ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​និង​អតីតមន្ត្រី​៤​រូប​ត្រូវ​បាន​ព្យួរការ​ងារ​អស់​មួយ​ជីវិត​ព្រោះ​ប្រព្រឹត្តិ​ខុស​វិន័យ​ធ្ងន់ធ្ងរ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា ហៅ​កាត់​ថា FFC បាន​សម្រេច​ព្យួរការងារ​មន្ត្រី និង​អតីតមន្ត្រី​ចំនួន ៤ នាក់​ត្រូវ​បាន​ព្យួរការងារ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយ​ជីវិត ព្រោះ​ប្រព្រឹត្តិ​កំហុស​យ៉ាងធ្ងន់ធ្ងរ​ខុស​វិន័យ​របស់​សហព័ន្ធ ។…

​រាជធានី​ភ្នំពេញ​៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា ហៅ​កាត់​ថា FFC បាន​សម្រេច​ព្យួរការងារ​មន្ត្រី និង​អតីតមន្ត្រី​ចំនួន ៤ នាក់​ត្រូវ​បាន​ព្យួរការងារ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយ​ជីវិត ព្រោះ​ប្រព្រឹត្តិ​កំហុស​យ៉ាងធ្ងន់ធ្ងរ​ខុស​វិន័យ​របស់​សហព័ន្ធ ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ចុះ​ថ្ងៃ​ទី ៥ ខែឧសភា ។

​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា «​មន្ត្រី​និង​អតីតមន្ត្រី​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុ​ជាមួយ​ចំនួន​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ក្រមសីលធម៌ និង​វិន័យ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​» ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មន្ត្រី​និង​អតីតមន្ត្រី​ទាំង​បួន​រូប រួម​មាន​៖ ១- លោក ម៉ៃ តុលា​, ២- លោក ទុ​យ វិច្ឆិកា​, លោក ឆាំង​ពិសិដ្ឋ និង​លោក គល់ សុភា​រម្យ ដែល​អ្នក​ទាំង ៤ «​ត្រូវ​បាន​ព្យួរការងារ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយ​ជីវិត​» ។ បន្ថែម​ពីលើ​នេះ លោក ម៉ៃ តុលា ត្រូវ​ប​ញ្ជួ​ន​សំណុំរឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទៅ​តុលាការ​មាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​របស់​ប្រទេស​កម្ពុជា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ