ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មែនអត់! ​ដែលគេ​ថា​ ទំពាំង​ព្រិច​ឆ្ងាញ់​ជាង​ទំពាំងផ្សេងៗ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង​ ៖ បើ​និយាយ​អំពី​ទំពាំង​ជា​រុក្ខជាតិ​ដែលគេសង្កេតឃើញ​ច្រើន​ដុះ​ក្នុង​ព្រៃ​ និង​ងាយ​អាច​ដាំ​ដុះ​បាន​ផងដែរ​ ។ ​​ទំពាំង​​ខ្ចី​ហើយ​ស្រស់​ គេ​​យកទៅ​ធ្វើ​ជាបន្លែអន្លក់ និង​យកទៅ​ធ្វើ​ម្ហូបដូចជា​ ស្ល ឆា…

​ខេត្តស្ទឹងត្រែង​ ៖ បើ​និយាយ​អំពី​ទំពាំង​ជា​រុក្ខជាតិ​ដែលគេសង្កេតឃើញ​ច្រើន​ដុះ​ក្នុង​ព្រៃ​ និង​ងាយ​អាច​ដាំ​ដុះ​បាន​ផងដែរ​ ។ ​​ទំពាំង​​ខ្ចី​ហើយ​ស្រស់​ គេ​​យកទៅ​ធ្វើ​ជាបន្លែអន្លក់ និង​យកទៅ​ធ្វើ​ម្ហូបដូចជា​ ស្ល ឆា ស្ងោ​ ​ហើយ​អាច​យកទៅ​ធ្វើ​​ជា​ផ្អក​ ឬ​ជ្រក់​ដើម្បី​ទុក​​ឱ្យ​បាន​យូរ​ ​ម្យ៉ាងទៀត​គេ​អាចយកទៅ​​ហាលថ្ងៃធ្វើ​​ជា​ទំពាំង​ក្រៀម​ផង​ដែរ​។

ដោយឡែក​ទំពាំង​មួយ​ប្រភេទទៀត​ឈ្មោះ​ទំពាំង​ព្រិច​ ដើម​របស់​វា​តូចឆ្មា​រ​​ដុះ​ត្រង់​ទៅ​លើ​ខ្លី​ៗ ​ធំ​ផុត​ប៉ុន​ម្រា​ម​ដៃ​ ជា​ទំពាំង​ព្រៃ​ធម្មជាតិ​ ។ ​ទំពាំងប្រភេទ​​នេះ​វា​ដុះ​ឡើង​វិញ​បន្ទាប់​ដើម​ឬ​ស្សី​ចាស់​ៗ​ត្រូវ​ភ្លើង​ឆេះ​ហើយ​ធ្លាក់​ភ្លៀង​កក់ខែ​។

ទំពាំង​ព្រិច​នេះ​គេ​ប្រទះ​ឃើញ​ដុះ​តាម​ព្រៃ​ព្រិច ​ព្រៃរបោះ ក្នុង​ខេត្ត​សម្បូរ​ព្រៃឈើ​ដូច​ជា ខេត្ត​ស្ទឹង​ត្រែ
ង ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ ខេត្ត​ព្រះ​វិហារ និង​ឧត្តរមានជ័យ​ជាដើម​។

នៅ​ដើមខែ​វស្សា​ភ្លាម ធ្វើ​ឱ្យ​ធន​ធាន​ធម្មជាតិ ជីវៈចម្រុះ​លូតលាស់​ស្រស់​បំព្រង​ ចំណែក​ដើម​ទំពាំង​ព្រិច ដែល​កំពុង​តែ​បញ្ចេញ​បណ្ដូល​ខ្ចី​ ត្រូវ​បាន​​អ្នកស្រុក​ដើរ​កាត់ដើម្បីយកមកធ្វើម្ហូបអាហារ ។

ទំពាំង​ព្រិច​នេះ​មាន​ឱជា​រសឆ្ងាញ់ អាច​យក​ធ្វើ​ជា​ម្ហូប​មាន​ដូច​ជា ធ្វើ​អន្លក់ (​ទឹកគ្រឿង​) ចុច​ប្រហុក​ជាមួយ​ម្ជូរ​ក្រសាំង ស្ងោរ​ទំពាំង ឆា សម្លប្រហើរ សម្ល​ខ្ទិះដូង ខ​ជើង​ជ្រូក ធ្វើ​ជ្រក់ទំពាំង​ព្រិច​។​ល​។

ក្រៅពី​​យកមក​ធ្វើជាអាហាររបស់​មនុស្ស​ ទំពាំង​ព្រិច​ក៏​ជា​ចំណី​សម្រាប់​សត្វព្រៃ​ដូច​ជា​សត្វ​ទន្សោង សត្វ​ឈ្លូស ជ្រូកព្រៃ​។ល​។​​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ធម្មជាតិផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ