ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​កូ​វី​ដ​-១៩ មាន​មនុស្ស​កាន់តែ​ច្រើន​រក​លុយ​ពី​ការ​លេង​ហ្គេ​ម

3 ឆ្នាំ មុន

ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ខំ​ឲ្យ​ប្រទេស​មួយ​ចំនួន​បិទ​ដំណើរការ​ផ្នែក​ខ្លះ​នៃ​សេដ្ឋកិច្ច ។ ជា​លទ្ធផល មនុស្ស​ត្រូវ​បង្ខំចិត្ត​នៅផ្ទះ និង​ចៀសវាង​ទី​សាធារណៈ​ដែល​មាន​មនុស្ស​ជួបជុំ​គ្នា​ច្រើន​ផង​ដែរ ។ ក្នុង​កំឡុង​ពេល​នេះ មាន​វិស័យ​ខ្លះ​កំពុង​តែ​លូតលាស់​យ៉ាង​ខ្លាំង​ព្រោះតែ​ការ​ផ្លាស់​ប្តូរ​នៃ​ជីវភាព​របស់​នៅ​របស់​មនុស្ស…

ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ខំ​ឲ្យ​ប្រទេស​មួយ​ចំនួន​បិទ​ដំណើរការ​ផ្នែក​ខ្លះ​នៃ​សេដ្ឋកិច្ច ។ ជា​លទ្ធផល មនុស្ស​ត្រូវ​បង្ខំចិត្ត​នៅផ្ទះ និង​ចៀសវាង​ទី​សាធារណៈ​ដែល​មាន​មនុស្ស​ជួបជុំ​គ្នា​ច្រើន​ផង​ដែរ ។ ក្នុង​កំឡុង​ពេល​នេះ មាន​វិស័យ​ខ្លះ​កំពុង​តែ​លូតលាស់​យ៉ាង​ខ្លាំង​ព្រោះតែ​ការ​ផ្លាស់​ប្តូរ​នៃ​ជីវភាព​របស់​នៅ​របស់​មនុស្ស ។

ការ​រក​លុយ​ពី​ការ​លេង​ហ្គេ​ម​បាន​កើត​មាន​ឡើង​អស់​ប្រមាណ ២០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ចំនួន​មនុស្ស​ដែល​ចូលរួម​ក្នុង​វិស័យ​នេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ព្រោះតែ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ប្រាប់​ឲ្យ​នៅផ្ទះ ខណៈ​ដែល​មនុស្ស​មួយ​ក្រុម​ទៀត​បាន​បាត់បង់​ការងារ​ព្រោះតែ​កូ​វី​ដ ១៩ ។

GamerSaloon អនុញ្ញាត​ឲ្យ​អ្នកលេង​ហ្គេ​ម​ប្រកួត​គ្នា​ដើម្បី​ឈ្នះ​រង្វាន់​ជា​លុយ ។ វា​ជា​ការ​ប្រកួត​នាំមុខ​គេ​ក្នុង​វិស័យ​នេះ​តាំងពី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៦ មក ។ GamerSaloon បាន​ផ្តល់​រង្វាន់​សរុប​អស់ ៦៧​លាន​ដុល្លារ​ទៅ​ហើយ និង​មាន​អ្នកចូលរួម​ប្រមាណ ១.៣​លាន​នាក់​ឯណោះ ។ ចំនួន​នេះ​កំពុង​តែ​បន្ត​កើនឡើង​ព្រោះតែ​កូ​វី​ដ ១៩ ផង​ដែរ ។

លោក ហ្គេ​ប រូ​ប៊ី​ន (Gabe Rubin) ដែល​ជានា​យក​ប្រតិបត្តិ​របស់ GamerSaloon បាន​ប្រាប់​មក​ថា ព្រោះតែ​ការ​កម្សាន្ត​ភាគច្រើន​បាន​បិទ​ដំណើរការ​ព្រោះតែ​កូ​វី​ដ ១៩ មនុស្ស​កំពុង​តែ​រក​សកម្មភាព​ថ្មី​ៗ​ដើម្បី​ធ្វើ​ពេល​ដែរ​ទំនេរ ។ សម្រាប់​មនុស្ស​ដែល​ចូល​ចិត្ត​ល្បែងស៊ីសង ពួក​គេ​បាន​ងាក​មក​ចាប់អារម្មណ៍​ការ​ប្រកួត​លេង​ហ្គេ​ម​នេះ​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត លោក រូ​ប៊ី​ន បាន​បន្ថែម​ថា ការ​លេង​ហ្គេ​ម​បែប​នេះ​មិនមែន​ជា​សកម្មភាព​ខ្ជះខ្ជាយ​ពេលវេលា ឬ​ជា​សកម្មភាព​ជំនួស​ការ​លេង​ល្បែងស៊ីសង​ទេ ។ ប៉ុន្តែ​វា​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​មនុស្ស​មួយ​ចំនួន​ប្រសិនបើ​ពួក​គេ​មាន​ជំនាញ​លេង​ហ្គេ​ម​ពិតប្រាកដ ។

លោក​បាន​បន្ត​ទៀត​ថា ព្រោះតែ​ស្ថាន​ការ​បច្ចុប្បន្ន និង​មនុស្ស​កាន់តែ​ច្រើន​បាន​បាត់បង់​ការងារ លោក​គិត​ថា​ចំនួន​មនុស្ស​ដែល​ចូលរួម​និង​ពឹងផ្អែក​លើ GamerSaloon និង​វេ​ប​សាយ និង​ការ​ប្រកួត​លេង​ហ្គេ​ម​ដទៃ​សម្រាប់​ប្រាក់​ចំណូល​នឹង​កើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ