ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់​សាងសង់​ស្ថានីយ​ចំណត​យានយន្ត​ទំនើប​ដោះស្រាយ​ការ​ស្ទះចរាចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នោះ​ក្រុមហ៊ុន​មួយ​របស់​ចិន​បាន​បង្ហាញ​នូវ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ៍​ចំណត​យានយន្ត​ទំនើប​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​គម្រោង​ទាំងមូល​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ១៦០​លាន​ដុល្លារ ។ នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណៈការ​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា តំណាង​ក្រុមហ៊ុន China Good…


រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នោះ​ក្រុមហ៊ុន​មួយ​របស់​ចិន​បាន​បង្ហាញ​នូវ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ៍​ចំណត​យានយន្ត​ទំនើប​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​គម្រោង​ទាំងមូល​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ១៦០​លាន​ដុល្លារ ។

នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណៈការ​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា តំណាង​ក្រុមហ៊ុន China Good Cars Holding Ltd បាន​លើក​ឡើង​ថា ក្នុង​ជំហាន​ដំបូង ក្រុមហ៊ុន​ស្នើ​សុំ​វិនិយោគ​សាងសង់​ស្ថានីយ៍​ចំណត​យានយន្ត​ធុន​ធំ​ទំនើប​នៅ​ជាយ​រាជធានី​ភ្នំពេញ ដើម្បី​រំដោះ​ចរាចរណ៍​ដ៏​មមាញឹក​ពី​ចំណុចកណ្តាល​រាជធានី ព្រមទាំង​វិនិយោគ​លើ​គម្រោង​ដឹក​ជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង​លើ​បណ្តាញ​ផ្លូវជាតិ ដើម្បី​ត​ភ្ជាប់​ទៅ​តំបន់​ក្រៅ​ក្រុង​និង​ទៅ​បណ្តា​ខេត្ត​នានា​នៅ​ជិត​ៗ​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន ។

ជា​ការ​ឆ្លើយ​ត​បើ​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​គាំទ្រ​គម្រោង​នេះ ដោយ​ផ្តល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក សិក្សា​លើ​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ល្អិតល្អន់ និង​សុំ​ឱ្យ​ក្រុមហ៊ុន​ដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ ទៅ​ច្រក​ចេញចូល​តែ​មួយ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​អាច​ទទួល​បាន​ភាព​អនុគ្រោះ​នានា ស្រប​ទៅ​តាម​ច្បាប់​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ