ភិក្ខុ ហ៊ុន ម៉ា​ណែ​ត បួសមុខភ្លើង​នៃ​សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី


រាជធានី​ភ្នំពេញ ៖ បុត្រ​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន គឺ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​បួសមុខភ្លើង តំណាង​ឲ្យ​ក្រុម​គ្រួសារ នៃ​សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី ។

នៅ​ក្នុង​ពិធី​សាសនា នៃ​ការ​កោរសក់​បួសមុខភ្លើង ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មុខ ព្រះ​វិហារ​វត្ត​បុ​ទុម​វ​តី រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រោម​វត្តមាន​សម្តេច​ព្រះពុទ្ធ​ជ័យ មុនី ឃឹម សន ព្រមទាំង​វត្តមាន​ឯកឧត្តម ពេ​ជ សោ​ភណ្ឌ និង​លោក​ជំទាវ ជា​មាតាបិតា​ក្មេក និង​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ជា​ភរិយា​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ។

សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន មេគុណ​រាជធានី​ភ្នំពេញ ក្លាយជា​គ្រូ​ឧ​ប​ធ្យា បាន​ប្រោស​ព្រំ ពុ​ទ្ទិ​ពរ​ជ័យ​បវរ​មហាប្រសើរ​ជូន​ដល់ ភិក្ខុ ហ៊ុន ម៉ា​ណែ​ត ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ