ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​បង្កើត​រោងចក្រ​ធំ​ៗ ៣ កន្លែង​តម្លៃ​ជាង​៧​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា ដែល​ហៅ​កាត់​ថា ( CDC ) នា​ពេល​ថ្មី​ៗ​នេះ​បាន​អនុម័ត​នូវ​គម្រោង​សាងសង់​រោងចក្រ​ធំ​ៗ​ចំនួន ៣​កន្លែង​ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគទុន​ប្រមាណ​ជាង ៧,៩​លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា ដែល​ហៅ​កាត់​ថា ( CDC ) នា​ពេល​ថ្មី​ៗ​នេះ​បាន​អនុម័ត​នូវ​គម្រោង​សាងសង់​រោងចក្រ​ធំ​ៗ​ចំនួន ៣​កន្លែង​ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគទុន​ប្រមាណ​ជាង ៧,៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្តល់​ឧកាស​ការងារ​ចំនួន ២០៩៧ កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

គម្រោង​សាងសង់​រោងចក្រ​ធំ​ៗ​ចំនួន ៣​កន្លែង​នោះ រួម​មាន​៖

១ – គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​របស់​ក្រុមហ៊ុន MAO XING YUNG ( CAMBODIA ) GARMENT CO,. LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

២ – ក្រុមហ៊ុន XU SINGHI FOOTWEAE CO., LTD. បង្កើត​គម្រោង​សាងសង់​រោងចក្រ​ផលិត​ស្បែកជើង ដែល​មាន​ទីតាំង​វិនិយោគ ស្ថិត​នៅ​ភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

៣ – គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​របស់​ក្រុមហ៊ុន NANTONG FIVE STAR ENTERPRISE ( CAMBODIA ) CO.,LTD. ដែល​មាន​ទីតាំង​ស្ថិត នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា ទើបតែ​អនុម័ត​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត​នា​ពេល​ថ្មី​ៗ​ប​នេះ ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ