​វីត​ចុង​ក្រោយ​។ ការ​ប្រកប​មុខ​បែប​នេះ ធ្វើ​ឱ្ អ្នក​ភូមិ ក៏​ដូច​ជា​អ្នក​ដំណើរ​មានការ​អាណិតអាសូរ​ជា​ខ្លាំង ខ្លះ​បាន​ជូន​ប្រាក់​កាក និង​បាយ​ទឹក​ដល់​លោកតា​ផង​ដែរ ។ ទោះបីជា​យ៉ាងណា កូនក្មួយ និង​ចៅ​ចិញ្ចឹម​របស់​គាត់​មិន​បាន​ពេញចិត្ត នឹង​ឱ្យ​លោកតា ប្រកប​មុខរបរ​បែប​នេះ​ឡើយ​។

លោកតា​ដ៏​កំសត់​រូប​នោះ ឈ្មោះ ទេព សុខ អាយុ​៨២​ឆ្នាំ មាន​លំនៅ​ភូមិ​ខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ជួប​ជាមួយ​កោះសន្តិភាព នៅ​ក្រោម​ដំបូល​ខ្ទម​ប្រក់​ស័ង្កសី​បិទ​បាំង​ទៅ​ដោយ​ជញ្ជាំង​ស័ង្កសី​ធ្លុះ​ធ្លាយ​លាយ​បន្ទះ​ឈើ និង​ក្នុងផ្ទះ​ពោរពេញ​ទៅ​ដោយ​គំនរ សំបក​កំប៉ុង និង​ដប​ទឹក​សុទ្ធ លោកតា បាន​រៀបរាប់​ឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ គាត់​បាន​បណ្តើរ​កង់​ត្រាចចរ​នៅ​តាម​ដងផ្លូវ នៅ​ក្នុង​មូល​ដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​រើស​អេ​ត​ចាយ​លក់​យក​ប្រាក់​គ្រាន់​ចិញ្ចឹមជីវិត ។ នៅ​ក្នុង​មួយ​ថ្ងៃ​គាត់​បាន​កម្រៃ​ពី​ការ​រើស​អេ​ត​ចាយ​ប្រមាណ​១​ពាន់​ទៅ​២​ពាន់​រៀល​តែ​ប៉ុណ្ណោះ តែ​អ្នក​ភូមិ ក៏​ដូច​ជា​អ្នកដំណើរ​មានការ​អាណិតអាសូរ​បាន​ជួយ​ឧបត្ថម្ភ និង​ឱ្យ​បាយ​ទឹក​។

លោកតា ទេព សុខ ក៏​បានឱ្យ​ដឹង​ទៀត​ថា គាត់​ពុំ​មាន​កូនចៅ​នោះ​ទេ រស់នៅ​ឯកោ​រយៈពេល​ប្រមាណ​៤​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ប្រពន្ធ​របស់​គាត់​បាន​លាចាក​លោក​ទៅ ។ សព្វ​ថ្ងៃនេះ គាត់​បាន​រស់នៅ​ក្នុង​ដំបូលផ្ទះ​លើ​ដី​ទំហំ​ប្រមាណ​៧x៩​ម៉ែត្រ ដែល​បន្សល់​ទុក​ពី​ឪពុក​ម្តាយចិញ្ចឹម​របស់​គាត់ ដែល​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ព្រមទាំង​មានការ​ជួយ​ទំនុកបំរុង​ពី​ក្មួយ​ៗ និង​ចៅ ដែល​ជា​កូន​ចៅ​របស់​ឪពុក​ម្តាយចិញ្ចឹម​។

លោកតា​បាន​រៀបរាប់​ពី​ខ្សែជីវិត​ដ៏​កំសត់​ឱ្យ​ដឹង​ទៀត​ថា គាត់​មានស្រុក​កំ​ណើ​រ​នៅ​ថ្នង់​កែង ក្នុង​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម មាន​បងប្អូន​៥​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​។ បន្ទាប់​ពី​ធំ​ពេញវ័យ​នៅ​ជំនាន់​អាណានិគម​បារាំង លោកតា​បាន​ទៅ​ជា​កម្មករ​ចំការ​កៅស៊ូ​នៅ​មេមត់ និង​ជា​អ្នក​បើក​រថយន្ត ។ នៅ​ជំនាន់​ប៉ុ​ល​ពត គាត់​ត្រូវ​បាន​ជន្លៀស​ទៅ​រស់នៅ​ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​ថ្ងៃ​រំដោះ គាត់​និង​ប្រពន្ធ​ក៏​បាន​មក​រស់នៅ ច្រាំង​ចំរេះ ជាមួយ​ឪពុក​ម្តាយចិញ្ចឹម ។ នៅ​ក្នុង​ជី​វីត​គ្រួសារ​លោកតា​ពុំ​មាន​កូនចៅ​នោះ​ទេ ហើយ​ក៏​បាន​ប្រកប​មុខរបរ​ទិញ​លក់ និង​រើស​អេ​ត​ចាយ​។ ប្រមាណ​៤​ឆ្នាំ​មុន ប្រពន្ធ​គាត់​បាន​ស្លាប់​ចោល គាត់​ក៏​រស់នៅ​ឯកោ និង​ប្រកប​មុខ របរ​ដើរ​អេ​ត​ចាយ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

លោកស្រី ម៉េ​ត រ៉ា​វី អាយុ​៥៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ដែល​ត្រូវជា​ក្មួយ​ចិញ្ចឹម បានឱ្យ​ដឹង​ថា លោកតា ទេព សុខ មាន​បងប្អូន​នៅ​ស្រុក តែ​គាត់​បាន​មក​រស់នៅ ច្រាំង​ចំរេះ​នេះ​តែ​ម្នាក់ឯង​ជាមួយ​ឪពុក​ម្តាយ​របស់​គាត់ ។ ដោយសារ​តែ​លោកតា ធ្លាប់​ជួយ​មើល​ការ​ខុស​ត្រូវ​មើល​ទាំង​តាំងពី​តូច គាត់​មិន​ឱ្យ​លោកតា​ដើរ​រើស​អេ​ត​ទេ តែ​គាត់​មិន​ព្រម ។

ចំណែក​លោក វ៉ា​ន់ ផ​ន ចៅសង្កាត់​ច្រាំង​ចំរេះ​ទី​២ បានឱ្យ​ដឹង​ថា លោកតា ទេព សុខ និង​ប្រពន្ធ​បាន​មក​រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ដោយ​ដាំ​ស្វាយ​ឱ្យ​គ្រួសារ​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​។ បន្ទាប់​ពី​ម្ចាស់​ដី​បាន​បាត់បង់​ជីវិត​ទៅ​បន្សល់​ទុក​ដី​មួយ​ដុំ​ឱ្យ​លោកតា​ធ្វើ​ខ្ទម​រស់នៅ រហូត​​មក​ដល់​សព្វថ្ងៃ ព្រោះ​ជា​អ្នក​រាបអាន​គ្នា​ដូច​បងប្អូន ។

លោក​ចៅសង្កាត់ បានឱ្យ​ដឹង​ទៀត​ថា ដោយ​មើលឃើញ​ពី​ការ​លំបាក​ដែល​លោកតា ដើរ​រើស​អេ​ត​ចាយ សង្កាត់​តែងតែ​នាំ​អំណោយ​គ្រឿង​ឧបភោគ​ប រិ​ភោគ​ទៅ​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ក្នុង​មួយ​ខែ​២ ឬ​៣​ដង ព្រមទាំង​ណែនាំ និង​អង្វរ​គាត់​ឱ្យ​ឈប់​រើស​អេ​ត​ចាយ ព្រោះ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​តាម​ដងផ្លូវ ហើយ​ធានា​ចិញ្ចឹម តែ​គាត់​មិន​ព្រម​ហើយ​និយាយ​ថា មិន​ដើរ​ឈឺ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក ក្រៅពី​អាជ្ញាធរ​មូលដ្ឋាន នៅ​មាន​សប្បុរសជន​ជា​ច្រើន​ទៀត បាន​ជួយ​ឧបត្ថម្ភ​លោកតា តែ​លោកតា​នៅ​តែ​បណ្តើរ​កង់​រើស​អេ​ត​ចាយ ដើម្បី​កំដរ​ជី​វីត​ចុង​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ