ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយវាយ​ទ្រព្យសម្បត្តិ​ជា​ចំណែក​៥

3 ឆ្នាំ មុន

​ទ្រព្យសម្បត្តិ​ដែលបុគ្គលរកបាន​មក​ដោយ​ផ្លូវ​ល្អ ផ្លូវ​សុចរិតត្រឹមត្រូវ​ហើយ គួរតែ​ចេះ​បែងចែក​ទ្រព្យ​នោះ​ជា​៥​ចំណែក​ទៀត ទើប​ត្រឹមត្រូវ​តាម​ពុទ្ធឱវាទ មិន​ត្រូវ​ទុកទ្រព្យ​នោះ​ឲ្យ​នៅ​ទំនេរ​ទេ ។ បុគ្គល​ណា​ចាយវាយ​ប្រើប្រាស់​បែងចែក​ទ្រព្យសម្បត្តិ​ជា​៥​គឺ ចិញ្ចឹម​ខ្លួន​, ចិញ្ចឹម​មាតាបិតា​បុត្រ​ភរិយា​ទាសៈកម្មករ​ឲ្យ​បាន​សេចក្ដីសុខ​ទើប​ប្រសើរ​,​ទំនុកបម្រុង​កល្យាណមិត្ត​ឲ្យ​បាន​ល្អ​, កម្ចាត់​អន្តរាយ​ដែល​កើត​អំពី​ភ័យ​ផ្សេង​ៗ…

​ទ្រព្យសម្បត្តិ​ដែលបុគ្គលរកបាន​មក​ដោយ​ផ្លូវ​ល្អ ផ្លូវ​សុចរិតត្រឹមត្រូវ​ហើយ គួរតែ​ចេះ​បែងចែក​ទ្រព្យ​នោះ​ជា​៥​ចំណែក​ទៀត ទើប​ត្រឹមត្រូវ​តាម​ពុទ្ធឱវាទ មិន​ត្រូវ​ទុកទ្រព្យ​នោះ​ឲ្យ​នៅ​ទំនេរ​ទេ ។

បុគ្គល​ណា​ចាយវាយ​ប្រើប្រាស់​បែងចែក​ទ្រព្យសម្បត្តិ​ជា​៥​គឺ ចិញ្ចឹម​ខ្លួន​, ចិញ្ចឹម​មាតាបិតា​បុត្រ​ភរិយា​ទាសៈកម្មករ​ឲ្យ​បាន​សេចក្ដីសុខ​ទើប​ប្រសើរ​,​ទំនុកបម្រុង​កល្យាណមិត្ត​ឲ្យ​បាន​ល្អ​, កម្ចាត់​អន្តរាយ​ដែល​កើត​អំពី​ភ័យ​ផ្សេង​ៗ និង​ឲ្យ​ទាន​ដល់​សមណភេទ​បាន​ល្អ​ហើយ បុគ្គល​នោះ​ឈ្មោះ​ថា កាន់​យក​នូវ​ប្រយោជន៍​នៃ​ទ្រព្យ​នោះ​ទុក​ដោយ​ប្រពៃ ។

ប៉ុន្តែ​កាលបើ​បុគ្គល​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ក្នុង​ផ្លូវ​ឥតប្រយោជន៍​ដូច​ជា លេងល្បែង​ភ្នាល់​, ផ្គាប់ផ្គុន​ស្រី​, ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ ឈ្មោះ​ថា​មិន​បាន​បែងចែក​ទ្រព្យសម្បត្តិ​នោះ​ដោយ​ប្រពៃ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ