ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​ក្រុម​អ្នកលេង​អាប៉ោង​​៦​នាក់​ទៅ​តុលាការ​​ដោយទាំងអ្នកកាសែត

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នក​ញៀន​នឹង​ល្បែង​ចំនួន​០៦​នាក់ ត្រូវ​បាន​លោកស្នងការ​ខេត្​បញ្ជា​ឲ្យ​មន្ត្រី​ការិ​យា​ល័យ​ជំនាញកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០៥ ឧសភា នេះ ក្នុង​នោះ​ មាន​ទាំង​អ្នកកាសែត​ប្រចាំ​តាម​វង់ល្បែង​ម្នាក់​ផង ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​…

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នក​ញៀន​នឹង​ល្បែង​ចំនួន​០៦​នាក់ ត្រូវ​បាន​លោកស្នងការ​ខេត្​បញ្ជា​ឲ្យ​មន្ត្រី​ការិ​យា​ល័យ​ជំនាញកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០៥ ឧសភា នេះ ក្នុង​នោះ​ មាន​ទាំង​អ្នកកាសែត​ប្រចាំ​តាម​វង់ល្បែង​ម្នាក់​ផង ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ ។

លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ពួក​អ្នក​ញៀន​ល្បែងស៊ីសង «​អាប៉ោង​» ទាំង​០៦​នាក់​នោះ ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាត់ដំបងចុះ​ទៅ​បង្ក្រាប និង​ឃាត់​ខ្លួន​បាន កាល​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ឧសភា ខណៈ​ពួក​គេ​កំពុង​ឈ្ងោកអ៊ុតអាប៉ោង​
គ​គ្លើ​ន ជាមួយនឹង​ក្រុម​អ្នកលេង​ជា​ច្រើន​នាក់​ទៀត នៅ​ក្នុងភូមិ​តា​ព្រូ​ច សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​។ លោក​បាន​បញ្ជាក់​ថា ក្រុម​នេះ​សំងំ​ប្រព្រឹត្ត​ល្បែងស៊ីសង​យ៉ាង​ស្ងាត់​ស្ងាត់ស្ងៀម តែ​ទំនង​មាន​បញ្ហា​ផ្ទៃក្នុង ទើប​​មាន​អ្នក​លួច​ផ្ដល់​ព័​ត៌មាន និង​ផ្ដល់​ទីតាំង​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​បែប​នេះ​។

អធិការ​ក្រុង​បាត់ដំបង លោក​ឆាង វណ្ណ​ឆៃ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​អ្នក​ញៀន​ល្បែង អាចោរ​ជើង​១ ( អា​ប៉ោង ) ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​បាន​ទាំង​០៦​នាក់​នោះ​មាន ១-ឈ្មោះ គឹ​ម សុខ​ជា អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ (​អ្នកកាសែត​) ២-ឈ្មោះ ពូ ម៉ាច អាយុ​៥២​ឆ្នាំ នៅ​ភូមិ​តា​កុយ សង្កាត់​ក្ដុល​ដូនទាវ ៣-ឈ្មោះ ម៉ៅ រូប អាយុ​៦១​ឆ្នាំ នៅ​ភូមិ​តា​ព្រូ​ច សង្កាត់​ក្ដុល​ដូនទាវ ៤-ឈ្មោះ ម៉ែ​ន អិ អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ៥-ឈ្មោះ ម៉េ​ត រ​ដ្ឋា អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​កៀន​កេះ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល និង​៦-​ឈ្មោះ យ៉ា​ត យឿ​ង អាយុ​៦៩​ឆ្នាំ នៅ​ភូមិ​តា​ព្រូ​ច សង្កាត់​ក្ដុល​ដូនទាវ ​។

យោង​តាម​របាយ​ការ​ណ៍​របស់​លោក​ឆាង វណ្ណ​ឆៃ បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ពួក​អ្នក​ញៀន​ល្បែង​នេះ មន្ត្រី​ជំនាញ​ដកហូត​វត្ថុ​តាង​បាន ដូច​ជា​មេអាប៉ោង​ចំនួន​០៣​គ្រាប់ ចាន​សំរាប់​បាញ់អាប៉ោង​០១​ឈុត ប្រាក់​ខ្មែរ​ចំនួន​៨០​ម៉ឺន​រៀល ប្រាក់​ដុល្លា​ចំនួន​៣០០​ដុល្លារ រួម​នឹង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ជុំវិញ​ករណី​ឈាន​ដល់​ការ​បង្ក្រាប​នេះ បើ​តាម​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា តាម​ការ​ពិត​វង់ល្បែង​ដែល​មាន​ទាំង​អ្នកកាសែត​ចូលរួម​សហការ​លេង​ផង​នេះ គឺ​បាន​បើក​ដំណើរការ​យ៉ាង​រលូន​អស់​រយៈពេល​យូរ​ដែរ​ហើយ ដោយ​គ្មាន​ការ​រំខាន​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​មូលដ្ឋាន​ម្ដងណា​ទេ ​។ ពួក​អ្នក​ញៀន​នឹង​ល្បែង​អាចោរ​ជើង​១​នេះ ភាគច្រើន​ហាក់​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​មេ (​អ្នក​បើក​ល្បែង​) ព្រោះ​មេ​អះអាង​ថា គេ​បាន​អះអាង​ថា​គេ​បាន​សែនព្រេន​ជូន​សមត្ថកិច្ច តាំងពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់លើ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ​ទំនង​មាន​បញ្ហា​ផ្ទៃក្នុង ហើយ​មាន​អ្នក​លួច​រាយ​ការ​ណ៏​ប្រាប់​លោកស្នងការ​ខេត្ត ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​តែ​ម្ដង​។ បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ដែរ​ថា នៅ​មាន​ទីតាំង​ល្បែង​ផ្សេង​ៗ​ទៀត ដែល​ទើប​ចាប់ផ្ដើម​បើក​ដំណើរការ​ថ្មី​ៗ ហើយ​មេ​ល្បែង​នោះ​ត្រូវ​គេ​ដឹង​ថា ជា​អតីត​មេ​ល្បែង​ដ៏​ធំ ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ល្បីល្បាញ​នៅ​ក្នុង​ក្រុង​បាត់ដំបង រឿង​«​បើក​បន​ល្បែងស៊ីសង​» ពេល​នេះ​កំពុង​ប្រមូល​ជើង​ដំណើរ​យ៉ាង​ស​ន្សិ​ម​ៗ យ៉ាង​ស្ងាត់ស្ងៀម ដែល​ទំនង​អាច​មាន​មន្ត្រី​មួយ​ចំនួន​ដែល​ធ្លាប់​ខិលខូច​នឹង​ល្បែង​នេះ ជួយ​ធ្វើ​ជា​ខ្នងបង្អែក​ទៀត​ផង​។

ពាន់​ព័ន្ធ​នឹង​ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន​០៦​នាក់ ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​ឯណេះ​វិញ បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​បញ្ជាក់​ថា លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​ម​ន្ក្រី​រិ​យា​ល័យ​ជំនាញ បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ​ហើយ តែ​គេ​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​តុលាការ​ចាត់វិធានការ​បែប​ណា​នៅឡើយ​ទេ​៕​

អត្ថបទសរសេរ ដោយ