ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅ​បុរស​ម្នាក់ ​ជេរ​ដាក់​បណ្ដាសា​ សមត្ថកិច្ច​អនុវត្ត​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​សន្តិសុខ បាន​កោះហៅ​ឲ្យ​ចូលខ្លួន មក​បំភ្លឺ​ករណី​ផុស​ព័ត៌មាន​មិន​ពិត និង​ជេរ​ប្រមាទ មើលងាយ​មក​លើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ នេះ​បើ​តាម ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​សន្តិសុខ បាន​កោះហៅ​ឲ្យ​ចូលខ្លួន មក​បំភ្លឺ​ករណី​ផុស​ព័ត៌មាន​មិន​ពិត និង​ជេរ​ប្រមាទ មើលងាយ​មក​លើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ នេះ​បើ​តាម ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

បុរស​ដែល​ត្រូវ​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ មានឈ្មោះ ហែម ផល្លា ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ YVON HEM Phalla បាន​ផុស​ព័ត៌មាន​ជេរ​ប្រមាទ មើលងាយ​យ៉ាង​ខ្លាំង​មក​លើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ កាលពី​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២០ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​សមត្ថកិច្ច ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

បុរស​ម្នាក់​ឈ្មោះ ហែម ផល្លា ក៏​បាន​ទទួលកំហុស​ទាំងស្រុង និង​បាន​ថត​វី​ដេ​អូ សុំ​ទោស​ជា​សាធារណ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​សុំ​ទោស​ដល់​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​ដោយ​ផ្តិត​មេដៃ​រួច​មក សមត្ថកិច្ច​ក៏​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​អនុវត្ត​តាម​ច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​ផុស​ព័ត៌មាន​មិន​ពិត ជា​ពិសេស​ផុស​ព័ត៌មាន​ដែល​មាន​លក្ខណ​:​មើលងាយ និង​ជេរ​ប្រមាទ​មក​លើ​ច្បាប់ និង​សមត្ថកិច្ច ។ បើ​ក្នុង​ករណី​មិន​រៀងចាល សមត្ថកិច្ច​និង​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

https://www.facebook.com/436017133191961/videos/164196418328128/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ