ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ពិបាក​ឡើយ​! ស្បែក​ភ្លឺ​រលោង​មាន​សុខភាព​ល្អជា​មួយ​អាហារ​ទាំងនេះ

3 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បានជា​មនុស្ស​ខ្លះ​មាន​ស្បែក​ភ្លឺ​រលោង​ស្រស់​ស្អាត? ​ មាន​កត្តា​ច្រើន​ណាស់​ដែល​ធ្វើ​ឱ្យ​ស្បែក​មាន​សភាព​បែប​នេះ ហើយ​មួយ​ក្នុង​ចំណោម​នោះ គឺ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​។ អ្វី​ដែល​យើង​ទទួលទាន​ជះ​ឥទ្ធិពល​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល​តែ​ម្ដង រួម​ទាំង​សម្រស់​ផង​ដែរ​។ ដូច្នេះ​ប្រសិនបើ​ចង់​ទទួល​បាន​ស្បែក​ភ្លឺ​រលោង​ស្រស់​ស្អាត អ្នក​គួរតែ​ធ្វើការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ខាងក្រោម​យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ទទួល​បាន​នូវ​សុខភាព​ស្បែក​ល្អ​ប្រសើរ​ស្រស់​ស្អាត​ភ្លឺ​រលោង…

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បានជា​មនុស្ស​ខ្លះ​មាន​ស្បែក​ភ្លឺ​រលោង​ស្រស់​ស្អាត? ​ មាន​កត្តា​ច្រើន​ណាស់​ដែល​ធ្វើ​ឱ្យ​ស្បែក​មាន​សភាព​បែប​នេះ ហើយ​មួយ​ក្នុង​ចំណោម​នោះ គឺ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​។ អ្វី​ដែល​យើង​ទទួលទាន​ជះ​ឥទ្ធិពល​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល​តែ​ម្ដង រួម​ទាំង​សម្រស់​ផង​ដែរ​។

ដូច្នេះ​ប្រសិនបើ​ចង់​ទទួល​បាន​ស្បែក​ភ្លឺ​រលោង​ស្រស់​ស្អាត អ្នក​គួរតែ​ធ្វើការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ខាងក្រោម​យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ទទួល​បាន​នូវ​សុខភាព​ស្បែក​ល្អ​ប្រសើរ​ស្រស់​ស្អាត​ភ្លឺ​រលោង ៖

១. រមៀត

ជា​ប្រភព​នៃ​សារធាតុ curcumin ដែល​មាន​ប្រសិទ្ធ​ប្រឆាំង​ការ​រលាក​ការពារ​កោសិកា​ស្បែក​មិន​ឱ្យ​ទទួល​រង​ការ​បំផ្លាញ​។ ការ​ប្រើប្រាស់​រមៀត​ក៏​អាច​ជួយ​បំបាត់​ស្នាម​សំលាក​និង​សូ​ម្បី​តែ​ស្នាម​អ៊ុ​ច​ខ្មៅ​លើ​ស្បែក​។ រីឯ​ការ​រួម​បញ្ចូល​គ្រឿងទេស​នេះ​ក្នុង​របប​អាហារ​នឹង​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ទន់​រលោង​បែប​ធម្មជាតិ​។

២. ដំឡូង​ផ្អែម

មាន​ផ្ទុក​សារធាតុ carotids ដែល​ជួយ​ឱ្យ​ស្បែក​កាន់តែ​មាន​សភាព​ប្រសើរ​ឡើង​។

៣. ផ្លែ​ល្ហុង

មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អង់ស៊ីម​ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក​មួយ​ក្នុង​ចំណោម​នោះ គឺ papain​។ ល្ហុង​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​កូ​ឡា​ជែ​ន​ស្បែក​គួរ​ឱ្យ​កត់សម្គាល់​។

៤. ម្ទេសប្លោក

អាហារផ្សេងទៀតដែលនឹងជួយឱ្យអ្នកទទួលបាននូវស្បែកភ្លឺរលោងបែបធម្មជាតិនោះ គឺម្ទេសផ្លោក។ នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយវីតាមីន A ពិសេសវីតាមីន C ដែលជួយកម្ចាត់ស្នាមជាំខ្មៅនិងមុន ហើយរក្សាភាពភ្លឺរលោងនៃស្បែក ព្រមទាំងបង្កើនការផលិតកូឡាជែនទៀតផង។

៥. ត្រី​សាល​ម៉ុ​ន

ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ​។ ក្រៅពី​នេះ​ត្រី​សាល​ម៉ុ​ន​ក៏​មាន​ផ្ទុក dimethylaminoethanol ខ្ពស់​ដែល​ជួយ​ការពារ​កោសិកា​ស្បែក​ឱ្យ​រក្សា​បាន​នូវ​សុខភាព​ល្អជា​និច្ច​។ តាម​រយៈ​ការ​ពង្រឹង​ភាពរឹងមាំ​នៃ​កោសិកា នោះ​មាន​ន័យ​ថា អ្នក​កំពុង​តែ​ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​ហើយ​។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព និង​សម្រស់ ចូរ​ព្យាយាម​ទទួលទាន​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៦. ស៊ុត

អ្នក​ក៏​គួរ​រួម​បញ្ចូល​ស៊ុត​ក្នុង​របប​អាហារ​ផង​ដែរ ខណៈ​ដែល​អាហារ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​ដែល​កោសិកា​ស្បែក​ត្រូវការ​ចាំបាច់​ដើម្បី​ដំណើរការ​មុខងារ​។

៧. ផ្លែ​ប៉ោម

មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​កូ​ឡា​ជែ​ន​ដែល​ជួយ​បង្កើន​ភាព​បត់បែន​នៃ​ស្បែក និង​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់បាន​ស្បែក​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ កុំ​ភ្លេច​ទទួលទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​។

៨. ផ្លែ​ចេក

មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន C និង​វីតាមីន B6 ដែល​ចាំបាច់​ក្នុង​ការ​រក្សា​តុល្យភាព​នៃ​ជាតិ​សំណើម​របស់​ស្បែក​។ ក្នុង​ករណី​ខ្លះ​គឺ​ស្បែក​ស្ងួត​បណ្ដាល​មក​ពី​កង្វះ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ដូច្នេះ​ព្យាយាម​រួម​បញ្ចូល​ផ្លែ​ចេក​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ អ្នក​ក៏​អាច​កិន​សាច់​ចេក​អោយ​ក្លាយជា​ម៉ដ្ឋ​ខាប់​រួច​លាប​វា​លើ​មុខ ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​៕ ប្រភព ៖ Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ