ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​៨៤​នាក់ ត្រូវ​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​ថ្ងៃ​វិសាខបូជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹ​ម សន្តិភាព​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​៨៤​នាក់ ត្រូវ​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​ថ្ងៃ​បុណ្យ​វិសាខបូជា ។ លោក​គឹ​ម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹ​ម សន្តិភាព​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​៨៤​នាក់ ត្រូវ​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​ថ្ងៃ​បុណ្យ​វិសាខបូជា ។

លោក​គឹ​ម សន្តិភាព​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នា​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០​ថា ក្រោយ​ពី​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ស្នើ​សុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ក្នុង​ឱកាស​ពិធីបុណ្យ​ពិសាខបូជា ឆ្នាំ​២០២០​នេះ លើ​សំណើរ​សុំ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ២៧៣ នាក់ (​ស្រី ២៤ នាក់​) ។

ជា​លទ្ធផល​អង្គប្រជុំ​បាន​សម្រេច​ធ្វើ​សំណើរ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​សម្រេច​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ការ​ផ្តល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​៨៤ នាក់ ( ស្រី ០៨ នាក់​) រួម​មាន ៖ បន្ថយទោស​៦​ខែ ចំនួន​៣៤ នាក់ (​ស្រី ០៣ នាក់​) បន្ថយទោស​៩ ខែ ចំនួន ២១ នាក់ (​ស្រី ០១ នាក់​) បន្ថយទោស​១២​ខែ ចំនួន ១៩ នាក់ (​ស្រី ០២​នាក់​) លើកលែងទោស ចំនួន ១០ នាក់ (​ស្រី​០២​នាក់ ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ