ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សេចក្តីស្រាយបំភ្លឺ​របស់​រដ្ឋាករទឹកខេត្តស្វាយ​រៀង

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ត​ស្វាយរៀង ៖ អង្គភាពរដ្ឋាករទឹកខេត្ត​ស្វាយរៀង សូមធ្វើការ​ស្រាយ​បំភ្លឺ​​ករណីអតិថិជន​ឈ្មោះ​ឆោម ហឿន ភេទ​ប្រុស អាយុ​​៦៣​ឆ្នាំ មានទីលំនៅ​ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង…

ខេត្ត​ស្វាយរៀង ៖ អង្គភាពរដ្ឋាករទឹកខេត្ត​ស្វាយរៀង សូមធ្វើការ​ស្រាយ​បំភ្លឺ​​ករណីអតិថិជន​ឈ្មោះ​ឆោម ហឿន ភេទ​ប្រុស អាយុ​​៦៣​ឆ្នាំ មានទីលំនៅ​ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង និង​អតិថិជន​ម្នាក់​ទៀត​ឈ្មោះ​ភេ ឌី ភេទប្រុស មានទីលំនៅ​​ភូមិស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុងស្វាយរៀង អំពីតម្លៃ​សិទ្ធិជាវទឹក​ថ្លៃជាង​តម្លៃ​ដែល​ក្រសួងបានកំណត់ ដែលចុះដោយ​កាសែតកោះសន្តិភាព​នៅថ្ងៃទី​​៥ ខែឧសភា ឆ្នាំ​​​២០២០ ​មេត្តាជ្រាប​​​​ថា ៖ តម្លៃ​​​សិទ្ធិជាវ​ទឹកដែលក្រសួង​​​​បាន​​កំណត់​២៩២,៤០០រៀល សម្រាប់​តែ​តម្លៃសម្ភារៈ​​​តែប៉ុណ្ណោះ ប៉ុន្តែអតិថិជន​ត្រូវបំពេញ​កាតព្វកិច្ច​​​​បង់បន្ថែម​​លើ​ប្រាក់កក់ (ជាប្រាក់​តម្កល់​ដែលអតិថិជន​​អាច​ដក​វិញ​បាននៅពេលគាត់ឈប់ប្រើប្រាស់ទឹក) និង​ថ្លៃពលកម្មជីកដី និង​លុបអាចម៌​ដី ដូច្នេះ​ទឹកប្រាក់ស​រុប​ដែល​អតិថិជន​ត្រូវបង់​មាន​ចំនួន​៣៧២,៤០០រៀល ៕

គួររំលឹកថា អតិថិជនតវ៉ា​រឿង​យកលើសថ្លៃរដ្ឋ​ លោក​ប្រធាន​គ្មាន​វាចានឹងថ្លែង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ