ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការសម្រេចហើយ! ជនម្នាក់ខឹងរឿង​សុំ​សាកថ្មទូរស័ព្ទអត់ចូល ផ្ទុះកំហឹងដេញកា.ប់ម្ចាស់​ផ្ទះ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​បុរសម្នាក់​​ដើរ​ផឹកស៊ី​ហើយ​រករឿង​ដេញ​វាយ​កាប់​អ្នក​ដ​ទៃ ត្រូវ​បាន​លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល ​កាលពី​​ល្ងាច​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០…

ខេត្ត​កណ្តាល​ ៖ ​បុរសម្នាក់​​ដើរ​ផឹកស៊ី​ហើយ​រករឿង​ដេញ​វាយ​កាប់​អ្នក​ដ​ទៃ ត្រូវ​បាន​លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល ​កាលពី​​ល្ងាច​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​ «ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា» តាម​មាត្រា​២១៧ និង​មាត្រា​៤១០ នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ កាលពី​​វេលាម៉ោង​១​និង​​៣០នាទី​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០​ ។

ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន សុ​ផាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ។

គួររំលឹកថា ​តាម​ប្រភពពី​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​​ មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ​ហើយ​ដើរមក​ផ្ទះ​ជន​រង​គ្រោះ​សុំ​សាក​ថ្ម​ទូរ​ស័​ព្ទ លុះ​ពេល​សាក​ថ្ម​ទូរស័ព្ទ​អត់​ចូល ជនសង្ស័យ​ខឹងក៏​បាន​ទាញ​ផ្តាច់​ខ្សែភ្លើង​ចោល​ ពេល​នោះ​ជន​រង​គ្រោះបាន​សួរនាំ​ក៏​កើតជា​ទំនាស់​ប្រតាយប្រតប់​គ្នា ។

តាម​ប្រភពដដែលបាន​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​បានរ​ត់ទៅ​ផ្ទះ​របស់​ខ្លួន​យក​កាំបិតប៉័ងតោ​គប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​អត់​ត្រូវ ហើយ​ទៅ​យក​កាំបិត​ផ្គាក់​មក​ដេញ​កាប់​ជន​រង​គ្រោះ​ទៀត តែ​ជន​រង​គ្រោះ​បាន​រត់​ចូល​ផ្ទះ​ចាក់សោ​បន្ទប់​ជាប់ ទើប​ជនសង្ស័យ​កាប់​សសរផ្ទះរបស់​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​បែកបាក់​ជា​ច្រើន​កន្លែង និង​យក​កាំភ្លើង​​កែច្នៃ​បាញ់​គ្រាប់កង់​បាញ់​ចូល​ផ្ទះ​ជន​រង​គ្រោះ បណ្តា​ល​ឱ្យ​​ធ្លុះ​ពិ​​តាន​​មួយ​កន្លែង ទៀត​។

ក្រោយពេលកើតហេតុ ​ជន​រង​គ្រោះ​​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន​អោយ​ចុះ​​មក​ជួយ​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​តែ​ម្តង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ