ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​តវ៉ា​រឿង​ចាក់ដី​លុបអូរ និង​ចំណី​ព្រែក​ទន្លវ៉ៃគោ​ (មានវីដេអូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​ភូមិ​បាក់​រនាស់​រាប់រយ​នាក់​លើកគ្នា​តវ៉ា ដោយ​ចោទ​ថា​ ឈ្មោះ​សំ សា​វឿ​ន​ហៅ​អ៊ុ​កណ​ន ​ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ ​មុខរបរ​ជា​ប្រធាន​ក្រុមហ៊ុន មាន​ទីលំនៅ​ភូមិ​បាក់​នា​ស់​…

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​ភូមិ​បាក់​រនាស់​រាប់រយ​នាក់​លើកគ្នា​តវ៉ា ដោយ​ចោទ​ថា​ ឈ្មោះ​សំ សា​វឿ​ន​ហៅ​អ៊ុ​កណ​ន ​ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ ​មុខរបរ​ជា​ប្រធាន​ក្រុមហ៊ុន មាន​ទីលំនៅ​ភូមិ​បាក់​នា​ស់​ សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយ​រៀង​ បាន​ចាក់​ដី​លុប​អូរ​សាធារណៈ​បិទផ្លូវ​ទឹក​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាក់​រនាស់​ និង​ចាក់​លុប​ដី​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ​ធ្វើ​ជា​កម្មសិទ្ធិ​ និង​សង់ផ្ទះ​លើ​ចំណី​ព្រែក​ និង​ជីក​ស្រះ​ធ្វើ​ខ្យូស​ដែល​អាជ្ញាធរ​និយាយ​ថា​គ្មាន​ច្បាប់​អនុញ្ញាត​។

​ករណី​ផ្ទុះ​ការ​តវ៉ា​ខាងលើ​នេះ​បាន​​កើតឡើង​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​៥​ ឧសភា​ ឆ្នាំ​២០២០​ នៅ​ភូមិ​បាក់​រនាស់​ សង្កាត់​សង្ឃ័រ ​ក្រុង​ស្វាយ​រៀង​ ។

​ទាក់ទិន​នឹង​ករណី​នេះ​ដែរ​ ចុង​បណ្តឹង​ឈ្មោះ​សំ សា​វឿ​ន​ ហៅ​អ៊ុ​ក ណ​ន ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ទិញ​ដី​មួយ​ចំនួន​នៅ​ចំណុច​កើតហេតុ ហើយ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​សង្កាត់​ដើម្បី​ធ្វើ​អភិវឌ្ឍន៍​និង​សង់​លំនៅ​ឋាន​តាំងពី​ឆ្នាំ​២០១៥​ ក៏​ប៉ុន្តែ​ចៅសង្កាត់​មិន​ទទួល​ពាក្យសុំ​របស់​គាត់​(​សំសា​វឿ​ន​)​ រូប​គាត់​ក៏​បាន​ធ្វើ​សំណើរ​សុំ​ទៅ​សាលាក្រុង​ស្វាយ​រៀង​ទៀត​ ក៏​ប៉ុន្តែ​ពុំ​មានការ​ឆ្លើយ​តប​ពី​សាលាក្រុង​ទើប​រូប​គាត់​សម្រេចចិត្ត​ចាក់​ដី​លុប​អូរ​សាធារណៈ​ ដោយ​គ្រោង​ដាក់​លូ​ទឹក​ជំនួស ចំណែក​ដី​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ គាត់​ចាក់​ធ្វើ​ផ្លូវ​ទុកជា​ផ្លូវ​សាធារណៈ​មិន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ទេ​ ​ហើយ​ចំពោះ​ចំណុច​ដែល​សង់ផ្ទះ​គឺ​ទិញ​ពី​ម្ចាស់​ដើម​គេ​ធ្លាប់​ធ្វើស្រែ​ប្រាំង ទើប​គាត់​ចាក់​ដី​សង់ផ្ទះ​និង​ធ្វើ​ទំនប់​ជីក​ស្រះ​ធ្វើ​ជា​ខ្យូស​ដើម្បី​ចិញ្ចឹម​ទា​និង​ត្រី​។​

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ហេង​ ចាន់​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា អូរ​បុរាណ​នេះ​មាន​ទំហំ​ទ​ទឹ​ខាង​មុខ​ជាប់​ថ្នល់ជាតិ​លេខ​១៣​ មាន​ទំហំ​១២​ម៉ែត្រ​ និង​បណ្តោយ​១៥០​ម៉ែត្រ​ដល់​ព្រែក​ទន្លេ​វ៉ៃ​គោ ហើយ​៧​ទៅ​៨​ឆ្នាំ​មកនេះ​ព្រែក​ទន្លេ​វ៉ៃ​គោ​រាក់​ក៏​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចាប់ដី​បោះបង្គោល​ហ៊ុម​យក ​ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​ទុកជា​ចំណី​ព្រែក​មិន​ចេញ​ប​ណ្ណ័​ឲ្យ​ធ្វើ​ជា​កម្មសិទ្ធិ​ទេ ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ