ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ដំណឹង​អកុសល​៖ អតីត​កីឡាករ​ប្រដាល់​​ជើង​ចាស់​ទទួលមរណភាព​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​បន្ទាប់​ពីបាន​ចុះផ្សាយ​ពី​ករណីអតីត​​កីឡាករប្រដាល់​ម្នាក់ កំពុងសង្គ្រោះ​បន្ទាន់នៅ​​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​ខណៈបាន​ដង្ហោយ​​រកជំនួយដើម្បី​​យកមកព្យាបាល​គាត់បន្ត​នោះ កោះសន្តិភាព​បានព្យា​យាម​តាម​ស្វែង​រកឃើញ​ក្រុមគ្រួសារ​គាត់ និងសុំ​ការទំនាក់​ទំនង​បន្ថែម​ ​ប៉ុន្តែ​ត្រូវ​បានទទួល​​​ដំណឹងមកវិញ​​គួរ​ឱ្យ​​​​សោក​ស្តាយ​​ជាទី​បំផុត ។​​ ឆ្លើយឆ្លងជាមួយកោះសន្តិភាព​…

រាជធានីភ្នំពេញ ៖ ​បន្ទាប់​ពីបាន​ចុះផ្សាយ​ពី​ករណីអតីត​​កីឡាករប្រដាល់​ម្នាក់ កំពុងសង្គ្រោះ​បន្ទាន់នៅ​​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​ខណៈបាន​ដង្ហោយ​​រកជំនួយដើម្បី​​យកមកព្យាបាល​គាត់បន្ត​នោះ កោះសន្តិភាព​បានព្យា​យាម​តាម​ស្វែង​រកឃើញ​ក្រុមគ្រួសារ​គាត់ និងសុំ​ការទំនាក់​ទំនង​បន្ថែម​ ​ប៉ុន្តែ​ត្រូវ​បានទទួល​​​ដំណឹងមកវិញ​​គួរ​ឱ្យ​​​​សោក​ស្តាយ​​ជាទី​បំផុត ។​​

ឆ្លើយឆ្លងជាមួយកោះសន្តិភាព​ នារសៀលថ្ងៃទី​០៦ ឧសភា នេះ ជាមួយក្រុម​គ្រួសារ​សាច់​ញាតិ​របស់​អតីត​កីឡាករ​ប្រដាល់​ជើងចាស់​ឈ្មោះ អាន សុផល បានឱ្យដឹងថា គាត់(ជនរងគ្រោះ)បានទទួលមរណភាព ​ហើយ កាល​​ពីថ្ងៃ​សៅរ៍ ទី៤ ឧសភា ដោយសារជំងឺធ្ងន់ធ្ងរពេក ហើយបានបូជា​នៅវត្ត ថ្ងៃទីអាទិត្យ ទី៥ ឧសភា ។ តាមរយៈសាច់ញាតិ​សុំមិនបញ្ចេញ​ឈ្មោះ​ឱ្យដឹងទៀត​ថា គ្រួសារក្រីក្រ​និងខ្វះខាត​ប្រាក់​កាស​ច្រើន​ណាស់ ដើម្បី​​យកមក​​ព្យាបាល​ជំងឺគាត់នេះ​។

ទាក់ទិនករណី​គ្រោះថ្នាក់​​របស់​​អតីត​កីឡាករ​ប្រដាល់រូបនេះ​ ក្រុមគ្រួសារបាន​ឆ្លើយ​តប​យ៉ាងខ្លី​​ថា «ហេតុ​ការណ៍ភ្លើងឆេះ គឺកើតឡើង​នា​វេលាប្រមាណ​ម៉ោង០៣រសៀលថ្ងៃទី​២៩ មេសា កន្លងមកហើយ» ។ សូមរំលឹកថា៖ ជួយ​​ផង​! កំពុង​ត្រូវការ​ជំនួយ​មកសង្គ្រោះ​​ជីវិត​អតីត​អ្នក​ប្រដាល់​​ជើង​ចាស់​​រូប​នេះ​

អត្ថបទសរសេរ ដោយ