ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ញៀន​ល្បែង​ម្នាក់ ត្រូវ​​តុលាការ​សម្រេច​ហើយ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ជន​សង្ស័យ​​ល្បែង​អាប៉ោង​ម្នាក់ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ត្រូវ​បាន​លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល…

ខេត្ត​កណ្តាល ​៖ ជន​សង្ស័យ​​ល្បែង​អាប៉ោង​ម្នាក់ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ត្រូវ​បាន​លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​ «​លេងល្បែង​ស៊ីសង​ខុសច្បាប់ មិន​រាងចាល​» តា​មក​ឋា​ខណ្ឌ​៤ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ ដែល​បាន​​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ​កាលពីវេលាម៉ោង​​៧​និង​​៣០នាទីយប់​​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០ ។

ជន​ត្រូវ​ចោទឈ្មោះ​ភឿ​ង សុភា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។

គួររំលឹក​ថា តាមប្រភពពី​នគរបាល​ស្រុក​ស្អាង​បានអោយ​ដឹង​ថា​ មុនពេលធ្វើការ​ចុះបង្ក្រាប​ករណី​ខាងលើនេះ គឺ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​ មាន​ករណី​លេងល្បែង​សុ​ី​សង​ខុសច្បាប់​(​អាប៉ោង​)​នៅ​ចំណុច​កេ​ី​ត​ហេតុ​ខាង​លេ​ី​ ទើប​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ​សហ​ការជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​​ម្នាក់​​នាក់ រួម​ទាំង​វត្ថុ​តាង​ខាង​លេ​ី​យក​មក​ធ្វេ​ី​ការ​សាកសួរ​នៅ​ប៉ុស្តិ៍​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ