ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង៤នាក់ខ្ទាតរប៉ាត់រប៉ាយ​ ក្រោយ​រើស​គ្រាប់Bដំលេងលើដើមឈើ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្មេង​ប្រុស​​ម្នាក់​បាន​ស្លាប់ រីឯ៣​នាក់​ទៀតបាន​រង​របួសធ្ងន់​និង​ស្រាល ​​ពេល​ពួក​គេ​នាំ​គ្នា​ដើរ​ដក​ផ្សិត​ប៉ក់​នៅ​ក្នុង​ព្រៃ​ក៏ប្រទះ​ឃើញ​គ្រាប់​B ហើយ​នាំ​គ្នា​រើស​យក​ទៅ​គប់​លេង​បណ្ដាល​ឲ្យ​ផ្ទុះ​គ្រោះ​ថ្នាក់តែម្តង កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា នៅ​ចំណុច​អូរ​ជ្រៅ ស្ថិត​ក្នុងភូមិ​អូរ​ក្រូច…

ខេត្តបាត់ដំបង ​៖ ក្មេង​ប្រុស​​ម្នាក់​បាន​ស្លាប់ រីឯ៣​នាក់​ទៀតបាន​រង​របួសធ្ងន់​និង​ស្រាល ​​ពេល​ពួក​គេ​នាំ​គ្នា​ដើរ​ដក​ផ្សិត​ប៉ក់​នៅ​ក្នុង​ព្រៃ​ក៏ប្រទះ​ឃើញ​គ្រាប់​B ហើយ​នាំ​គ្នា​រើស​យក​ទៅ​គប់​លេង​បណ្ដាល​ឲ្យ​ផ្ទុះ​គ្រោះ​ថ្នាក់តែម្តង កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា នៅ​ចំណុច​អូរ​ជ្រៅ ស្ថិត​ក្នុងភូមិ​អូរ​ក្រូច ឃុំ​តា​តោក ស្រុក​សំឡូត​។

អធិការរង​ស្រុក​សំឡូត លោក​ម៉ែ​ន រី​ម បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​ជន​រង​គ្រោះ​ទាំងនោះ មក​ពី​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់​។ ពួក​គេ​ មាន​គ្នា​រាប់​សិប​នាក់​ជិះ​ម៉ូតូ​រាប់​សិប​គ្រឿង មក​ចូល​មក​កាន់​ស្រុក​សំឡូត ដើម្បី​ស្វែងរក​បេះ​ផ្លែ​សំ​រ៉​ង និង​ដើរ​ដក​ផ្សិត​។ លោក​អធិការរង​រូប​នេះ​បាន​បញ្ជាក់​ថា ពួក​គេ​មិនសូវ​ស្គាល់​ភូមិសាស្ត្រ ស្រុក​សំឡូត​ទេ តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ពួក​គេ​បាន​នាំ​គ្នា​ភ្លូក​ទឹក ភ្លូក​ដី​មក​រក​បេះ​ផ្លែ​
សំ​រ៉​ង​ភ្នំ និង​ដក​ផ្សិត​ ។ ប៉ុន្តែ​ដោយសារ​ខ្លាច​មាន​គ្រោះថ្នាក់​ ដោយសារ​គ្រាប់​មីន ទើប​អាជ្ញាធរ​មូលដ្ឋាន បាន​រារាំង​មិន​ឲ្យ​ពួក​គេ​ចូល​ព្រៃ តែ​ពួក​គេ​បែរជា​នាំ​គ្នា​ចូល​ព្រៃ​នៅ​តំបន់​គ្រោះថ្នាក់​ខាងលើ ដើម្បី​ដើរ​ដក​ផ្សិត ហើយ​ជន​រង​គ្រោះ​ទាំង​៤​នាក់ ប្រទះ​នឹង​គ្រាប់ B ក៏​ចាប់​លើក ទើប​បណ្ដាល​ឲ្យ​ផ្ទុះ​ត្រូវ​ស្លាប់​ម្នាក់ និង របួស​៣​នាក់​។

​តាម​របាយ​ការ​ណ៍សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់​មាន ១-​ឈ្មោះ លី ស៊ី​ណេ ​​អាយុ​១៥​ឆ្នាំ ស្លាប់ ២-ឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុ​១៦​ឆ្នាំ របួសធ្ងន់​លើ​ផ្ទៃមុខ ៣-ឈ្មោះ ពិន ដា​វុ​ធ ​​អាយុ​២៥​ឆ្នាំ របួសធ្ងន់​ដាច់​ដៃស្ដាំ​ម្ខាង និង៤-​ឈ្មោះ នី ប៊ុ​ន​ណាត ​​អាយុ​១៤​ឆ្នាំ របួសស្រាល ​។ ពួក​ទាំង​៤​នាក់ រស់នៅ​ភូមិ​កំ​ពេ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍​សាត់​។

របាយ​ការ​ណ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់ គឺ​ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ទៀត បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​ដើរ​រើស​ផ្សិត​ប៉ក់ ហើយ​ប្រទះ​ឃើញ​គ្រាប់​បេ ( B ) ក៏​រើស​យក​ទៅ​ដំ​លេង​លើ​ដើមឈើ ទើប​បណ្ដាល​ឲ្យ​ផ្ទុះ​គ្រោះថ្នាក់​តែ​ម្ដង ​។ សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១ទេ ដែល​មាន​ប្រជាពលរដ្ឋ​គ្រោះថ្នាក់​ដោយសារ​កាក​សំណល់​សង្គ្រាម ដែល​នៅ​សេសសល់​រាយ​ប៉ាយ ទាំង​កប់​ក្នុង​ដី ទាំង​នៅ​លើ​ដី និង នៅ​ក្នុង​ព្រៃ ក្នុងស្រុក​សំឡូត​។ ជា​រឿយ​ៗ គេ​បាន​កត់​សម្គាល់ថា ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​ស្រុក​សំឡូត កន្លង​មកនេះ គឺ​សុទ្ធតែ​កើតឡើង ដោយសារ​នាំ​គ្នា​ចូល​រុករាន​ព្រៃ ដើម្បី​ស្វែងរក​បេះ​ផ្លែ​សំ​រ៉​ង​។ ជន​រង​គ្រោះ​ខ្លះ​ដើរ​ជាន់​គ្រាប់​មីន ខ្លះ​រើស​គ្រាប់​ដំ​លេង និង ខ្លះ​ទៀត​គ្រោះថ្នាក់​ដោយសារ​ច្នៃ​គ្រាប់​បោក​ត្រី​តាម​ស្ទឹង​។​ល​។

លោក​ម៉ែ​ន រី​ម អធិការរង​ស្រុក​សំឡូត បាន​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ប្រជាពលរដ្ឋ​ច្រើន​ណាស់ នាំ​គ្នា​មក​ពី​ខេត្តពោធិសាត់ ចូល​មក​ស្រុក​សំឡូត​។ ពលរដ្ឋ​ខ្លះ​បាន​ព្យាយាម​លួច​ឆ្លង​ដែន ហូ​ស​ចូល​ទឹកដី​ប្រទេស​ថៃ ទៀត​ផង ដើម្បី​ស្វែងរក​បេះ​ផ្លែ​សំ​រ៉​ង​ក្នុង​ព្រៃ​។ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច និង អាជ្ញាធរ​មូល​ដ្ឋាន​ព្យាយាម​រារាំង​។ ព្រោះ​ពួក​គេ​មិនសូវ​ស្គាល់​ភូមិសាស្ត្រ អាច​ជួប​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន តែ​ពួក​គេ​បែរជា​នាំ​គ្នា​ចូល​ព្រៃ​នៅ​តំបន់​ខាងលើ​ដើរ​ដក​ផ្សិត រហូត​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ។

ប៉ុន្តែ​យ៉ាងណា ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ លោក​ម៉ែ​ន រី​ម បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត ត្រូវ​ក្រុម​គ្រួសារ​ដឹក​សាកសព​ទៅ​កាន់​លំនៅ​ឋាន រីឯ​ជន​រង​គ្រោះ​ដែល​រង​របួស ត្រូវ​បាន​សមត្ថ​កិច្ច​ និង​អាជ្ញាធរ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំឡូត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ