ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងនៅសតវត្សរ៍ណា និង​រចនាបថ​ណា​ឱ្យ​​ច្បាស់​នោះ​ទេ​

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បដិមា​មួយ​អង្គ​ដែល​មាន​តែ​ដងខ្លួន ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប ក្នុងភូមិ​សាស្ដ្រ​ស្រុក​ឆែប កាលពី​ចុង​ខែមេសា​កន្លង​មក និង​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​យក​មក​ប្រគល់​ឲ្យ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​រក្សា​ទុក កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០…

ខេត្តព្រះវិហារ ៖ បដិមា​មួយ​អង្គ​ដែល​មាន​តែ​ដងខ្លួន ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប ក្នុងភូមិ​សាស្ដ្រ​ស្រុក​ឆែប កាលពី​ចុង​ខែមេសា​កន្លង​មក និង​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​យក​មក​ប្រគល់​ឲ្យ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​រក្សា​ទុក កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ។

លោក នៅ ចាន់​គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាន​ឲ្យ​ដឹង​ថា ដងខ្លួន​បដិមា​ដែល​ប្រគល់​-​ទទួល​ក្នុង​ពេល​នេះ មាន​ប្រភព​ពី​តំបន់​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប ដែល​អ្នកស្រុក​បាន​ប្រទះ​ឃើញ​ហើយ​យក​មក​ប្រគល់​មក​ឲ្យ​អាជ្ញាធរ​ស្រុក​ឆែប ។

លោក​បន្ត​ថា ដងខ្លួន​បដិមា​នេះ​ធ្វេ​ី​ពី​ថ្មភក់ មាន​កម្ពស់​៧​តឹក កម្រាស់​១​តឹក និង​មាន​រូបរាង​មិន​ពេញលេញ ដោយសារ​រូប​បដិមា​នេះ​បាន​បាត់​ព្រះ​សិរសា ជើង និង​ដៃ ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុង​ការ​កំណត់​ថា កសាង​ឡើង​នៅ​សតវត្សរ៍ណា និង​រចនាបថ​ណា​ឲ្យ​ច្បាស់ ។ ប៉ុន្តែ​លោក​សន្និដ្ឋាន​ថា ជា​ទេវរូប​ដែល​ជា​ព្រះ​មួយ​អង្គ​ក្នុង​ព្រហ្មញ្ញសាសនា និង​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សតវត្សរ៍​ទី​១២ ។

ទោះជា​បែប​នេះ​ក្តី ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ត្រូវធ្វើ​យ៉ាងណា​រៀបចំ​រក្សា​ទុក​បដិមា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រង់ចាំ​ការ​ត្រួតពិនិត្យ​តាម​បច្ចេកទេស​របស់​អ្នកជំនាញ​ផ្នែក​បុរាណវិទ្យា ទើប​ដឹង​ច្បាស់​ថា​បដិមា​នេះ​មាន​ប្រវត្តិ​បែប​ណា នៅ​សម័យ​ណា​ឲ្យ​ប្រាកដ ៕

អត្ថបទសរសេរ ដោយ