ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលអ្នកស្រុកដាំអត់មានមន្ត្រីណារារាំង ដល់​បានផលលើកគ្នា​បំផ្លាញចោល​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្ទុះ​ការ​តវ៉ា​ការ​កាត់​ដី​ស្វាយចន្ទីរ​របស់​ពួក​គាត់​ចូល​ក្នុង​ដី​ស្ថានីយផ្សព្វផ្សាយ និង​ស្តា​រ​ព្រៃឈើ​ឡើង​វិញ​ ។​ ប្រជាពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ ផ្ទុះ​កំហឹង​នាំ​គ្នា​តវ៉ា​ចំពោះ​ការ​កាត់​ដី​ស្វាយចន្ទីរ​របស់​ពួក​គាត់​ដែល​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​ខាង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដាក់​ដី​របស់​ពួក​គាត់​ចូល​ទៅ​ក្នុង​តំបន់​ដី​ស្ថានីយផ្សព្វផ្សាយ…

ខេត្តកំពង់ធំ ៖ ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្ទុះ​ការ​តវ៉ា​ការ​កាត់​ដី​ស្វាយចន្ទីរ​របស់​ពួក​គាត់​ចូល​ក្នុង​ដី​ស្ថានីយផ្សព្វផ្សាយ និង​ស្តា​រ​ព្រៃឈើ​ឡើង​វិញ​ ។​ ប្រជាពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ ផ្ទុះ​កំហឹង​នាំ​គ្នា​តវ៉ា​ចំពោះ​ការ​កាត់​ដី​ស្វាយចន្ទីរ​របស់​ពួក​គាត់​ដែល​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​ខាង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដាក់​ដី​របស់​ពួក​គាត់​ចូល​ទៅ​ក្នុង​តំបន់​ដី​ស្ថានីយផ្សព្វផ្សាយ និង​ស្តា​ព្រៃឈើ​ឡើង​វិញ ស្ថិត​ក្នុង​តំបន់​អន្លង់​ថ្ម ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​ ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ មាន​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ ដែល​រស់នៅ​អាស្រ័យ​ផល​លើ​ដី​ដែល​មាន​បញ្ហា​ខាងលើ បាន​នាំ​ផ្ទុះ​ការ​តវ៉ា​ ដោយ​មាន​កាន់​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដង្ហោយ​រក​សម្តេច​ទាំង​ពីរ សូម​មេត្តា​ជួយ​ផ្តល់​ដី​ដំណាំ​ស្វាយចន្ទីរ​ប្រមាណ​ជិត​៣០០​ហិក​តា ដែល​ពួក​គាត់​ធ្លាប់​បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០១១ កន្លង​មក ដែលប្រជា​​ពលរដ្ឋ​បាន​ដាំ​ស្រូវ ដំឡូង និង​ស្វាយចន្ទី​ រួម​ជាមួយ​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត តែ​ពេល​នេះ​ត្រូវ​បាន​ខាង​អធិកា​រដ្ឋ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​រួម​គ្នា​កាត់​យក​ដី​របស់​ពួក​គាត់​ដែល​ធ្លាប់ និង​កំពុង​តែ​អាស្រ័យ​ផល ដាក់​ចូល​ទៅ​ក្នុង​តំបន់​ដី​ស្ថានីយផ្សព្វផ្សាយ និង​ស្តា​ព្រៃឈើ​ឡើង​វិញ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ក្រ​វ៉ា​ត់​ព្រំ និង​បោះបង្គោល នៅ​តាម​បណ្តា​ដី​ស្វាយចន្ទីរ ដែល​អាស្រ័យ​ផល​របស់​ពួក​គាត់​ ។​

ប្រជា​​ពលរដ្ឋ​បន្ត​ថា ​អ្វី​ដែល​ពួក​គាត់​ងឿងឆ្ងល់​ថា​ ហេតុ​អ្វី​រយៈ​កន្លង​មក​ក្នុងអំឡុងពេល​ពួក​គាត់​បង្កបង្កើន​ផល​នៅ​លើ​ដី​នោះ មិន​ដែល​ឃើញ​ខាង​មន្ត្រី​ជំនាញ​ទៅ​ហាមឃាត់​ពួក​គាត់​នោះ​ទេ ស្រាប់តែ​មក​ដល់​ចុងឆ្នាំ​២០១៨ រហូត​ដល់​ឆ្នាំ​២០២០​នេះ ទើ​មក​ជូនដំណឹង និង​កាប់​បំផ្លាញ​ដំណាំ ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​ពួក​គាត់​ចោល​យ៉ាង​ដូច្នេះ ពួក​គាត់​រស់នៅ​ទីនោះ​យ៉ាង​លំបាក គ្មាន​ទាំង​ផ្លូវ​ធ្វើ​ដំណើរ លុះ​ប្រជាពលរដ្ឋ​ធ្វើ​បាន​ផល​ហើយ បែ​ជា​មក​អះអាង​ថា​ជា​ដី​ព្រៃ​រិច​រឹស​សម្រាប់​ដាំ​ស្តារ​ព្រៃឈើ​ឡើង​វិញ​ទៅ​វិញ ឬ​មួយ​ក៏​ដី​មួយ​ចំនួន​ដែល កំពុង​កាយ​ក្រវាត់​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន? ។ ព័ត៌មានពិស្តារ​មានផ្សាយ​នៅលើ​កាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ