ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដំឡូង​មី​បន្ត​ធ្លាក់​ចុះ​តែ​កសិករ​បង្ខំចិត្ត​ដក​លក់​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី ៥​ខែឧសភា ឆ្នាំ ២០២០​នេះ ក្រោយ​ពី​ប្រទេស​ថៃ បាន​បិទ ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី ៥​ខែឧសភា ឆ្នាំ ២០២០​នេះ ក្រោយ​ពី​ប្រទេស​ថៃ បាន​បិទ ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មិន​ឱ្យ​ម៉ូតូ ឬ រថយន្ត​ចេញចូល​ទៅ​មក ដើម្បី​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ ១៩ ធ្វើ​ឱ្យ​ប្រជា​ពល រដ្ឋ​មួយ​ចំនួន ដឹក​ទំនិញ​យក​ទៅ​លក់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ផ្សេង ដូច​ជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ ដូង នៅ​ចំណុច​បាន​ឡែ​ម ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ជាដើម ។

ដូច្នេះ​ហើយ​ទើប​មក ដល់​ពេល​នេះ​កសិផល​ដំឡូង​មី មានការ​ធ្លាក់​ថ្លៃ​ជាង​មុន តែ​ទោះបីជា​យ៉ាងណា​កសិករ​បង្ខំចិត្ត ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គង់​ផ្គង់​ជីវ ភាព​ប្រចាំ​ថ្ងៃ ។

ប្រភព​ព័ត៌មាន​ពី​កសិករ​ម្នាក់​ឈ្មោះ ឡោ សុខ​បូ​ន អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា គាត់​បាន​ដាំដំឡូង​មី​ចំនួន ៣​ហិច​តា នៅ​ត្រង់​ចំណុច​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល ផល​អស់​រយ​:​ពេល ៣​ថ្ងៃ​មក​ហើយ ក៏​លក់​បាន​ចំនួន​ជាង ២០​តោន​ដែរ ។លោក​បន្ត​ទៀត​ថា តម្លៃ​ទីផ្សារ​ដំឡូង​មី​បច្ចុប្បន្ន​មានការ​ធ្លាក់​ចុះ​ជាង​មុន ដោយ​ដំឡូង​មី ១​គីឡូក្រាម ឈ្មួញ​ទិញ​តម្លៃ ១.៥ បាត​ថៃ ដោយ​កាលពីមុន​កើត​មាន​ជំងឺ​កូ​វី​ដ ដំឡូង​មី​ឡើង ថ្លៃ​រហូត​ដល់ ២.២​បាត​ថៃ​ឯណោះ​ក្នុង ១​គីឡូក្រាម ។

លោក​បញ្ជាក់​ថា ទោះបីជា​ការ​បិទ​ច្រក ទ្វារ​អន្តរជាតិ​ព្រំ មាន​រយ​:​ពេល​យូរ មិន​ទាន់​មានការ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ ដោយសារ​តែ បញ្ហា​កូ​វី​ដ ១៩ តែបើ​មាន​ឈ្មួញ​នៅ​ទទួល​ទិញ​មើមដំឡូង​មី ទោះបីជា​មាន​តម្លៃ​ថោក​ក៏​គាត់ នៅ​តែ​ដឹក​យក​ទៅ​លក់ ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ចំពោះ​ការ​ជួល​ឱ្យ​កម្មករ​ប្រមូល​ផល​នៅ​ក្នុង​ចម្ការ គឺ​ក្នុង ១​តោន​អស់ ២៥០​បាត​ថៃ និង ជួល​ដឹក​មើមដំឡូង​មី​ចេញពី​ចម្ការ​យក​ទៅ​លក់​នៅ​ស្តង់ ១០​តោន អស់​ថ្លៃ ១២០០​បាត​ថៃ បើ សរុប​ថ្លៃ​ជី ថ្លៃ​ភ្ជួរ​រាស់ ដាំ និង​ដក​មើមដំឡូង​មី បើ​តម្លៃ​ទាប​បែប​នេះ គឺ​មិន​ចំណេញ​ប៉ុន្មាន​នោះ ទេ ។ ដោយសារ​ដាំដំឡូង​មី​នៅ​ចន្លោះ​ដើម​ស្វាយ លុះ​ជិត​ដល់​ពេល​ដែល​លោក​ដាក់​បញ្ជា​ឱ្យ ដើម​ស្វាយកែវ​រមៀត​ផ្លែ ក៏​ប្រញាប់​ប្រមូល​ផល​បែប​នេះ​ផង​ដែរ ។

កម្មករ​ឈ្មោះ លឹ​ម ង៉ា​ន់ ហៅ​ក្រឹម អាយុ ២៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ ណា​ន ណា​វី អាយុ ៣២ ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បានឱ្យ​ដឹង​ថា គាត់​មក​ស៊ីឈ្នួល​ដក ដំឡូង​មី​នៅ​ក្នុង​ខេត្ត​ប៉ៃលិន អស់​រយ​:​ពេល​ច្រើន​ខែ​មក​ហើយ ដោយ​ក្នុង ១​ថ្ងៃ​ៗ​អាច​ទទួល​បាន ប្រាក់​កម្រៃ ៣៥០០០ ទៅ ៤០០០០​រៀល ដោយ​ស្នាក់​នៅ​ក្នុង​ខ្ទម​ចាំចម្ការ​ជាមួយ​ប្រពន្ធ​កូន ។ លោក​បន្ត​ទៀត​ថា ក្រៅពី​ដក​ដំឡូង​មី បើ​មានការ​ងារ​អ្វី​ផ្សេង​ទៀត​ដូច​ជា កាច់​ពោត និង​ដាំ​ដំ ឡូង​មី ក៏​នាំ​គ្នា​ធ្វើ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ