ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រួម​ភេទ​ក្រៅ​ផ្ទះ​ធ្លាក់​ចុះ ដោយសារ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះសំណាក់​នៅ​ផ្លូវជាតិ​៦​អា ភាគច្រើន​មានការ​ធ្លាក់​ចុះ​ភ្ញៀវ ហើយ​វា​បាន​បង្ហាញ​​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​រួម​ភេទ​ក្រៅ​ផ្ទះ​។ នេះ​បើ​តាម​ការ​ចុះ​របាយការណ៍ ដោយ​អ្នក​សារ​ព័ត៌​មាន​កោះសន្តិភាព និង​ការ​សាកសួរ​អ្នកបម្រើ​ការ​តាម​ផ្ទះសំណាក់​នៅ​ទីនោះ​។ ផ្ទះសំណាក់​តាម​ផ្លូវជាតិ​៦​អា ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ ផ្ទះសំណាក់​នៅ​ផ្លូវជាតិ​៦​អា ភាគច្រើន​មានការ​ធ្លាក់​ចុះ​ភ្ញៀវ ហើយ​វា​បាន​បង្ហាញ​​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​រួម​ភេទ​ក្រៅ​ផ្ទះ​។ នេះ​បើ​តាម​ការ​ចុះ​របាយការណ៍ ដោយ​អ្នក​សារ​ព័ត៌​មាន​កោះសន្តិភាព និង​ការ​សាកសួរ​អ្នកបម្រើ​ការ​តាម​ផ្ទះសំណាក់​នៅ​ទីនោះ​។ ផ្ទះសំណាក់​តាម​ផ្លូវជាតិ​៦​អា ជា​ច្រើន ត្រូវ​បាន​គេ​ដឹង​ថា មាន​ភ្ញៀវ​ជា​ច្រើន​បាន​ប្រើប្រាស់​សម្រាប់​ការ​ដេក​ខ្លី​ៗ ឬ​ក៏​និយាយ​ឱ្យ​ចំ​ជាង​នេះ គឺ​ការ​រួម​ភេទ​ក្រៅ​ផ្ទះ​។

បុរស​ម្នាក់​បើក​ផ្ទះសំណាក់​នៅ​ផ្លូវជាតិ​៦​អា បានឱ្យ​ដឹង​ថា ផ្ទះសំណាក់​របស់​ខ្លួន​បាន​ចាប់ផ្តើម​ធ្លាក់​ភ្ញៀវ ចាប់តាំងពី​មានការ​ផ្អើល​រឿង​កូ​វី​ដ​១៩ ហើយ​ក្រោយមក​មានការ​អំពាវនាវ​មិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ និង​ការ​ធ្វើ​ដំណើរ​បើ​មិន​ចាំបាច់​។

បុរស​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ទៀត​ថា ផ្ទះសំណាក់​របស់​គាត់​រក​ចំណូល​សឹងតែ​មិន​បាន​រួច​បាយ​ផង​ពេល​នេះ​។ គាត់​បន្ត​ទៀត​ថា មិនមែន​មាន​តែ​ផ្ទះសំណាក់​របស់​គាត់​នោះ​ទេ គឺ​ផ្ទះសំណាក់​ជា​ច្រើន​ទៀត​ក៏​មិនសូវ​មាន​ភ្ញៀវ​ចូល​ដេក​ដែរ​។

ការ​ចុះ​ពិនិត្យ​ផ្ទាល់​ស្ថានភាព​ផ្ទះសំណាក់​តាម​ផ្លូវជាតិ​៦​អា ផ្តល់​ចំណាប់អារម្មណ៍ ពី​ភាព​មិន​រស់​រវើក​នៃ​ដំណើរការ​ផ្ទះសំណាក់​នៅ​តាម​ផ្លូវជាតិ​លេខ​៦​អា​។ ផ្លូវជាតិ​លេខ​៦​អា មានផ្ទះ​សំណាក់​ជា​ច្រើន​។ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ គេ​មិនសូវ​ឃើញ​មាន​ភ្ញៀវ​ដូច​ពី​ពេល​មុន​ឡើយ​។

ចំណែក​បុរស​ជា​បុគ្គលិក​ផ្ទះសំណាក់​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពីមុន​ពេល​កើត​មាន​ជំងឺ​កូ​វី​ដ​១៩ ឡើង នៅផ្ទះ​សំណាក់​របស់​លោក គឺ​មាន​ភ្ញៀវ​ចូល​មក​ដេក​ច្រើន​ណាស់ ។ លុះដល់​ក្នុង​ផ្ទុះ​ជំងឺ​នេះ​ឡើង ចំនួន​ភ្ញៀវ​ដែល​ចូល​មក​ដេក​មានការ​ថយ​ចុះ​ខ្លាំង​។

លោក​ពន្យល់​ថា ការ​ថយ​ចុះ​ភ្ញៀវ​ចូល​មក​ដេក​ក្នុងផ្ទះ​សំណាក់​នេះ​ដែរ គឺ​កើតឡើង ដោយសារ​តែ​ហាង​ខារ៉ាអូខេ​ត្រូវ​បាន​គេ​បិទ ។ បើ​ហាង​ខារ៉ាអូខេ​នៅ​បើក​វិញ​ម្ល៉េះ​នឹង​មាន​ភ្ញៀវ​ចូល​មក​ដេក​ច្រើន​ដូច​កាលពី​មិន​ទាន់​កើត​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ​។ លុះ​មក​ដល់​នឹង​ពេល​នេះ ក៏​នៅ​មិន​ទាន់​មាន​ភ្ញៀវ​ដូច​ដើម​វិញ​ឡើយ​។

គួរ​បញ្ជាក់​ថា ក្នុងអំឡុងពេល​ផ្ទុះ​កើត​មាន​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩​នេះ តាម​បណ្តា​កន្លែង​កំសាន្ត ក្លឹ​ប ហាង​ខារ៉ាអូខេ និង​អាជីវកម្ម​មួយ​ចំនួន​ផ្សេង​ៗ​ទៀត​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​បាន​បិទទ្វារ​អាជីវកម្ម​ជា​បណ្តោះអាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​ការ​រី​ល​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ