ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ជួញដូរ​អាវុធ​ខុសច្បាប់​ នៅ​ក្រុង​សៀមរាប

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ជួញដូរ​អាវុធ​ខុសច្បាប់ និង​រក​ឃើញ​កាំភ្លើង​ប្រភេទ​ប្រើ​ហ្គា​ស ០៣​ដើម និង​គ្រាប់ រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ជួញដូរ​អាវុធ​ខុសច្បាប់ និង​រក​ឃើញ​កាំភ្លើង​ប្រភេទ​ប្រើ​ហ្គា​ស ០៣​ដើម និង​គ្រាប់ រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ជួញដូរ​អាវុធ ឈ្មោះ អ៊ុំ ពេជ្រ​រស្មី​ឧត្តម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្ថិត​នៅ​ភូមិ ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី បន្ត​ថា ករណី​នេះ​កម្លាំង​ជំនាញ បាន​ចុះ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​មួយ​កន្លែង បាន​រក​ឃើញ​កាំភ្លើង ប្រភេទ​ប្រើ​ហ្គា​ស ០៣​ដើម និង​គ្រាប់​មួយ​ចំនួន រួម​ទាំង​សម្ភារ​មួយ​ចំនួន​រួម​មាន ៖ កាំភ្លើង​មួយ​ដើម​ម៉ាក Glock19 ពណ៌​ខ្មៅ លេខ DN16697 ជា​ប្រភេទ​ប្រើ​ហ្គា​ស គ្រាប់​ជ័រ គ្រាប់​ដែក រួម​មាន​បង់​ចំនួន ០១, កាំភ្លើង​មួយ​ដើម​ម៉ាក Combat master ពណ៌​ខ្មៅ លេខ DN020580 ជា​ប្រភេទ​ប្រើ​ហ្គា​ស គ្រាប់​ជ័រ គ្រាប់​ដែក រួម​មាន​បង់​ចំនួន ០២, កាំភ្លើង​មួយ​ដើម​ម៉ាក Combat master ពណ៌​ខ្មៅ លេខ DN00050 ជា​ប្រភេទ​ប្រើ​ហ្គា​ស គ្រាប់​ជ័រ គ្រាប់​ដែក រួម​មាន​បង់​ចំនួន ០២, កំប៉ុង​ហ្គា​ស​ចំនួន ៤ កំប៉ុង​, គ្រាប់​ជ័រ​ចំនួន ៣ កញ្ចប់​, គ្រាប់​ដែក​ចំនួន ៨ ប្រអប់​, គ្រាប់​ពិត​ប្រើ​សម្រាប់​ប្រភេទ​គ្រាប់កាំភ្លើង វ៉ាង​ឌី​ឡុ​ង ចំនួន ១០០​គ្រាប់​, Laptop ម៉ាក​MSI ពណ៌​ខ្មៅ ចំនួន​១ Mouse ចំនួន​១ និង​កាស​ដាក់​ត្រចៀក​ចំនួន​១ ។

លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី បញ្ជាក់​ថា ក្រោយ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជួញដូរ​អាវុធ ដោយ​ខុសច្បាប់​មែន ហើយ​កន្លង​មក​បាន​លក់​ចេញ​នូវ​អាវុធ​ពិត ចំនួន​២​ដើម និង​អាវុធ​ប្រើ​ហ្គា​ស ប្រើ​គ្រាប់​ដែក​ជ័រ បានជា​ច្រើន​ដើម​ទៀត ទៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ នា​រសៀល​ថ្ងៃ​ទី​០៥ ឧសភា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ