ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​បន្លែ​កើនឡើង ​ប៉ុន្តែ​អ្នក​ផលិត​មិន​អាច​ផ្គត់ផ្គង់​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ដល់​បច្ចុប្បន្ន​ការ​ដាំ​ដុះ និង​តម្រូវការ​បន្លែ​នៅ​ទីផ្សារ​ក្នុងស្រុក កំពុង​មានការ​កើនឡើង ប៉ុន្តែ​ក្រុម​អ្នក​ផលិត​បន្លែ​នៅ​តាម​តំបន់ គឺ​មិន​អាច​ផ្គត់ផ្គង់​បានពិសេស ​នៅ​ក្នុង​រដូវ​កាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​មានការ នាំ​ចូល​ពី​ប្រទេស​ជិតខាង​ក្នុង​ន័យ​ទប់ស្កាត់​ការ​រីក​រាល​ជំងឺ​កូ​វី​ដ​ចូល​មក​ក្នុង​ប្រទេស…

រាជធានី​ភ្នំពេញ ៖ មក​ដល់​បច្ចុប្បន្ន​ការ​ដាំ​ដុះ និង​តម្រូវការ​បន្លែ​នៅ​ទីផ្សារ​ក្នុងស្រុក កំពុង​មានការ​កើនឡើង ប៉ុន្តែ​ក្រុម​អ្នក​ផលិត​បន្លែ​នៅ​តាម​តំបន់ គឺ​មិន​អាច​ផ្គត់ផ្គង់​បានពិសេស ​នៅ​ក្នុង​រដូវ​កាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​មានការ នាំ​ចូល​ពី​ប្រទេស​ជិតខាង​ក្នុង​ន័យ​ទប់ស្កាត់​ការ​រីក​រាល​ជំងឺ​កូ​វី​ដ​ចូល​មក​ក្នុង​ប្រទេស ។

បើ​តាម​មន្ត្រី​គម្រោង​ជំរុញ​ទីផ្សារ​កសិករ​ខ្នាត​តូច​ដែល​អនុវត្ត​ដោយ​ក្រសួងពាណិជ្ជកម្ម​ប្រចាំ​នៅ​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ស្ថិត​នៅ​ក្នុង​រដូវ​កាល​នេះ​តម្រូវការ​បន្លែ​នៅ​ក្នុង តំបន់ គឺ​មានការ​កើនឡើង ហើយ​ការ​ផលិត​បន្លែ ឬ​ចង្កោម​នៃ​អ្នក​ផលិត​បន្លែ​មិន​អាច​ផ្គត់ផ្គង់ ដល់ទី​ផ្សារ​បាន​នោះ​ទេ ព្រោះ​អាកាសធាតុ​មិន​អំណោយផល និង​មិន​មានទឹក​សម្រាប់ ស្រោចស្រព​បន្លែ ។

អ្នក​នាង ធី ណា​ក់ ទីប្រឹក្សា​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិករ​ខ្នាត​តូច​ប្រចាំ​នៅ ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា «​ការ​ដាំ​ដុះ​បន្លែ​របស់​ប្រជាក​សិរ​នៅ​ក្នុង​រដូវ​នេះ​មានការ​ថម ថយ តែ​តម្រូវការ​បន្លែ​មានការ​កើនឡើង ហើយ​នៅ​ខាង​ខេត្តសៀមរាប​យើង​អត់​សូវ​មាន បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ គឺ​ដោយសារ​ពេល​នេះ​ជា​រដូវក្តៅ​ការ​ដាំ​ដុះ​មិន​អំណោយផល និង​កង្វះ​ទឹក​សម្រាប់​ស្រោចស្រព​ជាដើម​» ។

ទីប្រឹក្សា​គម្រោង​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា នៅ​តំបន់​សៀមរាប​ប្រជា​កសិករ​ដាំ​ដុះ​បន្លែ ភាគច្រើន​ជា​ប្រភេទ​បន្លែ​ស្លឹក និង​បន្លែ​ផ្លែ ដែល​មាន​សមាជិក​ផលិត​ប្រមាណ​ជាង ៧០០ នាក់ ។

បើ​តាម​មន្ត្រី​គម្រោង​បាន​លើក​ឡើង​ថា « ក្នុង​ចំណោម​ចង្កោម​អ្នក​ផលិត​ណា​មាន ភាព​ជោគជ័យ គឺ​មាន​កសិករ​ចង់​ចូលរួម​ជា​សមាជិក​ច្រើន ។ តួយ៉ាង​នៅ​ក្នុង​ចង្កោម​អ្នក ផលិត​បន្លែ ដោយសារ​នៅ​ចុង​ស​ប្តា​ហ៍​យើង​មាន​ផ្សារ​មួយ ធ្វើ​ឱ្យ​កសិករ​មានការ​ចាប់​អារ​ម្ម ណ៍​ចូល​ជា​សមាជិក ដើម្បី​អាច​លក់​បន្លែ​របស់​ខ្លួន​បាន​ហើយ ដើម្បី​អាច​ក្លាយជា​សមាជិក នៃ​គម្រោង​នេះ​ទាល់តែ​កសិករ​មាន​លក្ខខណ្ឌ​ស្រប​តាម​ការ​តម្រូវ​របស់​ផ្សារ​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​» ។

បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​នៃ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិករ​ខ្នាត​តូច​ហៅ​កាត់​ថា (AIMS) ដែល​អនុវត្ត​ដោយ​ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ជួប​អ្នក​ប្រមូល​ទិញ​បន្លែ និង សមាជិក​ក្រុម​ផលិត​ថ្មី​ៗ​នេះ នៅ​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បានឱ្យ​ដឹង ថា​តម្រូវការ​បន្លែ​របស់​ឈ្មួញ​មានការ​កើនឡើង ប៉ុន្តែ​ក្រុម​ផលិត​មិន​អាច​ផ្គត់ផ្គង់​បាន​ដោយ សារ​បញ្ហា​អាកាសធាតុ​ក្តៅ ខ្វះខាត​ទឹក ។

អ្នកស្រី គុណ ច្រឹប អ្នក​ប្រមូល​ទិញ​បន្លែ​ភូមិ​ព្រែកជីក បានឱ្យ​ដឹង​ថា បច្ចុប្បន្ន មុខ របរ​លោកស្រី​មាន​កើនឡើង​ជាង​មុន​ទាំង​បរិមាណ​ទិញ និង​លក់ ឈាន​ដល់​តម្រូវការ​បន្លែ ច្រើន​មុខ​លើស​ពី ១​តោន ក្នុង ១​ថ្ងៃ ។ ប៉ុន្តែ​សមាជិក ក្រុម​ផលិត​មិន​ទាន់​អាច​ផ្គត់ផ្គង់​ឱ្យ គាត់​បាន​គ្រប់គ្រាន់​នៅឡើយ ហើយ​គាត់​សំណូមពរ​គម្រោង​ជួយ​ណែនាំ​អ្នក​ផលិត​ច្រើន ទៀត ។

លោកស្រី ឈឹ​ម សា​វី សមាជិក​ក្រុម​ផលិត​បាន​លើក​ឡើង​ថា ដោយសារ​គម្រោង កសិករ​បាន​នាំ​គ្នា​ផលិត​បាន​ច្រើន​សម្រាប់​លក់​លើ​ទីផ្សារ ប៉ុន្តែ​ដោយសារ​អាកាសធាតុ​ក្តៅ ខ្វះ​ទឹក​ស្រោចស្រព​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ដំណាំ ។ ក្រុមការងារ​គម្រោង​នឹង ណែនាំ​អ្នក​ប្រមូល​ដល់​ក្រុម​កសិករ​ផ្សេង​ទៀត និង​ជួប​តំណាង​ក្រុម​ផលិត ដើម្បី​ពិភាក្សា​រក ដំណោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក នៅ​ខែឧសភា​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ