ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះអាស្រមតម្កល់ព្រះពុទ្ធរូប​យ៉ាងសន្ធោសន្ធៅ ដោយ​មិនដឹងមូលហេតុ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​អាស្រមតម្កល់​ព្រះពុទ្ធរូប​​មួយខ្នង​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​​ បាំងជញ្ជាំង​​និង​ក្រាល​ក្តា​រ​ ដែល​មាន​ទំហំ​ទទឹង​៥​ម៉ែត្រ និង​បណ្តា​យ​៧​ម៉ែត្រ​ មានទីតាំង​ស្ថិត​នៅ​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥២៨​ជាប់​ផ្លូវជាតិ​លេខ​៩ ​ក្នុង​​ភូមិ​ស្រឡៅ​ ឃុំ​អន្លង់​ជ្រៃ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​…

ខេត្តស្ទឹងត្រែង​ ៖ ​អាស្រមតម្កល់​ព្រះពុទ្ធរូប​​មួយខ្នង​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​​ បាំងជញ្ជាំង​​និង​ក្រាល​ក្តា​រ​ ដែល​មាន​ទំហំ​ទទឹង​៥​ម៉ែត្រ និង​បណ្តា​យ​៧​ម៉ែត្រ​ មានទីតាំង​ស្ថិត​នៅ​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥២៨​ជាប់​ផ្លូវជាតិ​លេខ​៩ ​ក្នុង​​ភូមិ​ស្រឡៅ​ ឃុំ​អន្លង់​ជ្រៃ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ត្រូវ​អគ្គី​ភ័យ​ឆាប​ឆេះ​​អស់​ទាំងស្រុង​កាលពី​វេលា​ម៉ោង​​៨​យប់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០​ ​។ ទាក់ទិននឹង​​ករណី​ភ្លើង​ឆេះ​អាស្រម​តម្កល់​ព្រះ​ពុទ្ធរូប​ខាងលើ​នេះដែរ​ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​នៅ​ឡើយ​ទេ ។​

អាស្រម​តម្កល់​ព្រះ​ពុទ្ធរូប​ខាងលើ​នេះ​មាន​​ម្ចាស់​ឈ្មោះ​ចែ​ម សង្វារ ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ ។

​ក្នុងហេតុការណ៍​ខាងលើ​នេះ​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​​រួម​មាន អាស្រមមួយខ្នង ព្រមទាំង​​ព្រះ​ពុទ្ធរូប​១​អង្គ​ធំ, ព្រះ​ពុទ្ធរូប​តូច​ៗ​ចំនួន​១៦​អង្គ​ និង​ថូផ្កា​ឈើចំនួន​២​គូ​ ត្រូវអគ្គិភ័យឆាបឆេះ​អស់ទាំង​ស្រុង ។

តាម​​ប្រភពពី​សត​ម្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​ការ​ឆាបឆេះ​អាស្រម​តម្កល់​ព្រះពុទ្ធរូប​ខាងលើ​នេះ គេ​នៅ​​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយទេ​ ដោយសារ​កន្លែងកើតហេតុ​មាន​ចម្ងាយឆ្ងាយ​​​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ប្រហែល​៧០​គីឡូម៉ែត្រ ទើប​កម្លាំង​អធិការ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ទំនាក់ទំនង​​សុំ​ការ​ជួយ​អន្តរាគមន៍​ពីខាង​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ស្រុក​ឆែប ​ខេត្តព្រះវិហារ​ឱ្យ​មក​​ជួយ​ពន្លត់​ ព្រោះ​គោលដៅ​ជិត​ជាង​ ដោយ​​ប្រើប្រាស់​ទឹក​អស់​មួយ​រថយន្ត​ ទើប​ភ្លើងរលត់​ទៅវិញ​ ។

​ក្រោយពេលកើតហេតុ កម្លាំង​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ និង​សើ​ុ​ប​អង្កេត​​ជុំវិញករណី​ខាងលើ​​នេះ​​ហើយ​​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ