ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បាត់បង់​ជីវិត​ដោយ​កូ​វី​ដ​១៩ នៅ​អង់គ្លេស វ៉ា​ដាច់​អ៊ី​តា​លី

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ចំនួន​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ចក្រភព​អង់គ្លេស​ពេល​នេះ គឺ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប និង​លំដាប់​ទី​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក​នៅ​ទូ​ទាំង​ពិភពលោក​។…

ប្រទេស​អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ចំនួន​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ចក្រភព​អង់គ្លេស​ពេល​នេះ គឺ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប និង​លំដាប់​ទី​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក​នៅ​ទូ​ទាំង​ពិភពលោក​។

ចក្រភព​អង់គ្លេស​នៅ​ថ្ងៃនេះ មាន​ចំនួន​អ្នក​បាត់បង់​ជីវិត​លើស​ចំនួន​បាត់បង់​ជីវិត​នៅ​អ៊ី​តា​លី បន្ទាប់​ពី​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អង់គ្លេស បាន​ប្រកាស​ថា ចំនួន​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​វីរុស​នេះ​ឡើង​ដល់ ២៩,៤២៧​នាក់​។ នៅ​ប្រទេស​អ៊ី​តា​លី​មនុស្ស ២៩,៣១៥​នាក់​បាន​បាត់បង់​ជីវិត ។ សហរដ្ឋអាមេរិក​បាន​បាត់បង់​មនុស្ស​ជាង ៧​ម៉ឺន​នាក់​ដោយសារ​វីរុស​នេះ​។

រដ្ឋលេខាធិការ​ក្រសួងការបរទេស​អង់គ្លេស លោក Dominic Raab បាន​និយាយ​ថា មានការ​កើនឡើង​ចំនួន ៤៤០៦​ករណី​ឆ្លង​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃនេះ ដែល​ធ្វើ​ឱ្យ​ចំនួន​មនុស្ស​សរុប​ដែល​បាន​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​នេះ​មាន​ដល់ ១៩៤,៩៩០​នាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ ការ​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​កូ​វី​ដ​១៩ នៅ​អង់គ្លេស​ទៅ​លើ​ប្រជាជន​មាន​ចំនួន ១,៣៨៣,៨៤២​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ