ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វាសនាកូន​វាយ​ម្តាយ​​ព្រោះតែរឿង​​កង់​ ត្រូវតុលាការសម្រេចហើយ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ជា​កូនប្រុស​ម្នាក់ គ្រាន់តែ​ម្ដាយ​សួរនាំ​រឿង​ធ្វើ​ឱ្យ​កង់​ដួល ក៏​ស្ទុះ​ទៅ​យក​ដុំឥដ្ឋ​ប្រហោង​វាយប្រហា​មក​លើ​ម្ដាយ​ឪពុក និង​អ្នក​ជិតខាង​បណ្តាល​ឱ្យ​រង​របួស​ចំនួន​៣​នាក់ ហើយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​អស់​ទៀត ត្រូវ​បាន​លោក វ៉ា​ន់ សុ​បញ្ញា…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ជា​កូនប្រុស​ម្នាក់ គ្រាន់តែ​ម្ដាយ​សួរនាំ​រឿង​ធ្វើ​ឱ្យ​កង់​ដួល ក៏​ស្ទុះ​ទៅ​យក​ដុំឥដ្ឋ​ប្រហោង​វាយប្រហា​មក​លើ​ម្ដាយ​ឪពុក និង​អ្នក​ជិតខាង​បណ្តាល​ឱ្យ​រង​របួស​ចំនួន​៣​នាក់ ហើយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​អស់​ទៀត ត្រូវ​បាន​លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​» តាម​មាត្រា​២១៧ និង​មាត្រា​៤១០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០ ។

ជន​ត្រូវ​ចោទ​ឈ្មោះ​ដា រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ ស៊ឹ​ម ចិន្តា ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ ២-​ឈ្មោះ ប្រុ​ក សា​រិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​៣-​ឈ្មោះ កឹ​ម វ​ណ្ណី ភេទ​ស្រី អាយុ​៦០​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

គួរ​រំលឹក​ថា តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ធ្វើ​អោយ​កង់​ដួល​នៅ​មុខ​ផ្ទះ ពេល​នោះ​ជន​រង​គ្រោះជា​ម្តាយ​បាន​សួរនាំ​ជនសង្ស័យ​ពី​រឿង​ដួល​កង់​នោះ ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​យក​ដុំឥដ្ឋ​ប្រហោង​វាយ​ក្បាល​ជន​រង​គ្រោះ បណ្តាល​អោយ​ពក បន្ទាប់​មក​ជន​រង​គ្រោះជា​ម្តាយ​បានរ​ត់ទៅ​ពួន​នៅផ្ទះ​អ្នក​ជិតខាង​បាត់​ទៅ ហើយ​ជនសង្ស័យ​បាន​យក​ដុំ​ថ្ម​វាយ​ក្បាល​ជន​រង​គ្រោះជា​ឪពុក បណ្តាល​អោយ​បែក​ហូរ​ឈាម និង​បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​រត់​ចូល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ម្នាក់​ទៀត ដោយ​កាន់​ពូថៅ​ជាប់​នឹង​ដៃ​ទៅ​ជាមួយ​ផង ។ ភ្លាម​នោះ​ជនសង្ស័យ​បាន​ធាក់​ទ្វារ​ដែក​ផ្ទះបាយ បណ្តាល​អោយ​ដាច់​ត្រចៀកទ្វារ​របើក​ត្រូវ​ចំ​មុខ​ជន​រង​គ្រោះ​ដែល​ជា​អ្នក​ជិត​ខាងលើ​ឈរ​ក្បែរ​នោះ​ដួល​ផ្ងារ​ក្រោយ​រង​របួស​បែក​មុខ និង​បែកក្បាល​ពីក្រោយ​ហូរ​ឈាម​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​បឹង​ខ្យា​ង​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ខាងលើ​រួច​មក កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង​បាន​ចុះ​ដល់​ចំណុច​កើតហេតុ នឹង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ