ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រូក​រស់​មួយ​ថ្ងៃ ៦​ពាន់​ក្បាល​ក្នុង​រដូវ​កាល​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ការ​នាំ​ចូល​ជ្រូក រស់​មក​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​ក្នុងស្រុក​ត្រូវ​បាន​កាត់​បន្ថយ​ប្រមាណ​៧០% ហើយ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល ៦​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បំពេញតម្រូវការ ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​សាច់​ជ្រូក​ក្នុងស្រុក​បាន​ជាង…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ការ​នាំ​ចូល​ជ្រូក រស់​មក​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​ក្នុងស្រុក​ត្រូវ​បាន​កាត់​បន្ថយ​ប្រមាណ​៧០% ហើយ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល ៦​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បំពេញតម្រូវការ ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​សាច់​ជ្រូក​ក្នុងស្រុក​បាន​ជាង ៨០% ។

លោក តាន់ ប៉ាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេ​សា ទ បានឱ្យ​ដឹង​កាលពី​ថ្ងៃ ៤​ខែឧសភា ឆ្នាំ ២០២០​នេះ​ថា មក​ដល់​រាល់​ថ្ងៃនេះ​ការ​នាំ​ចូល​ជ្រូក រស់​មក​ពី​ប្រទេស​ជិតខាង​យើង​បាន​កាត់​បន្ថយ​នាំ​ចូល​ប្រមាណ ៧០% ហើយ​អនុញ្ញាត​ឱ្យ មាន​នាំ​ចូល​ប្រមាណ ៦​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ ហើយ​ប្រៀបធៀប​មុន​ពេល​កម្ពុជា​មិន​ទាន់ មាន​ជំងឺ​កូ​វី​ដ ១៩ គឺ​មាន​ចំនួន​ច្រើន តែ​ជាក់ស្តែង​មាន​តែ ២​ពាន់ ឬ ៣​ពាន់​ក្បាល ។

បើ​តាម​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឱ្យ​ដឹង​ថា «​នៅ​ពេល​កន្លង មក​ការ​នាំ​ចូល​ជ្រូក​រស់​កម្ពុជា​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រូក​រស់​តែ​មក​ពី​ប្រទេស​ថៃ ហើយ​បើ​តាម ស្ថិតិ​បច្ចុប្បន្ន​កម្ពុជា​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ប្រមាណ ៥៣០​កន្លែង និង​មាន​សត្វ​ជ្រូក​ប្រមា ណ ៣​លាន​ក្បាល​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ប្រមាណ ៨២%» ។

ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​ថ្មី​ៗ​មានការ​លើក​ឡើង ឬ​ផ្សព្វផ្សាយ​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ផ្តល់​សិទ្ធិ​ផ្តាច់ មុខ​ដល់​ក្រុមហ៊ុន​មួយ​ធ្វើការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន ក្រសួង​ឆ្លើយ​តប​ថា ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត ។

បើ​យោង​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ថ្មី​ៗ​នេះ​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន ពិនិត្យ​ឃើញ​ថា មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​សមាគម​ផ្គត់ ផ្គង់​ជ្រូក​កម្ពុជា​បាន​ធ្វើការ​រាយការណ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ខុស​ពី​ការ​ពិត ដោយ បាន​ចោទប្រកាន់​មក​លើ​ក្រសួង​ថា បាន​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ដល់​ក្រុមហ៊ុន មួយ​ធ្វើការ​នាំ​ចូល ជ្រូក​រស់​ពី​ប្រទេស​ថៃ មក​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​គូសបញ្ជាក់​ថា​ករណី​នេះ​ក្រសួង​សូម​ធ្វើការ​បញ្ជាក់​ជូន​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា ក៏​ដូច​ជា​សារព័ត៌មាន និង​សាធារណៈជន​៖ ១- យោង​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កន្លង​ទៅ ថ្មី​ៗ​នេះ​បាន​ណែនាំ​ដល់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ត្រូវ​ពិនិត្យ​លទ្ធភាព​កាត់ បន្ថយ​ការ​នាំ​ចូល​ជា​ពិសេស​បន្លែ និង​សាច់សត្វ​ពី​ប្រទេស​ជិតខាង​ជំនួស​វិញ​ដោយ​ការ ពង្រឹង និង​ពង្រីក​ការ​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​ក្នុងស្រុក ។ បន្ទាប់​ពី​ទទួល​បាន​អនុសាសន៍​ណែ នាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក្រសួង​បាន​ធ្វើ​បច្ចុប្បន្នភាព​នៃ​តម្រូវការ ក្នុងស្រុក ធៀប​នឹង​ផលិតភាព​ក្នុងស្រុក និង​បរិមាណ​នៃ​ការ​នាំ​ចូល ហើយ​បាន​សម្រេច​កាត់ បន្ថយ​បរិមាណ​នៃ​ការ​នាំ​ចូល​ជ្រូក​រស់​សរុប ៧០% ពី​គ្រប់​ក្រុមហ៊ុន​ដែល​ទទួល​បានការ អនុញ្ញាត​នាំ​ចូល​ទាំងអស់​ស្មើ​ៗ​គ្នា ព្រមទាំង​បាន​ពង្រឹង​ការ​អនុវត្ត​ច្បាប់ សំដៅ​ទប់ស្កាត់ ចលនា​សត្វ​ខុសច្បាប់ ។

២- ដើម្បី​ចៀសវាង​ការ​ដឹក​ជញ្ជូន​ជ្រូករ​ស់បែប​អនាធិបតេយ្យ ព្រមទាំង​ការ​បង្ការ​ហា និ​ភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ពី​សត្វ​ទៅ​សត្វ និង​ពី​សត្វ​ទៅ​មនុស្ស ពិសេស​ក្នុង​គោលបំណង​យ៉ាង មុតមាំ​ក្នុង​ការ​ថែរក្សា​សុខភាព​សាធារណៈ និង​គ្រប់គ្រង​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិត មក​ផ្គត់ផ្គង់​ក្នុងស្រុក ក្រសួង​បាន​ធ្វើការ​ណែនាំ​ជា​បន្តបន្ទាប់​ដល់​ក្រុមហ៊ុន ដែល​ទទួល​បាន សិទ្ធិ​នាំ​ចូល​ជ្រូក​រស់​ទាំងអស់ ដោយ​មិន​អនុញ្ញាត​ឱ្យ​លក់​គោលការណ៍​បន្ត​ទៅ​ក្រុមហ៊ុន ផ្សេង​ឡើយ ។ ចំពោះ​ករណី​នេះ​ក្រសួង​នឹង​ពិនិត្យ និង​ចាត់វិធានការ​តាម​នីតិវិធី ។

៣- បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រូករ​ស់មាន​ចំនួន ៧ ក្រុមហ៊ុន​ហើយ​ក្រសួង​ក៏​ពុំ​ទាន់​បាន​លុប​គោលការណ៍​ក្រុមហ៊ុន​ចាស់​ៗ​ណាមួយ​នៅឡើយ​ទេ ។ ដោយឡែក​ចំពោះ​ករណី​ដែល​ក្រសួង​បាន​ផ្អាក​ការ​នាំ​ចូល​ជ្រូក​រស់​ជា​បណ្តោះ អាសន្ន​របស់​ក្រុមហ៊ុន​ពីរ ដោយសារ​ក្រុមហ៊ុន​ទាំង​ពីរ​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​ម្តង​ហើយ ម្តងទៀត​មិន​ព្រម​រាងចាល ទោះជា​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ផាកពិន័យ និង​ធ្វើ​កិច្ច សន្យា​យ៉ាងណា​ក៏​ដោយ ។

ក្រសួង​បញ្ជាក់​ថា «​បន្ទាប់​ពី​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ក្រសួង​បាន​កត់ សម្គាល់​ឃើញ​ថា ចលនា​ជ្រូក​រស់​ក្នុង​ពេល​បច្ចុប្បន្ន គឺ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​ពេល កន្លង​មក ទាំង​បរិ​មាន​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ដែល​ទាំង​អស់នេះ​បាន ធ្វើ​ឱ្យ​មាន​ស្ថិរភាព តម្លៃ​ទីផ្សារ​ជ្រូក​រស់ ហើយ​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​ទាំង​លក្ខណៈ​គ្រួសារ និង​ពាណិជ្ជកម្ម មានការ​សាទរ​យ៉ាង​ខ្លាំង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ