ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ៤​រូប ពុក​រលួយ​ជាង​៧​ឆ្នាំ កិបកេង​ប្រាក់​ជិត​៦​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​អះអាង​ថា មន្ត្រី​៤​រូប ដែល​រង​ពិន័យ​ដក​មុខ​តំណែង…

រាជធានី​ភ្នំពេញ ៖ លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​អះអាង​ថា មន្ត្រី​៤​រូប ដែល​រង​ពិន័យ​ដក​មុខ​តំណែង និង​ព្យួរ​ពី​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយ​ជីវិត ដោយសារ​អ្នក​ទាំងនោះ​ពាក់ព័ន្ធ នឹង​អំពើ​ពុក​រលួយ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ដែល​កិបកេង​ប្រាក់​ជិត​៦​ម៉ឺន​ដុល្លារ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍ Tiger Street Football ។

សូម​ជម្រាប​ថា (​មន្ត្រី​និង​អតីតមន្ត្រី​៤​រូប​ត្រូវ​បាន​ព្យួរការងារ​អស់​មួយ​ជីវិត ​ព្រោះ​ប្រព្រឹត្តិ​ខុស​វិន័យ​ធ្ងន់ធ្ងរ​) មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទាំង​៤​រូប រួម​មាន លោក ម៉ៃ តុលា​, លោក ទុ​យ វិច្ឆិកា​, លោក ឆាំង ពិសិដ្ឋ និង​លោក គល់ សុភា​រម្យ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​០៦ ឧសភា ២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ លោក កែវ សា​រ៉េ​ត បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​តាំងពី​ឆ្នាំ​២០១៣​នោះ បាន​យក​ចំណែក​ទឹកប្រាក់​៣០​ភាគរយ នៃ​ព្រឹ​ត្ត​ការណ៍ Tiger Street Football ជា​រៀង​រាល់​ឆ្នាំ យក​ទុក​ដោយ​មិន​ប្រគល់​ឲ្យ​សហព័ន្ធ​ទេ ដែល​នេះ​ជា​ការ​រំលោភ​លើ​សេចក្តី​ទំនុកចិត្ត របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។

លោក សា​រ៉េ​ត បាន​បញ្ជាក់​ថា ទំហំ​ទឹកប្រាក់​នៅ​ក្នុង​អំពើ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ត្រូវ​បាន​បាត់បង់​ប្រមាណ ៥៩,៧៣៦​ដុល្លារ គិត​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ។ ហើយ​នេះ​មិន​រាប់​បញ្ចូល​ព្រឹត្តិការណ៍​ប្រកួត​ធំ​ៗ​ជា​ច្រើន នា​ពេល​កន្លង នៅឡើយទេ ។ បើ​គិត​ចំនួន​ទឹកប្រាក់​នោះ ថា​ច្រើន​ក៏​បាន ប៉ុន្តែ​បើ​យើង​និយាយ​ពី​ពេលវេលា​ចាប់ពី​ឆ្នាំ​២០១៣ មក​ប្រមាណ​ជា​៧ ទៅ​៨​ឆ្នាំ ធ្វើ​ឲ្យ​គណៈកម្មការ​ប្រតិបត្តិ​លោក​មិន​ពេញចិត្ត ដែល​បាន​រំលោភ​លើ​ក្រមសីលធម៌ វិន័យ សេចក្តី​ថ្លៃថ្នូរ ក្នុង​វិស័យ​បាល់ទាត់ របស់​កម្ពុជា ហើយ​ក៏​ប៉ះពាល់​ផង​ដែរ​ដល់​កិត្តិនាម​របស់​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ