ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធាចារ្យ​ឯកទេស​រនាតឯក ព្រឿ​ង ព្រួន ទទួល​មរណៈ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ព្រឹទ្ធាចារ្យ ព្រឿ​ង ព្រួ​ន បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​យប់ ដោយសារ​ជំងឺ​គាំងបេះដូង​ក្នុង​ជន្មាយុ​៧៣​ឆ្នាំ​។…

រាជធានី​ភ្នំពេញ ៖ លោក​ព្រឹទ្ធាចារ្យ ព្រឿ​ង ព្រួ​ន បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​យប់ ដោយសារ​ជំងឺ​គាំងបេះដូង​ក្នុង​ជន្មាយុ​៧៣​ឆ្នាំ​។ សព​របស់​លោក ព្រឹទ្ធ​ចា​រ្យ ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​ធ្វើបុណ្យ​គេហដ្ឋាន ស្ថិត​នៅ​ភូមិ​ឃ្លាំងមឿង​ត្បូង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

ដំណឹង​នៃ​ការ​មរណភាព​របស់​លោក​ព្រឹទ្ធាចារ្យ ព្រឿ​ង ព្រួ​ន នា​ពេល​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ និង​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ក្តី​អាឡោះអាល័យ និង​ភាព​សោកស្តាយ​ជាទី​បំផុត ត្បិត​លោក​គឺជា​ធនធាន​សិល្បៈ​ផ្នែក​បុរាណ​ដ៏​ល្អ​មួយ​រូប​។

ក្នុង​ភាព​ជរាពាធ ជាមួយនឹង​ការ​ញាំញី​ដោយសារ​ជំងឺ​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​ពី​ជំងឺ​របស់​លោក​បាន​ធ្វើ​ទុក​ខ្លាំង ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ ហើយ​ក្រុម​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​អាយុជីវិត​រូប​លោក​បាន​ឡើយ​។

ជា​ការ​កត់សម្គាល់​ជាមួយ​ដំណឹង​មរណភាព​លោក​ព្រឹទ្ធាចារ្យ ព្រឿ​ង ព្រួ​ន មានកូន​សិស្ស​របស់​លោក​ជា​ច្រើន​បាន​បង្ហោះ​សារ​សម្តែង​ការ​សោកស្តាយ ជា​ពិសេស​ផេ​ក​វប្បធម៌​ខ្មែរ​ក៏​បាន​បង្ហោះ​សារ​សម្តែង​ការ​សោកស្តាយ​ចំពោះ​មរណភាព​របស់​លោកគ្រូ​ព្រឹទ្ធាចារ្យ​នេះ​ផង​ដែរ​។

ពួក​គេ​ទាំងអស់​បាន​ចាត់​ទុក​ការ​បាត់បង់​លោក​ព្រឹទ្ធាចារ្យ ព្រឿ​ង ព្រួ​ន នា​ពេល​នេះ​គឺជា​ការ​បាត់​បង់​នូវ​ធនធានមនុស្ស​ក្នុង​ផ្នែក​សិល្បៈ​បុរាណ​មួយ​យ៉ាង​សំខាន់ ហើយ​វា​ការ​បាត់បង់​ឪពុក​ដ៏​ល្អ បិតា​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ជីតា​ដ៏​មេត្តា និង​លោកគ្រូ​ដ៏​ល្អ លោកគ្រូ​ដ៏​មាន​ទេព​កុស​ល្យ​ប្រចាំ​ប្រទេស​មួយ​រូប​ផង​ដែរ​។

គួរ​រំលឹក​ថា លោក​ព្រឹទ្ធាចារ្យ ព្រឿ​ង ព្រួ​ន បាន​ចាប់កំណើត​នៅ​ឆ្នាំ​១៩៦៧ មាន​ភាព​ល្បីឈ្មោះ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ខណៈ​ពេល​ដែល​លោក​មាន​ស្នាដៃ​ជា​ច្រើន​លើ​ផ្នែក​សិល្បៈ​តន្ត្រី​បុរាណ​ទាំង​ផ្នែក​ជាតិ និង​អន្តរជាតិ រហូត​ទទួល​បាន​គោ​រម្យ​ងារ ម៉ឺន​សំនៀង​ថ្នាក់​លេខ​២ ឯក​ទេស​រនាតឯក ។ ប្រិ​យ​មិត្ត​ដែល​និយម​ទស្សនា​កម្មវិធី​តន្ត្រី​ស្រុកស្រែ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន និង​កម្មវិធី​សោ​ភណ្ឌ​តន្ត្រី​របស់​ទូរទស្សន៍ CTN ពិត​អាច​ស្គាល់​ព្រឹទ្ធាចារ្យ ព្រឿ​ង ព្រួ​ន ដែល​ប្រគំ​ក្នុង​វង់​តន្ត្រីបុរាណ​កាន់​ឧបករណ៍​រនាត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ