ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ពុំ​រក​ឃើញ​ទំនិញ​ខូច​គុណ​ភាព​នោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​ឃ្លាំង ស្តុក​ទំនិញ​គ្រឿង​ឧបភោគ បរិភោគ និង​ភេសជ្ជៈ ដែល​ជា​ផលិតផល​ប្រទេស​កូរ៉េ នោះ តំណាង​ក្រុមហ៊ុន CAMKO…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​ឃ្លាំង ស្តុក​ទំនិញ​គ្រឿង​ឧបភោគ បរិភោគ និង​ភេសជ្ជៈ ដែល​ជា​ផលិតផល​ប្រទេស​កូរ៉េ នោះ តំណាង​ក្រុមហ៊ុន CAMKO BROTHERS CO, LTD ( CBC) ដែល​ជា​ម្ចាស់ ឃ្លាំង​បាន​ធ្វើការ​បំភ្លឺ​ថា នៅ​ក្នុង​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​រក​ពុំ​ឃើញ​មាន​ទំនិញ​ខូចគុណភាព និង​ក្លែងបន្លំ​នោះ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២០​នេះ ។

តំណាង​ក្រុមហ៊ុន CBC បានអោយ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ មេ​សា ឆ្នាំ ២០២០​សមត្ថកិច្ច​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​មក​ត្រួតពិនិត្យ ឃ្លាំង​លេខ​១៦៨B ផ្លូវ​លេខ ១០១៣ ស្ថិត​ក្នុងភូមិ​ឧកញ៉ា វ៉ាំ​ង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

អ្នកតំណាង​ក្រុមហ៊ុន​បន្ត​ថា នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នោះ សមត្ថកិច្ច​បាន​ដកហូត​ផលិតផល​មួយ​ចំនួន យក​ទៅ​ធ្វើតេស្ត​រក​គុណភាព​ផលិតផល ទៅ​តាម​ស្តង់ដា​តែ​ប៉ុណ្ណោះ​។ នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​នោះ ក្រុមហ៊ុន​ក៏​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ផង​ដែរ​។

តំណាង​ក្រុមហ៊ុន ក៏​បាន​បញ្ជាក់​ថា ទំនិញ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​កូរ៉េ ដែល​ចែកចាយ នៅ​តាម​ផ្សារ និង​ម៉ាត​នានា គឺជា​ទំនិញ​នាំ​ចូល​ត្រឹមត្រូវ មិន​មាន​ខូចគុណភាព​ហួស​សុពលភាព​នោះ​ទេ ។ ទំនិញ​របស់​ក្រុមហ៊ុន C B C ជា​ផលិតផល ដែល​មាន​ស្តង់ដា ISO និង HACCP សូម​បងប្អូន អតិថិជន​ទាំងអស់ កុំ​មានការ​យល់​ច្រឡំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ