ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​​ផង​! កំពុង​ត្រូវការ​ជំនួយ​មកសង្គ្រោះ​​ជីវិត​អតីត​អ្នក​ប្រដាល់​​ជើង​ចាស់​​រូប​នេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​​ពិត​ជាក្ឌុកក្ឌួល និងគួរឱ្យ​អាណិត​ជាពន់​ពេកចំពោះ​អតីត​កីឡា​ករ​ប្រដាល់​ជើង​ចាស់​ម្នាក់​ឈ្មោះ អាន សុផល បានរងគ្រោះដោយសារ​ត្រូវភ្លើង​ឆេះ​ពេញ​ខ្លួន ​ហើយស្ថានភាពអាការៈ​គឺធ្ងន់ធ្ងរខ្លាំង​ណាស់ ​ដោយ​កំពុង​​សង្គ្រោះ​បន្ទាន់​​ ​។…

រាជធានីភ្នំពេញ ៖ ​​ពិត​ជាក្ឌុកក្ឌួល និងគួរឱ្យ​អាណិត​ជាពន់​ពេកចំពោះ​អតីត​កីឡា​ករ​ប្រដាល់​ជើង​ចាស់​ម្នាក់​ឈ្មោះ អាន សុផល បានរងគ្រោះដោយសារ​ត្រូវភ្លើង​ឆេះ​ពេញ​ខ្លួន ​ហើយស្ថានភាពអាការៈ​គឺធ្ងន់ធ្ងរខ្លាំង​ណាស់ ​ដោយ​កំពុង​​សង្គ្រោះ​បន្ទាន់​​ ​។ អ្វីដែលសង្វេគថែមទៀតនោះ ​ក្រុម​គ្រួសារ​ក្រីក្រ​ប្រឈម​ដោយ​គ្មាន​ប្រាក់​កាក់​យកមក​​​ព្យា​បាល​​ជំងឺគាត់បន្ត​​​​ទៀតនោះទេ ។

យោង​​អាក់ខោន​​មួយ​ឈ្មោះ​ (ចេនឡាន​ ប្រពន្ធ​ខ្ញុំ)​បាន​បង្ហោះ​សារថា ​«ខ្ញុំបាទ​សូម​គោរព​ផ្ញើ​ជូន​រូប​ភាព​នេះ​ ទៅ​ដល់​សហ​ព​ន្ធ័​កី​ឡី​ប្រដាល់​ក​ម្ពុជា​ទាំងអស់ ​មេត្តា​ជួយ​ដល់​អតីត​កីឡាក​ប្រដាល់​ជើង​ចាស់​ម្នាក់​ឈ្មោះ​អាន​ សុផល​ គឺ​គាត់​ត្រូវ​ភ្លើង​ឆេះ​យ៉ាងធ្ងន់ធ្ងរ​ពេល​នេះ ​កំពុង​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែ​ត ។ គ្រួសារ​ក្រីក្រ​មិន​មាន​លទ្ធ​​ភាព​គ្រប់គ្រាន់​ ដើម្បី​រក​លុយ​ព្យាបាល​គាត់​តទៅ​មុខ​ទៀត ​គឺ​ត្រូវ​ចំណាយ​លុយ​ច្រើន អុីចឹង​មាន​តែ​ខ្ញុំបាទ​ សូម​ធ្វើការ​អំពាវនាវ​ទៅ​ដល់​សហ​ព​ន្ធ័​កីឡាប្រដាល់​មេត្តា​ជួយ​ដល់​គាត់​ផង​ដោយ​ក្តី​អាណិតអាសូ​រ ។ ជា​ពិសេស​ខ្ញុំបាទ​ សូម​គោរព​ផ្ញើ​រូបភាព​នេះ​ ទៅ​ដល់​លោក​ជំទាវ​ទ្រី​ ដា​ណា​ សូម​លោក​មេត្តា​ជួយ​ដល់​គាត់​ផង​គ្រួសារ​របស់​គាត់​ក្រីក្រ​ណាស់​មិន​មាន​អ្វី​ហូប​គ្រប់គ្រាន់​ទេ​ ព្រោះតែ​ជីវភាព​ទើប​គាត់​ជួប​រឿង​បែប​នេះ​ សូម​ជំទាវ​ជួយ​គាត់​ដោយ​ក្តី​ករុណា​ផង​។ ភ្នំពេញ​01/05/2020​សូម​អគុណ​។​0978674164»

យ៉ាងណានោះ តាមរយៈ​កោះសន្តិភាព​ក៏សូមចែកចាយ​ដំណឹង​​នេះ​ផង បើមាន​សប្បុរសជន​ណា​មានបំណង​ចង់​​ជួយឧបត្ថម្ភ​គាត់ ខណៈគាត់​កំពុងសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យកាល់ម៉ែតនេះ។ ហើយកោះសន្តិភាព​​នឹង​​មាន​ផ្សាយ​ជូន​បន្តទៀត​ពី​​ស្ថានភាពអាការ​ៈ​របស់​​កីឡា​ករ​ អាន​ សុផល ​រូបនេះ តើ​គ្រោះថ្នាក់​​បានកើតឡើង​យ៉ាងដូចម្តេច​​?

អត្ថបទសរសេរ ដោយ