ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក់​ជ្រុះ​មិន​ឈប់​អាច​មក​ពី​ទម្លាប់​ទាំងនេះ

3 ឆ្នាំ មុន

គ្មាន​នរណា​ចង់ឱ្យ​សក់​ខ្លួនឯង​ជ្រុះ​ច្រើន​មិន​ឈប់​ឡើយ​! ថា​តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​អ្វី​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ទម្លាប់​មួយ​ចំនួន​ដែល​អាច​បង្ក​បញ្ហា​ជ្រុះ​សក់ ៖ ១. ស្ត្រេ​ស​ពេក ភាព​ស្ត្រេ​ស​រ៉ាំរ៉ៃ​ក៏​ជះ​ឥទ្ធិពល​ដល់​សុខភាព​សក់​បណ្ដាល​ឱ្យ​ជ្រុះ​ច្រើន​មិន​ឈប់​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់​អ្នក​។ ២….

គ្មាន​នរណា​ចង់ឱ្យ​សក់​ខ្លួនឯង​ជ្រុះ​ច្រើន​មិន​ឈប់​ឡើយ​! ថា​តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​អ្វី​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ទម្លាប់​មួយ​ចំនួន​ដែល​អាច​បង្ក​បញ្ហា​ជ្រុះ​សក់ ៖

១. ស្ត្រេ​ស​ពេក

ភាព​ស្ត្រេ​ស​រ៉ាំរ៉ៃ​ក៏​ជះ​ឥទ្ធិពល​ដល់​សុខភាព​សក់​បណ្ដាល​ឱ្យ​ជ្រុះ​ច្រើន​មិន​ឈប់​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់​អ្នក​។

២. ការ​ងូតទឹក​ក្ដៅ

ការ​ងូតទឹក​ក្ដៅ​មិនល្អ​សម្រាប់​សក់​ឡើយ​ដោយ​វា​អាច​ធ្វើ​ឱ្យ​ស្បែក​ក្បាល​ស្ងួត ហើយ​សក់​ប្រាកដជា​ងាយ​នឹង​ជ្រុះ​ជា​មិន​ខាន​។ សក់​ក៏​អាច​ប្រែជា​ស្ងួត ហើយ​បែក​ចុង​ដោយ​ងាយ​ព្រោះ​ទឹក​ក្ដៅ​ផង​ដែរ​។ ដូច្នេះ​កុំ​ងូតទឹក​ក្ដៅ​ពេក​!

៣. ការ​លេង​ម៉ូ​ដស​ក់ដោយ​ប្រើ​ម៉ាស៊ីន

ការ​ប្រើប្រាស់​ម៉ាស៊ីន​ផ្លុំ​សក់ កៀប​សក់ និង​មួល​រួញ​អាច​បណ្ដាល​ឱ្យ​សក់​ទទួល​រង​ការ​ខូចខាត​បាន​យ៉ាង​ងាយ​។ ដូច្នេះ​ប្រសិនបើ​មិន​ចង់ឱ្យ​សក់​ជ្រុះ​ច្រើន ហើយ​បែក​ចុង​ទេ​នោះ កុំ​លេង​ស្ទា​យស​ក់ដោយ​ប្រើប្រាស់​ម៉ាស៊ីន​កម្ដៅ​ញឹកញាប់​ពេក​។

៤. រំលង​ម៉ោង​អាហារ

រំលង​ម៉ោង​អាហារ ឬ​មិន​ទទួលទាន​អាហារ​ព្រោះ​ចង់បាន​រាង​ស្លី​ម​ស្គម​ស្អាត​ឬ0x017d7 ធ្លាប់​ដឹង​ទេ​ថា​មិន​ត្រឹមតែ​រាង​កាយ​របស់​អ្នក​ប៉ុណ្ណោះ​ទេ​ដែល​ស្គម ប៉ុន្តែ​សក់​ក៏​ប្រែជា​ស្ដើង​ដូច​គ្នា​ដែរ​! នោះ​ក៏​ព្រោះ​ឬ​ស​នៃ​សក់​មិន​ទទួល​បាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​រឹង​មាំ និង​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​។ ដូច្នេះ​ជំនួស​ឱ្យ​ការ​រំលង​មិន​ទទួលទាន​អាហារ​ច្រើន​ព្រោះ​ចង់​ស្លី​ម ចូរ​ជ្រើសរើស​របប​អាហារ​មាន​សុខភាព​ល្អ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដែល​សក់​និង​ស្បែក​ក្បាល​ត្រូវការ​។

៥. ការ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សក់​មាន​ផ្ទុក​សារធាតុ​គីមី

ការ​ប្រើប្រាស់​ផលិតផល​សម្បូរ​ទៅ​ដោយសារ​ធាតុគីមី​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ស្បែក​ក្បាល និង​សក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​សុខភាព​ផង​ដែរ​! ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ប្រើប្រាស់ ឬ​ទិញ​នូវ​ផលិតផល​ថែរក្សា​សក់​ប្រភេទ​ណា​ដែល​ផ្សំ​ឡើង​ពី​រូបមន្ត និង​គ្រឿងផ្សំ​បែប​ធម្មជាតិ​។

៦. ចង​សក់​តឹង​ពេក

ការ​ចង​សក់​ឡើង ឬ​បួងសក់​តឹង​ៗ​ពេក​យូរ​ទៅ​ក៏​អាច​បណ្ដាល​ឱ្យ​ខូច​ឬ​ស​នៃ​សក់​ហើយ​ងាយ​នឹង​ជ្រុះ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ផ្លាស់​ប្ដូរ​ទម្លាប់​នេះ​ចេញ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ