ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះប្រែជាលាភ ! បាន ៥០លាន រៀលទាំងព្រឹកពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ

3 ឆ្នាំ មុន
  • ភ្នំពេញ

រឿងរ៉ាវរបស់អ្នកមានសំណាងគាស់ឈ្នះទឹកប្រាក់សុទ្ធ ៥០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើកWURKZ លោក នួន សុឃៀង ប្រៀបបីដូចជាពាក្យចាស់ពោលថា «ក្នុងគ្រោះប្រាកដជាមានលាភ» មែន ។ពលរដ្ឋឃុំពពក…

រឿងរ៉ាវរបស់អ្នកមានសំណាងគាស់ឈ្នះទឹកប្រាក់សុទ្ធ ៥០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើកWURKZ លោក នួន សុឃៀង ប្រៀបបីដូចជាពាក្យចាស់ពោលថា «ក្នុងគ្រោះប្រាកដជាមានលាភ» មែន ។
ពលរដ្ឋឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ រូបនេះបានរៀបរាប់ពេលត្រូវរង្វាន់យ៉ាងដូច្នេះ ថា ៖ « ការពិតទៅ ខ្ញុំត្រូវជូនកូន និងប្រពន្ធទៅមន្ទីរពេទ្យ ព្រោះកូនតូចក្តៅខ្លួន ។ ដោយ សារតែអស់កម្លាំងនៅតាមផ្លូវជិតដល់មន្ទីរពេទ្យទៅហើយនោះ ខ្ញុំក៏ឈប់ម៉ូតូទិញ វើក WURKZ មួយកំប៉ុងហូបឱ្យស្រឡះមុខបន្តិច ព្រោះហត់នឿយ និងកំពុងក្រពុលមុខនឹងកូនឈឺផង ស្រាប់តែគាស់ឆាច់ឃើញ ៥០លាន ។ ខ្ញុំអរហួសពីអរសឹងភ្លេចលើកជន្ទល់ម៉ូតូ» ។

លោកបន្តថា ៖ «ទឹកប្រាក់នេះនឹងយកទៅធ្វើផ្ទះតូចល្មម ព្រោះកន្លងមករស់នៅក្នុងផ្ទះតូចចង្អៀតលើដីម្តាយដែលចែកឱ្យតាំងពីយូរមកហើយ ។ ពេលនេះល្មមមានផ្ទះជារបស់ខ្លួនឯងឱ្យសមរម្យនឹងគេហើយ» ។ លោក សុឃៀង បច្ចុប្បន្នប្រកបរបរជាអ្នកធ្វើស្រែចម្ការ និងមានកូនចំនួន ៣នាក់ ។ លោកបានឈ្នះទឹកប្រាក់នេះកាលពីព្រឹកថ្ងៃទី ២៩ ខែមេសា វេលាម៉ោង ៨ព្រឹក ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ