ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយ​២ នគរបាល​ក្រសួងមហាផ្ទៃ ក្លែងក្លាយ​ម្នាក់ ត្រូវ​ចាប់ខ្លួន​រឿង​ឆបោក

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​បន្លំ​ជា​នគរបាល​ក្រសួងមហាផ្ទៃ ពាក់​ផ្កាយ​២ ក្រោយ​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន ១០,៥០០​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ ប៉ុន្តែ​ចូល​មិន​សម្រេច…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​បន្លំ​ជា​នគរបាល​ក្រសួងមហាផ្ទៃ ពាក់​ផ្កាយ​២ ក្រោយ​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន ១០,៥០០​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ ប៉ុន្តែ​ចូល​មិន​សម្រេច ក៏​បាន​គេចវេស​មិន​ព្រម​សង​ប្រាក់​វិញ រហូត​ដល់​គំរាម​បាញ់​សម្លាប់​រង​គ្រោះ បើសិន​នៅ​តែ​ទារ​លុយ​វិញទៀត នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ។

ជន​ក្លែង​ជា​នគរបាល​ក្រសួងមហាផ្ទៃ​ពាក់​ផ្កាយ​២​នេះ ត្រូវ​ចាប់ខ្លួន​កាល​ថ្ងៃ​ទី​០៤ ឧសភា ២០២០ នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បើ​តាម​លោក​វរសេនីយ៍ឯក មុំ ចេក នាយការិយាល័យ​រដ្ឋបាល​នគរបាល​ព្រហ្មទណ្ឌ បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សេង សុ​ភ័​ក្រ​ត្រា អាយុ​៤៧​ឆ្នាំ ។ ក្រោយ​ឃាត់ខ្លួន​សួរនាំ ក៏​បែកធ្លាយ​រឿង​ជនសង្ស័យ​រូប​នេះ បន្លំ​ជា​នគរបាល​ពាក់​ផ្កាយ​២ នៅ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​សកម្មភាព​គំរាម​សម្លាប់ និង​គំរាម​ហែកកេរ្ដិ៍ ដោយ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ រួម​និង​ករណី​ឆបោក​ប្រាក់​ចំនួន ១០,៥០០​ដុល្លារ ។

លោក​វរសេនីយ៍ឯក មុំ ចេក បន្ថែម​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ រួម​ជាមួយ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក Glock26 និង​គ្រាប់​មួយ​ចំនួន ដោយ​អាវុធ​ខ្លី​នេះ​គ្មាន​លិខិត​ប្រើប្រាស់​ទេ ។

ជនសង្ស័យ ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​ពិតជា​បាន​ក្លែងបន្លំ ធ្វើ​ជាម​ន្ដ្រី​នគរបាល​ជាតិ ឋានន្ដ​ស័ក្ដិ ផ្កាយ​២ នៅ​ក្រសួងមហាផ្ទៃ ប្រាកដ​មែន និង​បាន​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន ១០,៥០០​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ ប៉ុន្តែ​រត់ការ​មិន​បាន​សម្រេច ហើយ​ក៏​ចាយ​អស់​ទៅ ពេល​ជន​រង​គ្រោះ​ទូរស័ព្ទ​ទារ​លុយ ខ្លួន​បាន​ផ្ញើ​សារ គំរាម​បាញ់​សម្លាប់ បើសិន​នៅ​តែ​ទារ​លុយ​ទៀត ។ លុះដល់​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២០ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។

បច្ចុប្បន្ន មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​រៀបចំ​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ