ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​រំលង​! អាហារ​ដែល​សាក​សម​សម្រាប់​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម

3 ឆ្នាំ មុន

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​អាច​ត្រូវ​បាន​ចែក​ចេញ​ជា ២ ប្រភេទ គឺ​ប្រភេទ​បង្ក​ឡើង​ដោយ​ជាតិ​អាកុល ឬ​គ្រឿង​ស្រវឹង​ដែល​កើតឡើង​ចំពោះ​អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក និង​ប្រភេទ​មិន​បង្ក​ឡើង​ដោយ​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​ច្រើន​កើត​ចំពោះ​អ្នក​ដែល​អង្គុយ​យូរ​ៗ​ពេក​ក្នុង​មួយ​ថ្ងៃ​ៗ ឬ​អ្នក​ធាត់​ជ្រុល​។ បញ្ហា​ខ្លាញ់​រុំ​ថ្លើម គឺជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​ខ្សោយ​ថ្លើម…

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​អាច​ត្រូវ​បាន​ចែក​ចេញ​ជា ២ ប្រភេទ គឺ​ប្រភេទ​បង្ក​ឡើង​ដោយ​ជាតិ​អាកុល ឬ​គ្រឿង​ស្រវឹង​ដែល​កើតឡើង​ចំពោះ​អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក និង​ប្រភេទ​មិន​បង្ក​ឡើង​ដោយ​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​ច្រើន​កើត​ចំពោះ​អ្នក​ដែល​អង្គុយ​យូរ​ៗ​ពេក​ក្នុង​មួយ​ថ្ងៃ​ៗ ឬ​អ្នក​ធាត់​ជ្រុល​។

បញ្ហា​ខ្លាញ់​រុំ​ថ្លើម គឺជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​ខ្សោយ​ថ្លើម ហើយ​អាច​វិវត្តន៍​ទៅ​ជា ជំងឺ​ក្រិន​ថ្លើម ឬ​ជំងឺ​រលាក​ថ្លើម​។ ប៉ុន្តែ​មិន​ថា​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ​ណា​នោះ​ទេ អ្នក​អាច​កែប្រែ ឬ​ទប់ស្កាត់​ស្ថានភាព​មុន​នឹង​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​បាន ដោយ​គ្រាន់តែ​ជ្រើសរើស និង​រក្សា​ឲ្យ​បាន​នូវ​របប​អាហារ​ត្រឹមត្រូវ​មួយ​ ។ ថា​តើ​អាហារ​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​ទទួលទាន​ឲ្យ​បាន​ច្រើន​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ទាំងនោះ ៖

១. បន្លែ​ផ្លែ​ឈើ

ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​ជាតិ​រ៉ែ​ក្នុង​បន្លែ​ផ្លែ​ឈើ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ប្រយុទ្ធ​ប្រឆាំង​បាក់តេរី​ទប់ស្កាត់​ការ​រលាក​ក្នុង​ថ្លើម​។

២. សាច់​គ្មាន​ខ្លាញ់

ប្រភេទ​នៃ​អាហារ​ដទៃ​ទៀត​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​ដាក់​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺ​ប្រូតេអ៊ីន​។ ហើយ​សាច់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន ប៉ុន្តែ​ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម ចូរ​ជៀសវាង​ការ​ទទួលទាន​សាច់​ខ្លាញ់ និង​ស្បែក​។ ដើម្បី​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់ ការ​ជ្រើសរើស​ទទួលទាន​សាច់​គ្មាន​ខ្លាញ់ គឺ​ប្រសើរ​បំផុត​សម្រាប់​អ្នកជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​។

៣. គ្រាប់​ធញ្ញជាតិ

អាហារ​ផ្សេង​ទៀត​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺ​គ្រាប់​ធញ្ញជាតិ​។ មិន​ត្រឹមតែ​ជួយ​ការពារ​ប្រឆាំង​ទៅ​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជាតិ​ស​សៃ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​រ៉ែ និង​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល​។ ការ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង ក៏​ដូច​ជា​កម្ចាត់​ចោល​នូវ​រាល់​ជាតិពុល និង​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​ថ្លើម​ផង​ដែរ​។

៤. ខ្លាញ់​មិន​ឆ្អែត

មិនមែន​ខ្លាញ់​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ដូច​ជា​ខ្លាញ់​មិន​ឆ្អែត​ជា​ដើម្បី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ចាំបាច់​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​សុខភាព​ថ្លើម​។

៥. ខ្ទឹមស

ក៏​មាន​ប្រសិទ្ធភាព​ជួយ​ទប់ស្កាត់​ជាតិ​ខ្លាញ់​មិន​អោយ​ប្រមូលផ្ដុំ​ក្នុង​ថ្លើម​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ដូច្នេះ​កុំ​ភ្លេច​រួម​បញ្ចូល​គ្រឿងទេស​នេះ​ក្នុង​របប​អាហារ​៕ ប្រភព ៖ Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ