ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​អាយុ ១១​ខែ​សញ្ជាតិ​អា​មេ​រិ​ក​និង​ឪពុក​ម្តាយ​ខ្មែរ​ជាប់​គាំង​នៅ​កូរ៉េ​នឹង​អាច​ចូល​កម្ពុជា​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្តី​ប្រពន្ធ​ជនជាតិ​ខ្មែរ​មួយគូ និង​កូន​តូច​របស់​ពួក​គាត់​អាយុ ១១ ខែ​ដែល​បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​មក​កាន់​កម្ពុជា​តែ​បែរជា​ជាប់​គាំង​នៅ​ព្រ​លាន​យន្តហោះ​អ៊ី​ន​ឆ​ន់​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង​នោះ​ពេល​នេះ​ត្រូវ​បាន​សម្របសម្រួល​ឲ្យ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​បាន​នា​ថ្ងៃ​សុក្រ​ទី ៨ ខែឧសភា​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក…

រាជធានី​ភ្នំពេញ​៖ ប្តី​ប្រពន្ធ​ជនជាតិ​ខ្មែរ​មួយគូ និង​កូន​តូច​របស់​ពួក​គាត់​អាយុ ១១ ខែ​ដែល​បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​មក​កាន់​កម្ពុជា​តែ​បែរជា​ជាប់​គាំង​នៅ​ព្រ​លាន​យន្តហោះ​អ៊ី​ន​ឆ​ន់​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង​នោះ​ពេល​នេះ​ត្រូវ​បាន​សម្របសម្រួល​ឲ្យ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​បាន​នា​ថ្ងៃ​សុក្រ​ទី ៨ ខែឧសភា​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង ។

បើ​តាម​លោក ឡុ​ង ឌី​ម៉​ង់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដើម​ឡើយ​ប្តី​ប្រពន្ធ​ខាងលើ​នេះ​ធ្វើ​ដំណើរ​ពី​អា​មេ​រិ​កមក​កាន់​កម្ពុជា​ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​ខ្មែរ ខណៈ​ដែល​កូនប្រុស​វ័យ ១១ ខែ​បាន​ប្រើ​លិខិតឆ្លងដែន​អា​មេ​រិ​ក ដោយសារ​តែ​គាត់​កើត​នៅ​អា​មេ​រិ​ក ។ ក៏​ប៉ុន្តែ​អ្នក​ទាំង​បី​ដែល​បាន​មក​ដល់​ស្រុក​ខ្មែរ​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​មិន​អាច​ចូល​ស្រុក​ខ្មែរ ដោយសារ​តែ​កូន​តូច​វ័យ ១១ ខែ​នោះ​មាន​កាន់​លិខិតឆ្លងដែន​អា​មេ​រិ​ក​ដែល​ជាប់​បម្រាម​មិន​ឲ្យ​ចូល​កម្ពុជា​ដោយសារ​តែ​កូ​វី​ដ​-១៩ នោះ ។

ត្រង់នេះ​គឺ​ចង់​រម្លឹក​ផង​ដែរ​ថា​រាជរដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​-១៩ ថ្មី​មក​កាន់​កម្ពុជា​នោះ បាន​សម្រេច​ដាក់​បម្រាម​ផ្អាក​មិន​ឲ្យ​ជនបរទេស​មក​ពី​ប្រទេស​ចំនួន ៥​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រទេស​ទាំង​៥​នោះ មាន​ជា​អា​ថិ៍​៖ ប្រទេស​អ៊ី​តា​លី អា​ឡឺ​ម៉​ង់ អេ​ស្ប៉ា​ញ បារាំង និង​អា​មេ​រិ​ក ។

ឯកអគ្គរាជទូត​ខ្មែរ​រូប​នេះ​បាន​បន្ត​ថា ដោយសារ​តែ​កូន​តូច​ជាប់​បម្រាម​អ​ញ្ចឹ​ង​អាជ្ញាធរ​ខ្មែរ​ត្រូវ​ប​ញ្ជួ​ន​គាត់​ទៅ​អា​មេ​រិ​ក​វិញ ហេតុ​ដូច្នេះ​ទើប​មាតា​បី​តា​ដែល​កាន់​លិខិតឆ្លងដែន​ខ្មែរ និង​មាន​សញ្ញា​តិ​ខ្មែរ ក៏​ត្រូវ​វិល​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ​ជាមួយនឹង​កូន​របស់​ខ្លួន ដែល​កាន់​លិខិតឆ្លងដែន​អា​មេ​រិ​ក នា​យប់​ថ្ងៃ​ទី ២៦ ខែមេសា​កន្លង​ទៅ ។

យ៉ាងណាមិញ​ពេល​ឡើង​ពី​ខ្មែរ​មក​ដល់​ព្រ​លាន​យន្តហោះ​អ៊ី​ន​ឆ​ន់​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង​វិញ ប្តី​ប្រពន្ធ​ខាងលើ​នេះ ក៏​ត្រូវ​ជាប់​គាំង​នៅ​ព្រ​លាន​យន្តហោះ​តាំងពី​ថ្ងៃអាទិត្យ​ដោយសារ​វី​សារ​របស់​ប្តី​ប្រពន្ធ​កាន់​លិខិតឆ្លងដែន​ខ្មែរ​ខាងលើ​ដើម្បី​ចូល​ទឹកដី​អា​មេ​រិ​ក ក៏​ហួស​សុពលភាព​មិន​អាច​ទៅ​អា​មេ​រិ​កបាន ។

លោក ឡុ​ង ឌី​ម៉​ង់​បាន​បញ្ជាក់​ថា «​ប្ដី​ប្រពន្ធ​មួយគូ​រួម​ទាំង​ទារក​អាយុ ១១ ខែ ដែល​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក ហើយ​ជាប់​នៅ​ព្រ​លាន​យន្តហោះ​អ៊ី​ន​ឆ​ន់​សេ​អ៊ូ​ល ដោយសារ​តែ​ការ​រឹត​បន្តឹង​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​កាលៈទេសៈ covid19 ហើយ​មិន​អាច​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក ត្រូវ​បាន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ដោះស្រាយ​វិញ​បាន ដោយ​សម្របសម្រួល​ផ្តល់​វី​សារ​ជូន​ទៅ​ដល់​កូន​តូច ។ ហើយ​ណែនាំ​ឱ្យ​យើងខ្ញុំ​មក​សួរសុខទុក្ខ និង​ពាំនាំ​នូវ​សមានចិត្ត​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្ដម​មក​ជូន​ពួក​គាត់​ដល់​ក្នុង​ព្រ​លាន​យន្តហោះ ដែល​ពួក​គាត់​នឹង​អាច​វិល​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​សុក្រ​ទី ៩ ឧសភា​ខាង​មុខ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ