ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងពេលពលរដ្ឋ​លោក​មានការ​យល់​ដឹង​​ច្រើន​​ ​ក៏​បាន​បន្ថយគ្រោះថ្នាក់​​ផង​ដែរ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រុកព្រៃនប់ ៖ មាន​ប្រសាសន៍​ក្នុង​កិច្ច​សម្ភាស​ផ្ទាល់​ជាមួយ​កោះសន្តិភាព ​លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការ​ង​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ឧសភា​ ​នេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រុកព្រៃនប់ ៖ មាន​ប្រសាសន៍​ក្នុង​កិច្ច​សម្ភាស​ផ្ទាល់​ជាមួយ​កោះសន្តិភាព ​លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការ​ង​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ឧសភា​ ​នេះ ក្នុង​ពេល​លោក​ចុះ​ពិនិត្យ​ការ​អនុវត្តន៍​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​តាម​គោលដៅតាមបណ្តោយ​ផ្លូវជាតិ​លេខ​៤នេះ​ថា ចាប់​តាំងពី​ការ​ចុះ​អនុវត្ត​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មក​ទល់​ថ្ងៃនេះ ​ការ​ធ្វើ​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវ ពលរដ្ឋ​លោក​មានការ​យល់​ដឹង​ច្រើន ទាំង​ការ​បើក​ម៉ូតូ​ ទាំង​ការ​បើកបរ​រថយន្ត បាន​កាត់​បន្ថយ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​​​ច្រើន ។

​លោក​ឧត្តមសេនីយ៍ត្រី​បាន​បន្ត​ថា​ ជាមួយ​គ្នា​នេះ​ក៏​នៅ​មាន​អ្នក​ធ្វើ​ចរាចរណ៍​តាម​រយៈ​បើកបរ​ម៉ូតូ​បើកបរ​រថយន្ត​មួយ​ចំនួន​ លោកមានការ​គោរព​តែ​នៅ​មុខ​គោលដៅ​សមត្ថកិច្ច ដែល​កំពុង​មានការ​ត្រួតពិនិត្យ តែ​ពេល​ហួស​គោលដៅ​សមត្ថកិច្ច​ច្រើន​តែ បន្ត​បើកបរ​និយាយ​ទូរ​សព្ទ និង​វ៉ា​ជែង​ជាដើម ដែល​ទាំងនេះ​លោក​ឧត្តមសេនីយ៍ត្រី​បញ្ជាក់​ថា ជា​ហេតុ​នាំ​ឲ្យ​មាន​បទល្មើស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្ត ​។

ហើយ​ក្នុង​នេះ​ដែរ ​ក្នុង​នាម​សមត្ថកិច្ច​ជំនាញ​លោក​បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​អ្នកបើកបរ​ទាំង​ម៉ូតូ​ត្រូវ​មាន​ពាក់មួក​សុវត្ថិភាព​រថយន្ត​បើកបរ ​សូមកុំ​វ៉ា​ជែង​និង​និយាយ​ទូរស័ព្ទ​ ដើម្បី​ចូលរួម​គោរព​អនុវត្ត​​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ដែល​កំពុង​អនុវត្ត​នា​ពេល​នេះ ។​

សូម​បញ្ជាក់​ថា ទូ​ទាំង​ខេត្ត​ព្រះ​សី​ហនុមានគោលដៅ​ចំនួន១១ ​ក្នុង​នោះ​មាន​ដាក់​កម្លាំង​សមត្ថកិច្ច​ជំនាញ​សរុប​ចំនួន១០២​នាក់​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ ចុះ​អនុវត្ត​​ពង្រឹង​ច្បាប់​ចរាចរណ៍ ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ​។

អត្ថបទសរសេរ ដោយ