ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ? នារី​មួយ​ចំនួន​ពិបាក​ស្រក​ទម្ងន់ ព្រោះ​មិន​ចោល​ទម្លាប់​ទាំងនេះ

3 ឆ្នាំ មុន

ដឹង​ទេ​ថា ​បុរស​ៗ​ងាយ​នឹង​ស្រក​ទម្ងន់​លឿន​ជាង​នារី​ ។ ហើយ​នេះ ​ក៏​ព្រោះតែ​រាង​កាយ​របស់​បុរស គឺ​ខុស​ពី​មនុស្ស​ស្រី​ក្នុង​ការ​ស្តុក​ទុក​នូវ​ជាតិ​ខ្លាញ់​ ។ ទោះជា​យ៉ាងណា​នេះ​មិនមែន​ជា​មូល​ហេតុតែ​មួយ​ដែល​បណ្ដាល​ឱ្យ​ស្ត្រី​ពិបាក​នឹង​ស្រក​ទម្ងន់​ឡើយ​ ។ របៀប​រស់នៅ…

ដឹង​ទេ​ថា ​បុរស​ៗ​ងាយ​នឹង​ស្រក​ទម្ងន់​លឿន​ជាង​នារី​ ។ ហើយ​នេះ ​ក៏​ព្រោះតែ​រាង​កាយ​របស់​បុរស គឺ​ខុស​ពី​មនុស្ស​ស្រី​ក្នុង​ការ​ស្តុក​ទុក​នូវ​ជាតិ​ខ្លាញ់​ ។ ទោះជា​យ៉ាងណា​នេះ​មិនមែន​ជា​មូល​ហេតុតែ​មួយ​ដែល​បណ្ដាល​ឱ្យ​ស្ត្រី​ពិបាក​នឹង​ស្រក​ទម្ងន់​ឡើយ​ ។

របៀប​រស់នៅ របប​អាហារ និង​ទម្លាប់​មួយ​ចំនួន​ក៏​ជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​ពិបាក​សម្រក​ទម្ងន់​ផង​ដែរ​។ ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​ស្ត្រី​មួយ​ចំនួន​មិន​ស្រក​គីឡូ​សោះ ៖

១. មិន​ចេះ​គ្រប់គ្រង​ការ​ទទួលទាន

ការ​ចេះ​តែ​ទទួលទាន​មិន​ឈប់​ជា​ពិសេស​អាហារ​ផ្អែម​ៗ និង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​កាឡូរី​ទៀត​នោះ​នឹង​ធ្វើ​ឱ្យ​កើន​ទម្ងន់​លឿន ហើយ​មិន​ងាយ​ស្រក​ឡើយ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​អាហារ​សុខភាព​ល្អ រួម​ទាំង​បន្លែ​ផ្លែ​ឈើ​ឱ្យ​ច្រើន​ជំនួស​វិញ​។

២. មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ

ការ​មិន​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​នឹង​បណ្ដាល​ឱ្យ​រាង​កាយ​ស្តុក​ទុក​នូវ​ទម្ងន់​ដែល​លើស​។ ជា​ពិសេស​ប្រសិនបើ​អ្នក​ចូល​ចិត្ត​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ៗ ព្រមទាំង​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​និង​កាឡូរី​ខ្ពស់​! អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ថែម​ទៀត​នោះ គឺ​ភាពធាត់​ជ្រុល​អាច​ទៅ​ជា​បង្ក​បញ្ហា​សុខភាព​ជា​ច្រើន​។

៣. ផល​ប៉ះពាល់​នៃ​ថ្នាំ​មួយ​ចំនួន

ការ​ទទួលទាន​ឪ​ស​ថ​មួយ​ចំនួន​ដូច​ជា steroids និង antidepressants ក៏​អាច​ជា​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​អ្នក​មិន​ស្រក​ទម្ងន់​សោះ​ផង​ដែរ​។

៤. គេង​មិន​គ្រប់

ផល​ប៉ះពាល់​មួយ​ផ្សេង​ទៀត​នៃ​ការ​គេង​មិន​គ្រប់ គឺ​ជំងឺ​ធាត់​ជ្រុល​។ កង្វះ​នៃ​ការ​គេង​អាច​បង្ក​បញ្ហា​អ​តុល្យភាព​នៃ​អ័រម៉ូន​និង​ចំណង់​អាហារ​។ នៅ​ពេល​គេង​មិន​បាន​គ្រប់គ្រាន់​រាង​កាយ​នឹង​មិន​អាច​ផលិត​អ័រម៉ូន ghrelin (​ទទួលខុសត្រូវ​រំញោច​ការ​ឃ្លាន​) និង​អ័រម៉ូន leptin (​ទប់ស្កាត់​ចំណង់​អាហារ​) ត្រឹមត្រូវ​ដើម្បី​អាច​អោយ​ខួរក្បាល​បានដឹង​ថា​យើង​ឆ្អែត​ក្រោយ​ទទួលទាន​រួច​ឡើយ​។

៥. មិន​ទទួលទាន​អាហារ​ពេល​ព្រឹក

នោះ​ក៏​ព្រោះតែ​អ្នក​អាច​នឹង​ទទួលទាន​អាហារ​ពេល​ថ្ងៃ ឬ​ល្ងាច​ច្រើន​ជាង​ធម្មតា ប្រសិនបើ​មិន​បាន​ទទួលទាន​អ្វី​សោះ​តាំងពី​ព្រឹក​។ លើស​ពី​នេះ​ទៅ​ទៀត​ទៀត​ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​ទេ​នោះ​អ្នក​ប្រហែលជា​នឹង​មិន​រក្សា​បាន​នូវ​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ឡើយ​។ ហើយ​ប្រូតេអ៊ីន គឺ​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ទទួល​និង​រក្សា​បាន​នូវ​ទម្ងន់​ដ៏​ល្អ​ឥត​ខ្ចោះ​។ ប្រូតេអ៊ីន​ជួយ​បង្កើន​លឿន​នៃ​ការ​ដុត​រំលាយ​អាហារ​និង​ថែម​ទាំង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ​ទៀត​ផង​។

៦. ទទួលទាន​អាហារ​កែ​ច្នៃ

ការ​ទទួលទាន​អាហារ​កែ​ច្នៃ​ច្រើន​អាច​បណ្ដាល​ឲ្យ​កើន​ទម្ងន់​គួរ​ឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ហើយ​ការ​ផ្ដោត​សំខាន់​លើ​គុណភាព ឬ​ជម្រើស​នៃ​អាហារ​សុខភាព​ល្អ គឺ​ប្រសើរ​ជាង​ការ​ពិនិត្យ​លើ​តែ​បរិមាណ​នៃ​ជាតិ​កាឡូរី​ដែល​វា​មាន​ផ្ទុក​៕ ប្រភព ៖ Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ