ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របខ័ណ្ឌ Bundesliga ​ជាលី​គ​ដំបូង​គេ​​ចាប់ផ្តើម​ការប្រកួត​នៅ​ពាក់កណ្តាល​ខែ​នេះ​

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី Reuters បាន​ឲ្យ​ដឹង​ថា ក្របខ័ណ្ឌ Bundesliga គ្រោង​នឹង​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ នៅ​ថ្ងៃ​ទី ១៥…

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី Reuters បាន​ឲ្យ​ដឹង​ថា ក្របខ័ណ្ឌ Bundesliga គ្រោង​នឹង​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា បន្ទាប់​ពី​ទទួល​បាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល ក្នុង​ការ​ព្រមព្រៀង​លើ​វិធាន​ការណ៍​នានា ដើម្បី​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ច្បាប់​មួយ​ចំនួន​ទាក់ទិន​នឹង​វីរុស​កូ​វី​ដ​-១៩ ។

ក្របខ័ណ្ឌ Bundesliga នឹង​ក្លាយ​ជាលី​គ​ទី១ ក្នុង​ចំណោម​លី​គ​បាល់ទាត់​ធំ ៗ ចំនួន ៥ ក្នុង​ទ្វីបអឺរ៉ុប ដែល​ចាប់ផ្តើម​លេង​ឡើង​វិញ បន្ទាប់​ពី​ការ​ផ្អាក​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ស្ទើរតែ​គ្រប់​វិស័យ​កីឡា​ទាំងអស់​ជុំវិញ​ពិភពលោក ចាប់តាំងពី​ពាក់​កណ្តាលខែ មីនា​។

តាម​ប្រភពព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា អធិការបតី​លោកស្រី Angela Merkel បាន​ធ្វើការ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​នៃ​រដ្ឋ​អា​ល្លឺ​ម៉​ង់​ចំនួន ១៦ ដើម្បី​ឯកភាព​គ្នា​លើ​ការ​ចាប់ផ្តើម​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​មួយ​ចំនួន ដែល​បាន​អនុវត្ត​កន្លង​មក​សម្រាប់​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ក្នុង​នោះ​មាន​ន័យ​ថា ការ​ប្រកួត​លី​គ​បាល់ទាត់​ក្នុងស្រុក Bundesliga និង​លី​គ​លំដាប់​ទី​២ អាច​នឹង​ចាប់ផ្តើម​ឡើង​វិញ ដោយ​ប្រព្រឹត្ត​ទៅ​ក្រោម​លក្ខខណ្ឌ​តឹង​រឹង​មួយ ហើយដោយ​គ្មាន​អ្នកគាំទ្រ​នៅ​ក្នុង​កីឡដ្ឋាន ។
រំលឹក​ជូន​ក្រុម​នៅ​ក្របខ័ណ្ឌ Bundesliga បាន​ចាប់ផ្តើម​ការ​ហ្វឹកហាត់​របស់​ខ្លួន​ឡើង​វិញ ចាប់តាំងពី​ពាក់កណ្តាល​ខែមេសា ដោយ​បែងចែក​ជា​ក្រុម​តូច​ៗ និង​ស្ថិត​ក្រោម​លក្ខខណ្ឌ​តឹង​រឹង ដែល​រួម​មានការ​ធ្វើតេស្ត​យ៉ាង​ទូលំទូលាយ​លើ​កីឡាករ ក្រុម​គ្រូបង្វឹក និង​បុគ្គលិក​ពាក់ព័ន្ធ​ទាំងអស់ ។

សម្ព័ន្ធ​បាល់ទាត់​អា​ល្លឺ​ម៉​ង់ (DFL) បាន​ដាក់​ចេញ​ផែនការ​ធានា​សុវត្ថិភាព​សុខភាព សម្រាប់​ការ​ប្រកួត​ដោយ​មិន​មាន​អ្នក​ទស្សនា​ដោយ​ផ្ទាល់ ដែល​រាប់​បញ្ចូល​ទាំង​ការ​ធ្វើតេស្ត​ជា​ទៀងទាត់​លើ​កីឡាករ ក្រុម​គ្រូបង្វឹក និង​អ្នក​ពាក់ព័ន្ធ​ដែល​មាន​វត្តមាន​លើ​ទីលាន​ប្រកួត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ