ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ញ៉ាំ «​ទឹក​អំពិល​ទុំ» ទេ? ល្អ​ណាស់​ចំពោះ​សុខភាព

3 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​ផ្លែ​អំពិល ប៉ុន្តែ​ប្រហែល​មិន​ធ្លាប់​ទទួលទាន​ទឹក​ផ្លែ​អំពិល​ទុំ​ឡើយ​។ ដឹង​ទេ​ថា ​ភេសជ្ជៈ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​ទឹក​អំពិល​ទុំ ៖ ១. បង្កើន​ការ​រំលាយ​អាហារ ទឹក​អំពិល​ទុំ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​កម្រិត​ស្រាល​ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​អាកា​រៈ​ហើមពោះ…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​ផ្លែ​អំពិល ប៉ុន្តែ​ប្រហែល​មិន​ធ្លាប់​ទទួលទាន​ទឹក​ផ្លែ​អំពិល​ទុំ​ឡើយ​។ ដឹង​ទេ​ថា ​ភេសជ្ជៈ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​ទឹក​អំពិល​ទុំ ៖

១. បង្កើន​ការ​រំលាយ​អាហារ

ទឹក​អំពិល​ទុំ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​កម្រិត​ស្រាល​ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​អាកា​រៈ​ហើមពោះ ទល់លាមក ឬ​ចុក​រមួល​ក្នុង​ពោះ ការ​ទទួលទាន​អំពិល​ទុំ ១ កែវ​នៅ​ពេល​ព្រឹក គឺ​ប្រសើរ​បំផុត​ដោយ​វា​ជួយ​សម្រួល​ចលនា​ពោះវៀន​។ ម្យ៉ាងវិញទៀត​អំពិល​មាន​ផ្ទុក​សារធាតុ laxatives ព្រមទាំង​ជាតិ​ស​សៃ​ខ្ពស់​ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ​។

២. សុខភាព​បេះដូង

បរិមាណ​នៃ​ជាតិ​ស​សៃ​ក្នុង​ផ្លែ​អំពិល​ក៏​មាន​ប្រសិទ្ធិ​ភាព​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​បាន​យ៉ាង​ប្រសើរ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​។

៣. គ្រប់គ្រង​សម្ពាធ​ឈាម

ទឹក​អំពិល​ទុំ​ក៏​ជា​ប្រភព​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​មាន​ប្រសិទ្ធិ​ភាព​ជួយ​ចាត់ចែង​សារធាតុ​រាវ​ក្នុង​រាង​កាយ ព្រមទាំង​គ្រប់គ្រង​សម្ពាធ​ឈាម​និង​ចង្វាក់បេះដូង​ទៀត​ផង​។ អំពិល​ក៏​មាន​ផ្ទុក​ជាតិ​ដែក​ដែល​ជួយ​រាង​កាយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​គួរ​ឱ្យ​សម្គាល់​។

៤. ល្អ​ចំពោះ​សុខភាព​ស្បែក

ទឹក​អំពិល​ទុំ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន B និង​វីតាមីន C ដែល​ទទួលខុសត្រូវ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ៗ ហើយ​រក្សា​ស្បែក​សុខភាព​ល្អ​។

៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ

បរិមាណ​ខ្ពស់​នៃ​វីតាមីន C ក្នុង​ទឹក​អំពិល​ទុំ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។

៦. ល្អ​ចំពោះ​សុខភាព​ភ្នែក

នេះ​ក៏​ព្រោះតែ​អំពិល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​ចាំបាច់​ជួយ​រក្សា​សុខភាព​ភ្នែក​ល្អ​ប្រសើរ​មើលឃើញ​បាន​កាន់តែ​ច្បាស់​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​។ វា​ក៏​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ដែល​ជួយ​ការពារ​និង​ព្យាបាល​បញ្ហា​ភ្នែក​ស្ងួត​ផង​ដែរ​។

សម្គាល់​៖ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ច្រើន​ពេក​ក្នុង​មួយ​ថ្ងៃ ពិសេស​ប្រសិនបើ​អ្នក​បន្ថែម​ស្ករ​ក្នុង​ភេសជ្ជៈ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ