ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របខ័ណ្ឌ La Liga គ្រោង​ចាប់ផ្តើម​​ការ​ប្រកួត​ឡើង​វិញ​នៅ​ខែ​ក្រោយ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ​ ៖ អ្នក​រៀបចំ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ La Liga មាន​គោលបំណង​ក្នុង​ការ​ចាប់ផ្តើម​លី​គ​រដូវ​កាល​នេះ​ឡើង​វិញ​នៅ​ខែ មិថុនា ដើម្បី​ធ្វើការ​បញ្ចប់​ការ​ប្រកួត​រដូវ​កាល ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​នៃ​វីរុស​កូ​វី​ដ​-១៩ ខណៈ​ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្លិប​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ…

ប្រទេស​អេ​ស្ប៉ា​ញ​ ៖ អ្នក​រៀបចំ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ La Liga មាន​គោលបំណង​ក្នុង​ការ​ចាប់ផ្តើម​លី​គ​រដូវ​កាល​នេះ​ឡើង​វិញ​នៅ​ខែ មិថុនា ដើម្បី​ធ្វើការ​បញ្ចប់​ការ​ប្រកួត​រដូវ​កាល ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​នៃ​វីរុស​កូ​វី​ដ​-១៩ ខណៈ​ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្លិប​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ នៅ​ស​ប្តា​ហ៍​នេះ​។

កីឡាករ​មក​ពី​លី​គ​កំពូល​ទាំង ២ (La Liga និង Segunda División) នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ហ្វឹកហាត់​រៀង​ៗ​ខ្លួន​ម្នាក់ឯង (Individual) បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ជាមួយ​អាជ្ញាធរ​កីឡា និង​សុខភាព​របស់​អេ​ស្ប៉ា​ញ ដែល​ធានា​សុវត្ថិភាព​ដល់​កីឡាករ និង​បុគ្គលិក​។ កីឡាករ​ទាំងអស់ នឹង​ត្រូវ​តែ​ឆ្លងកាត់​ការ​ធ្វើតេស្ត​មុន​ពេល​ពួក​គេ​អាច​ចូល​ទៅ​កន្លែង​ហ្វឹកហាត់​វិញ ។

សូម​រំលឹក​ជូន​ថា បាល់ទាត់​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ត្រូវ​បាន​ផ្អាក​ទាំងស្រុង​ដោយ​គ្មាន​កំណត់​កាលពី​ខែ មីនា ដូច​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ដទៃ​ទៀត​ដែរ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ដែល​បច្ចុប្បន្ន​បើ​យោង​តាម​ទិន្នន័យ​ពី Worldometers បាន​បង្ហាញ​ថា ករណី​ឆ្លង​វីរុស​នេះ​កើនឡើង​ជាង ៣,៦៤៥,០០០ ករណី​និង​មាន​មនុស្ស​ស្លាប់​សរុប​ចំនួន ២៥២,៣៩០ នាក់​ទូ​ទាំង​ពិភពលោក ។

សេចក្តីថ្លែងការណ៍​មួយ​របស់​ក្របខ័ណ្ឌ La Liga បាន​ឲ្យ​ដឹង​ថា «​វិធាន​ការណ៍​ទាំងនេះ នឹង​គ្របដណ្តប់​លើ​រយៈពេល​ប្រមាណ ៤ ស​ប្តា​ហ៍​ដោយ​ចែក​ជា​ដំណាក់កាល​ខុស​ៗ​គ្នា ។ រួម​ជាមួយនឹង​ការ​ធ្វើតេស្ត​វេជ្ជសាស្ត្រ ដែល​នឹង​ធ្វើ​ឡើង​ដោយ​ក្លិប​ទាំងអស់ មុន​ពេល​ការ​ត្រឡប់​ទៅ​រក​ការ​ហ្វឹកហាត់ ដោយ​ត្រូវ​បាន​អនុវត្ត​លើ​ការ​ហ្វឹកហាត់​លក្ខណៈ​តែ​ម្នាក់ឯង និង​ជា​ក្រុម​តូច​ៗ មុន​ពេល​ត្រឡប់​ទៅ​រក​ការ​ប្រកួត​លី​គ​ឡើង​វិញ ដែល​តាម​ការ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ មិថុនា​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ