ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Diani ជា​កីឡា​ការ​ិនី​បាល់ទាត់​រក​ចំណូល​​ខ្ពស់ជាងគេ​លើ​ពិភពលោកលំដាប់​ទី២​

3 ឆ្នាំ មុន

ប្រទេស​បារាំង ​៖ ខ្សែប្រយុទ្ធ​ក្លិប Paris Saint-German គឺ​កីឡា​ការ​នី Kadidiatou Diani បាន​សម្រេច​ពន្យារ​កុងត្រា​ថ្មី​ជាមួយ​ក្លិប​មួយ​នេះ ដោយ​ធ្វើ​ឲ្យ​នាង​ក្លាយជា​កីឡា​ការ​ិនី​បាល់ទាត់​អាជីព…

ប្រទេស​បារាំង ​៖ ខ្សែប្រយុទ្ធ​ក្លិប Paris Saint-German គឺ​កីឡា​ការ​នី Kadidiatou Diani បាន​សម្រេច​ពន្យារ​កុងត្រា​ថ្មី​ជាមួយ​ក្លិប​មួយ​នេះ ដោយ​ធ្វើ​ឲ្យ​នាង​ក្លាយជា​កីឡា​ការ​ិនី​បាល់ទាត់​អាជីព ដែល​ទទួល​បាន​ថ្លៃ​នឿយហត់​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​លំដាប់​ទី​២ តាម​ពីក្រោយ​ម្ចាស់​ពានរង្វាន់ Ballon d’Or Féminin 2018 (​ស្ត្រី​) គឺ​កីឡា​ការ​ិនី Ada Hegerberg ។

កីឡា​ការិ​នី Kadidiatou Diani

ខ្សែប្រយុទ្ធ​ជនជាតិ​បារាំង​វ័យ​២៥ឆ្នាំ​រូប​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ដែល​រយៈពេល​៣​ឆ្នាំ​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​ប្តេជ្ញា​ចិត្ត​អំពី​អនាគត​របស់​នាង​ជាមួយ​ក្រុម PSG ខណៈ​ពេល​ដែល​នាង​បាន​បដិសេធ ការ​ចាប់អារម្មណ៍​ពី​ក្រុម​ដែល​ជា​គូប្រជែង Lyon ។

កីឡា​ការិ​នី Kadidiatou Diani

ការ​សម្រេចចិត្ត​របស់ Diani ក្នុង​ការ​ស្នាក់​នៅ​បន្ត​ជាមួយ PSG គឺ​ផ្អែក​ទៅ​លើ​ចំណង់​ចំណូលចិត្ត​របស់​នាង​រីករាយ​ក្នុង​ការ​រស់នៅ​ក្នុង​ទី​ក្រុងប៉ារីស ខណៈ​នាយក​ប្រតិបត្តិ​កីឡា​របស់​ក្លិប​លោក Leonardo បាន​ធ្វើការ​ពិភាក្សា​ជាមួយ​នាង​ដោយ​ផ្ទាល់ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​នាង​ចុះ​កិច្ចសន្យា​បន្ត​ជាមួយ​ក្លិប ។

កីឡាការិនី Ada Hegerberg

ជាមួយនឹង​កិច្ចព្រមព្រៀង​ថ្មី​នេះ Diani នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​ដូច​គ្នា​នឹង​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​របស់​នាង​គឺ​កីឡា​ការិ​​នី Amandine Henry ជាមួយនឹង​ប្រាក់​ឈ្នួល​ចំនួន ៣៦០.០០០ អឺ​រ៉ូ​ក្នុង​មួយ​រដូវ​កាល​។

កីឡាការិនី Ada Hegerberg

ដោយឡែក​ប្រាក់​ឈ្នួល​របស់​ខ្សែប្រយុទ្ធ Ada Hegerberg របស់​ក្រុម Lyon ដែល​ជា​កីឡា​ការ​ិនី​ទទួល​បាន​ថ្លៃ​នឿយហត់​ខ្ពស់​ជាងគេ​បំផុត​មាន​ចំនួន ៤០០.០០០ អឺ​រ៉ូ​នេះ​យោង​តាម​របាយការណ៍​ក្នុង​ឆ្នាំ ២០១៩ ។

សូម​​ជំរាប​​ជូន​ថា​ កីឡា​ការ​នី Kadidiatou Diani បាន​ផ្លាស់​ពី​ក្លិប Juvisy មក​ចូលរួម​ជាមួយ​ក្លិប PSG កាលពី​ឆ្នាំ ២០១៧ ហើយ​គិត​មក​ទល់​ពេល​នេះ​នាង​បាន​បង្ហាញខ្លួន​ចំនួន ៦០​ប្រកួត​ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៣១​គ្រាប់ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ