ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន​ក្នុង​រដូវ​កាល​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​វិស័យ​ជា​ច្រើន បាន​រង​ផល​ប៉ះពាល់​ក្នុង​រដូវ​កាល​កូ​វី​ដ ១៩ នេះ ក្ដី​ក៏​ប៉ុន្តែ​សម្រាប់​វិស័យ​សំណង់​នៅ​តែ​មានដំណើរ​ការ និង​មាន​សកម្មភាព​សាងសង់ ដដែល គ្រាន់តែ​មិន​កក្រើក​ដូច​មុន…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​វិស័យ​ជា​ច្រើន បាន​រង​ផល​ប៉ះពាល់​ក្នុង​រដូវ​កាល​កូ​វី​ដ ១៩ នេះ ក្ដី​ក៏​ប៉ុន្តែ​សម្រាប់​វិស័យ​សំណង់​នៅ​តែ​មានដំណើរ​ការ និង​មាន​សកម្មភាព​សាងសង់ ដដែល គ្រាន់តែ​មិន​កក្រើក​ដូច​មុន ជាក់ស្ដែង​មាន​ភស្តុ​តាង​មួយ​ចំនួន​ដែល​បញ្ជាក់​ថា វិស័យ​នេះ​នៅ​តែ​មាន​សញ្ញា​វិជ្ជា​មាន តាម​រយៈ​ការ​ផ្គត់ផ្គង់​សំណង់​នៅ​តែ​ទទួល​បាន​កំណើន ហើយ​ក្រុមហ៊ុន​សាងសង់​នៅ​តែ​បន្ត​អភិវឌ្ឍន៍ ។

បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់​ដ៏​ធំ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល ១​ត្រីមាស​ដើមឆ្នាំ ២០២០​នេះ ចំណូល​ដែល​បាន​មក​ពី​ការ លក់​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា នៅ​តែ​មាន​កំណើន​ខ្ពស់​ជាក់ស្ដែង​ក្រុមហ៊ុន មួយ​នេះ​ទទួល​ចំណូល​បាន​ប្រមាណ ៦៧​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ប្រមាណ ៧​ភាគ រយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ ។ ចំណូល​ពី​ការ​លក់​នេះ គឺ បូក​បញ្ចូល​ទាំង​ការ​លក់​ពី​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍​ផង និង​ពី​អាជីវកម្ម​លក់​គ្រឿងសំណង់ ផង​ដែរ ។

បើ​តាម​ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អេ​ស៊ីជី លោក Roongrote Rangsiyopash បានឱ្យ​ដឹង​ថា ចំណូល​ពី​ការ​លក់​របស់​ខ្លួន​ទាំងមូល គឺ​មានការ​ធ្លាក់​ចុះ ប្រមាណ ៦​ភាគរយ​ក្នុង​ត្រីមាស​ទី ១​នៃ​ឆ្នាំ ២០២០​នេះ​ក៏​ប៉ុន្តែ សម្រាប់​ចំណូល​ពី​ការ​លក់ របស់​ក្រុមហ៊ុន​សំណង់​នេះ ប្រចាំ​កម្ពុជា​បែរជា​ទទួល​បាន​កំណើន​ប្រមាណ ៧​ភាគរយ ។ លោក​បន្ត​ថា នៅ​ក្នុង​បរិយាកាស​ដ៏​រំជើបរំជួល​នេះ សេដ្ឋកិច្ច​ពិភពលោក​កំពុង​រង​នូវ​ប៉ះពាល់ ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ។

អេស​ស៊ីជី ក៏​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងឡាយ​ដែរ ដែល​បាន​ផ្ដោត​កិច្ច​ខិតខំ ប្រឹងប្រែង​របស់​ខ្លួន​ទៅ​លើ​ការ​រក្សា​លំនឹង​លទ្ធផល​ប្រតិបត្តិការ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ឲ្យ​សម្រេច​បាន​ប្រហាក់ប្រហែល​គ្នា​នឹង​ត្រីមាស​មុន​នេះ​ដែរ បើ​ទោះបីជា​ផល​ប៉ះពាល់​នៃ វីរុស​កូ​វី​ដ ១៩ មក​លើ​អាជីវកម្ម​នានា​បាន​កើតឡើង​នៅ​ក្នុង​ខែមីនា​ក្ដី ។ ទន្ទឹម​នឹង​នេះ អេស​ស៊ីជី ក៏​ផ្តោត​លើ​ការ​ជួយ​សង្គម ដៃគូ បុគ្គលិក និង​ក្រុមហ៊ុន​នានា ដើម្បី​ឆ្លងកាត់​ពេល វេលា​លំបាក​នេះ ។

ដោយឡែក​ម្ចាស់​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​អគារ​ខ្ពស់​មួយ​នៅ​រាជធានី​ភ្នំពេញ​លោក Jia Rou Hua ក៏​បាន​និយាយ​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ បើ​ទោះបីជា​កម្ពុជា​ជួប​ប្រទះ​នឹង​ជំងឺ កូ​វី​ដ ១៩ ក្ដី តែ​ការ​សាងសង់​គម្រោង​អគារ​ដែល​ខ្លួន​បាន​ម៉ៅ​ការ​នោះ គឺ​នៅ​តែ​បន្ត​សកម្ម​ភា ព​ដដែល ដោយ​បន្ត​ធ្វើ​ទាំងថ្ងៃទាំងយប់ ដើម្បី​បញ្ចប់​គម្រោង​ទៅ​តាម​ការ​គ្រោងទុក​របស់ ម្ចាស់​អគារ ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យ ដឹងផង​ដែរ​ថា នៅ​ក្នុង​រដូវ​កាល​កូ​វី​ដ ១៩ នេះ ផល​ប៉ះពាល់​ទៅ​លើ​អចលនទ្រព្យ ចៀស​មិន​ផុត​ទេ គឺ​ប្រាកដជា​មាន ក៏​ប៉ុន្តែ​សម្រាប់​វិស័យ​សំណង់​វិញ គឺ​មាន​គម្រោង​ខ្លះ​បន្ត គម្រោង​ខ្លះ​ទៀត​ស្នើ​សុំ​ផ្អាក ដោយសារ​តែ​អត់​កម្លាំង​ពលកម្ម ។លោក​បន្ត​ថា​គម្រោង​ដែល​មានកំ​លាំង​ពលកម្ម​គ្រប់គ្រាន់​គេ​នៅ​តែ​បន្ត​សាងសង់ ហើយ​យក​កម្មករ​ដដែល​ៗ មក​ធ្វើការ​ដោយ​មិន​ទទួលយក​កម្មករ​ថ្មី​ៗ​មក​នោះ​ទេ ព្រោះ​គេ ក៏​ខ្លាច​ឆ្លង​កូ​វី​ដ ១៩ ដែរ ដូច្នេះ​គេ​សុខចិត្ត​សង់​យឺត តែ​គេ​មិន​ឱ្យ​កម្មករ​ចាស់​ៗ​របស់​គេ ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នេះ​ទេ ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យ ដឹងផង​ដែរ​ថា ទោះបីជា​កម្ពុជា​ជួបនឹង​ជំងឺ​កូ​វី​ដ ១៩ តែ​ការ​ស្នើ​សុំ​វិនិយោគ​លើ​គម្រោង​ក្នុង វិស័យ សំណង់ នៅ​តែ​មាន​ដដែល មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ