ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ជើង​ខ្លាំង​អាច​ខូចខ្លួន​ដោយ​សារ​​ធ្វើ​រឿង​មួយ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​បណ្ដា​ស្ថានីយទូរទស្សន៍​ដែល​មានកម្ម​វិធី​ប្រដាល់​ប្រចាំ​ស​ប្ដា​ហ៍ បាន​ឯកភាព​គ្នា​ទប់ស្កាត់​ដោយ​ផ្ដល់​ឱកាស​ដល់​អ្នក​ប្រដាល់​ឡើង​ប្រកួត​លើ​សង្វៀន​តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដើម្បី​ការពារ​សុខភាព​របស់​ពួក​គេ និង​ចៀសវាង​ការ​ខូចខ្លួន ដោយសារ​តែ​ការ​ប្រកួត​ជាប់​ៗ​គ្នា​ច្រើន​ពេក​គ្មាន​ពេល​សម្រាក ។ ដោយសារ​សង្វៀន​ប្រដាល់​កើត​មាន​ច្រើនក្នុង​មួ​យស​ប្ដា​ហ៍រ​ហូត​ដល់​ទៅ​ជាង​១០​សង្វៀនហើយ​តម្រូវការ​អ្នក​ប្រដាល់​រហូត​ដល់​ទៅ​ជាង​១០០​នាក់​ដើម្បី​ប្រកួត​នោះ…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​បណ្ដា​ស្ថានីយទូរទស្សន៍​ដែល​មានកម្ម​វិធី​ប្រដាល់​ប្រចាំ​ស​ប្ដា​ហ៍ បាន​ឯកភាព​គ្នា​ទប់ស្កាត់​ដោយ​ផ្ដល់​ឱកាស​ដល់​អ្នក​ប្រដាល់​ឡើង​ប្រកួត​លើ​សង្វៀន​តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដើម្បី​ការពារ​សុខភាព​របស់​ពួក​គេ និង​ចៀសវាង​ការ​ខូចខ្លួន ដោយសារ​តែ​ការ​ប្រកួត​ជាប់​ៗ​គ្នា​ច្រើន​ពេក​គ្មាន​ពេល​សម្រាក ។

ដោយសារ​សង្វៀន​ប្រដាល់​កើត​មាន​ច្រើនក្នុង​មួ​យស​ប្ដា​ហ៍រ​ហូត​ដល់​ទៅ​ជាង​១០​សង្វៀនហើយ​តម្រូវការ​អ្នក​ប្រដាល់​រហូត​ដល់​ទៅ​ជាង​១០០​នាក់​ដើម្បី​ប្រកួត​នោះ ធ្វើ​ឲ្យ​អ្នកប្រដាល់​ដែល​មានឈ្មោះ​បោះ​សំឡេង និង​អ្នកដែល​ទើប​មានឈ្មោះ​បោះ​សំឡេង​មានឱកាសឡើង​សង្វៀន​ប្រកួត​ស្ទើរតែ​រាល់​ស​ប្ដា​ហ៍ ។

បើ​តាម​អ្នកជំនាញ​ថា អ្នក​ប្រដាល់​បើ​ប្រកួត​ច្រើន​ហួសហេតុ​ដោយ​គ្មាន​ពេល​រក្សា​សុខភាព ឬ​សម្រាក​ខ្លះ​ទេ​នោះ អ្នក​ប្រដាល់​រូប​នោះ​នឹង​ខូចខ្លួន​មិន​ខាន ។ ឧទាហរណ៍​មាន​អ្នក​ប្រដាល់​ជា​ច្រើន​នាក់​ដូច​ជា មឿ​ន សុខ​ហ៊ុ​ច​, ពុទ្ធ ឆាយរិ​ទ្ធី​, ផា​ន់ គ្រាន់ របស់​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍សែន​ជ័យ និង​វង្ស ណ​យ របស់​ក្លិប​កុលបុត្រ​គុន​ខ្មែរ ដែល​កន្លង​មក​ឡើង​វាយ​រាល់​ស​ប្ដា​ហ៍​នោះពេល​នេះ​​បាន​ខូចខ្លួន​អស់​ទៅ​ហើយ ។

ពួក​គេ​ទាំង​៤​ប្រកួត​ប្ដូរ​សង្វៀន​រាល់​ស​ប្ដា​ហ៍ ក្នុង​ខណៈ​ម្ចាស់​សង្វៀន​ទាំងនោះ ខ្វះ​ការ​សហការ​គ្នា​គួប​ផ្សំ​ជាមួយ​ចន្លោះ​ប្រហោង​របស់​មន្ត្រី​ផ្គូផ្គង​ផង ឯ​ក្លិប និង​គ្រូបង្វឹក​រួម​នឹង​កីឡាករ​របស់​ខ្លួនឯង ត្រូវការ​លុយ​ផង​នោះ ពួក​គេ​ត្រូវ​តែ​ឡើង​ប្រកួត ។ ពេល​នេះ​ស្ថានីយទូរទស្សន៍​ចំនួន​៥ គឺ​អាស៊ី​អាគ្នេយ៍ បាយ័ន ឬ BTV CNC PNN និង​ទូរទស្សន៍​កង​យោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​សហការ​គ្នា លែង​ឲ្យ​កើត​មាន​ករណី​ប្រកួត​មួយ​ខែ​៤​ដង ដោយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្រកួត​មួយ​ខែ​តែ​២​ដង​ប៉ុណ្ណោះ គឺ​ត្រូវ​តែ​មានការ​សម្រាក​ខ្លះ ។

ស្ថានីយទូរទស្សន៍​ទាំង​៥ មន្ត្រី​ផ្គូផ្គង​នឹង​លែង​លាក់លៀម​គ្នា​ពី​គូប្រកួត​របស់​ខ្លួន ។ បន្ទាប់​ពី​ផ្គូផ្គង​ហើយ​ពួក​គេ​ត្រូវ​តែ​ដឹង​ពី​គូប្រកួត​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​កុំ​ឲ្យ​អ្នក​ប្រដាល់ ក្លិប គ្រូបង្វឹក លួច​ទៅ​ដាក់​សិស្ស​របស់​ខ្លួន​ទៅ​ប្រកួត​កន្លែង​ផ្សេង ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់​ទូរទស្សន៍​ទាំង​៥ ចាប់ដៃ​គ្នា និង​បង្ហាញ​ពី​គូប្រកួត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ ពួក​គេ​នឹង​បង្កើត​ការ​ទំនាក់ទំនង គ្នា​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក ។

លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ស្វាគមន៍ នូវ​ការ​សហការ​គ្នា​បែប​នេះ ។ ជាមួយ​គ្នា​នេះ លោក បាន​ឲ្យ​តំណាង​ទូរទស្សន៍​ទាំង​៥ រួម​នឹង​មន្ត្រី​ផ្គូផ្គង ត្រូវ​ប្រើ​សារ​អេ​ឡិច​ត្រូ​និក​នេះ ដោយ​មិន​ឲ្យ​មន្ត្រី​ដទៃ​ដឹង​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ