ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​​ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យថ្មី​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នា​ថ្ងៃ​ទី​៥​ ខែឧសភា ឆ្នាំ​២០២០ ​លោក​សាស្ត្រាចារ្យ អេ​ង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល តំណាង​ដ៏​ខ្ពង់ខ្ពស់​​របស់​លោក​សាស្ត្រាចារ្យ…

ខេត្តបន្ទាយមានជ័យ ៖ នា​ថ្ងៃ​ទី​៥​ ខែឧសភា ឆ្នាំ​២០២០ ​លោក​សាស្ត្រាចារ្យ អេ​ង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល តំណាង​ដ៏​ខ្ពង់ខ្ពស់​​របស់​លោក​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អ​ញ្ជេ​ី​ញ​ជា​អធិបតីភាព​​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​​ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យថ្មី ដោយតែងតាំង​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត អនុប្រធាន​មន្ទី​សុខាភិបាល ជា​ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ជំនួស​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ដែល​ត្រូវ​ចូល​និវត្តន៍​។ ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាង​​លោក​ លោក​ជំទាវ សមា​ជិ​ក​ព្រឹទ្ធសភា និង​រដ្ឋសភា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត មន្ត្រី បុគ្គលិក​សុខាភិបាល​ជុំវិញ​ខេត្ត​បាន​ចូលរួម​ផង​ដែរ ។

ថ្លែង​នា​ឱកាស​នោះដែរ ​​លោក​ អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​មន្ត្រី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ខិតខំ​យកចិត្តទុកដាក់​ធ្វើ​ការងារ​បម្រើ​​ប្រ​ជា​ពលរដ្ឋ​នៅ​ពេល​កូ​វី​ដ​១៩​កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស ខិតខំ​​ពិនិត្យ​និង​ពន្យា​បាល​ដោយ​យកចិត្តទុកដាក់​ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ​។ ម្យ៉ាងវិញទៀត​ ក្រុមការងារ​របស់​បុ​គ្គ​លិ​ក​សុខាភិបាល​ជួរ​មុខ​បាន​ខិតខំ​យ៉ាង​យកចិត្តទុកដាក់​ខ្លាំ​ក្នុង​ការ​ចាំ​ទទួល​ពិនិត្យ​សុខភាព​ជូន​បងប្អូន​ពលក​រដែ​ល​ទើប​ត្រឡ​ប់​មក​ពី​ប្រទេស​ថៃ​​កាល​ពី​ពេល​កន្លង​ទៅ ក៏​ដូច​ជា​បច្ចុប្បន្ន ។

​លោក​​សាស្ត្រាចារ្យ អេ​ង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ៖ ក្រោយ​ពេល​ប្រកាស​តែងតាំង​ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ថ្មី ដោយ​ប្រធាន​មន្ទី​ចាស់​ត្រូវ​បាន​ចូល​និវត្តន៍ ក្រោយ​ពេល​ទទួល​ភារកិច្ច​ថ្មី ត្រូវ​សហការ​គ្នា​ល្អជា​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​​បាន​ល្អ​។​ជាមួយ​គ្នា​នោះ​លោក​​សាស្ត្រាចារ្យ ក៏​បាន​ជម្រុញ​ដល់​មន្ត្រី​សុខាភិបាល ត្រូវ​ខិតខំ​យកចិត្ត​ទុក​ស្រប​ពេល​បណ្តា​ប្រទេស​ទូ​ទាំង​ពិភពលោក​បាននិង​​កំពុង​រាតត្បាត​ដោយជំងឺ​កូ​វី​ដ​១៩ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំ​ង​លើ​បញ្ហា​នេះ ដោយ​បាន​ដាក់​វិធានការ​បង្ការ និង​ទប់ស្កាត់​ពី​ការ​រា​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​១៩​។

​លោក​​សាស្ត្រាចារ្យ អេ​ង ហួត ក៏​បាន​បញ្ជាក់​បន្ថែម​ថា ជំងឺ​កូ​វី​ដ​-១៩​នៅ​មិន​ទាន់​បាន​ធូរស្រាល​ឡើយ គឺ​ស្ថិត​នៅ​ដំណាក់កាល​ភ្លើងពណ៌​លឿង​នៅឡើយ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។ ​លោក​សាស្ត្រាចារ្យ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក៏​បាន​តឿន​រំលឹក​ដល់​មន្ត្រី​សុខាភិបាល​ត្រូវ​បន្ត​ខិតខំ​ផ្សព្វផ្សាយ ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​មានការ​យល់​ដឹង នឹង​ត្រូវ​ចូលរួម​អនុវត្តន៍​វិធានការ​បង្ការ ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដោយ​ត្រូវ​អនាម័យ​ខ្លួនប្រាណ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​អាកុល និង​ត្រូវ​ពាក់​ម៉ាស់​នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ​។ លោកសាស្ត្រាចារ្យបានបន្ត​ថា បើ​មាន​បងប្អូន​មក​ពី​មក​ពី​ក្រៅ​ប្រ​ទស ត្រូវ​ណែនាំ​ឲ្យ​ពួក​គាត់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន ដើម្បី​ធ្វើការ​តាមដាន​ស្ថានភាព ហើយ​បើ​មាន​ករណី​សង្ស័យ សូម​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ​តាមដាន​ដោយ ដោយ​ក្រុម​គ្រូពេទ្យ​។

​ក្នុងឱកាស​ខាងលើនេះ​ដែរ​ លោក​សាស្ត្រាចារ្យ អេ​ង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក៏​បាន​នាំ​យក​អំណោយ​របស់​​លោក​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រគល់​ជូន​ក្រុមការងារ​សុខាភិបាល​ខេត្ត​ផង​ដែរ​៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ