ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើល្បិច​ម៉ា​ឆ្ងាញ់​ម៉​ង​! បោក​នារី​២​នាក់​ជា​​មិត្តភក្តិ​នឹង​គ្នា អស់​ទាំង​ខ្លួន អស់​ទាំង​​ទ្រព្យ​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្រុក​អង្គស្នួល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ​ហយ​ដឹង​ថា យុវជន​ម្នាក់​ពិតជា​មាន​ល្បិច​ខ្ពស់​ណាស់​ក្នុង​ការ​ឆបោក ដោយ​ប្រើ​ល្បិច​បោក​យក​ទាំង​ខ្លួនប្រាណ និង​បេះដូង​ស្ត្រី​២​នាក់​ជា​មិត្តភក្ដិ​នឹង​គ្នា ថែម​ទាំង​បោក​យក​ម៉ូតូ​ពី​ពួក​នាង​ម្នាក់​១​គ្រឿង​ទៅ​លក់​បាន​សម្រេច​ជា​បន្តបន្ទាប់​ថែម​ទៀត​។ ប៉ុន្តែ​ទ​ង្វើ​របស់​ជន​នេះ ព្រះ​មិន​ជួយ​ឡើយ ដោយ​នាង​ជា​សង្សារ​ទី​១…

ស្រុក​អង្គស្នួល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ​ហយ​ដឹង​ថា យុវជន​ម្នាក់​ពិតជា​មាន​ល្បិច​ខ្ពស់​ណាស់​ក្នុង​ការ​ឆបោក ដោយ​ប្រើ​ល្បិច​បោក​យក​ទាំង​ខ្លួនប្រាណ និង​បេះដូង​ស្ត្រី​២​នាក់​ជា​មិត្តភក្ដិ​នឹង​គ្នា ថែម​ទាំង​បោក​យក​ម៉ូតូ​ពី​ពួក​នាង​ម្នាក់​១​គ្រឿង​ទៅ​លក់​បាន​សម្រេច​ជា​បន្តបន្ទាប់​ថែម​ទៀត​។ ប៉ុន្តែ​ទ​ង្វើ​របស់​ជន​នេះ ព្រះ​មិន​ជួយ​ឡើយ ដោយ​នាង​ជា​សង្សារ​ទី​១ អត់​ហ៊ាន​ប្ដឹង​ទេ ក៏​អត់​ហ៊ាន​ប្រាប់​រឿងរ៉ាវ​ទៅ​ឪពុក​ម្ដាយ​តាម​ត្រង់​ដែរ តែ​នាង​ជា​សង្សារ​ទី​២ ប្រាប់​ឪពុក​ម្ដាយ​តាម​ត្រង់​តែ​ម្តង ទើប​បែកធ្លាយ​រហូត​ឈាន​ដល់​ការ​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ធ្វើការ​ចាប់ខ្លួន​ខាងលើ បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​សាលាឃុំ​ផុង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

បើ​តាម​នគរបាល​ប្រាប់​ឲ្យ​ដឹង​ថា យុវជន​ជា​ជនសង្ស័យ​ខាងលើ ឈ្មោះ​ឯក សុភា​ក់ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឈូក​កៀប ឃុំ​ផុង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ជនសង្ស័យ​រូប​នេះ មាន​ដីកា​លេខ​៤៥៥ ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​លោក​ជួន វណ្ណៈ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្ដាល ដោយ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្តិ​នៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​។ ចំណែកឯ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់ ត្រូវជា​មិត្តភក្ដិ​នឹង​គ្នា ហើយ​ពួក​នាង​គឺជា​សង្សារ​របស់​ជនសង្ស័យ​ខាងលើ និង​សុំ​លាក់​អត្តសញ្ញាណ​។

ប្រភព​ដដែល​បន្ត​ឲ្យ​ដឹង​ថា មុន​ពេល​ហេតុ គឺ​ដំឡូង​ឡើយ លើក​ទី​១​នោះ ជនសង្ស័យ​បាន​ទំនាក់​ទំនង​ជាមួយ​ស្ត្រី​ម្នាក់ ហើយ​លួងលោម​សុំ​ស្នេហា​ពី​នាង​រហូត​នាង​ទន់​ចិត្ត​ស្រលាញ់​ប្រគល់​ខ្លួន​ប្រាណ​នៅ​ជាមួយ​គ្នា​ដូច​ជា​ប្ដី​ប្រពន្ធ ហើយ​នាង​ក៏​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ផ្ទាល់ខ្លួន​១​គ្រឿង​ផង​ដែរ​។ ក្រោយ​ពី​នាង​ផ្ដល់​សេចក្តី​ស្នេហា​អស់ពី​បេះដូង​មួយ​រយៈពេល​មក ស្រាប់តែ​ថ្ងៃមួយ​ជនសង្ស័យ​បាន​បោក​យក​ម៉ូតូ​របស់​នាង​ទៅ​លក់ រួច​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ក្រោយ​ពី​កើតរឿង​បែប​នេះ នាង​មិន​ហ៊ាន​ប្រាប់​ឲ្យ​ឪពុក​ម្ដាយ​ថា​បាត់​ម៉ូតូ ព្រោះតែ​ចាញ់បោក​សង្សារ​នោះ​ទេ តែ​នាង​កុហក​ថា​ម៉ូតូ​នោះ​ត្រូវ​ចោរលួច​បាត់​ទៅ​វិញ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ជនសង្ស័យ​វិញ បន្ទាប់​ពី​គេចខ្លួន​ចេញពី​នាង​ជា​សង្សារ​បាន​ប្រហែល​២​ខែ ក៏​ទៅ​ទំនាក់ទំនង​អន្ទង​យក​បេះដូង​ស្ត្រី​ម្នាក់​ទៀត​ត្រូវជា​មិត្តភក្តិ​នាង​ជា​សង្សារ​ទី​១ សម្រេច​ទៀត ប៉ុន្តែ​រស់នៅ​ផ្ទះ​ផ្សេង​គ្នា​មិន​បាន​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ​នោះ​ទេ ហើយ​នាង​ក៏​គ្មាន​ម៉ូតូ​ផ្ទាល់ខ្លួន​ដូច​ជា​នាង​ទី​១​ដែរ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយ​ពី​ស្គាល់​ចិត្តថ្លើម​គ្នា​ជាមួយ​នាង​ទី​២ មួយ​រយៈពេល​រួច​មក ពេល​ដែល​នាង​ស្រឡាញ់​ដកចិត្ត​ពុំ​រួច​ហើយ​នោះ ជនសង្ស័យ​ចាប់ផ្ដើម​លេង​នាង​មួយ​ក្បាច់​ទៀត ដោយនៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ជន​នេះ​បាន​ទូរស័ព្ទ​ទៅ​កាន់​នាង​ទី​២​នេះ​ឲ្យ​ទៅ​ជួប​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ក្នុងភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តា​។

ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ថា ជន​នោះ​បាន​ប្រើ​ល្បិច​ប្រាប់​នាង​តាម​ទូរស័ព្ទ​ថា «​អូន​ឯង​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​ទិញ​អី​ឲ្យ​បង​ហូប​បន្តិច បង​ឃ្លាន​ណាស់ ឥឡូវ​បង​កំពុង​នៅ​បន្ទប់​ជួល​»​។ នាង​ឆ្លើយ​វិញ​ថា «​អ​ញ្ចឹ​ង​ចាំ​អូន​ទិញ​បាយ​ឲ្យ​ហូប​» ស្រាប់តែ​ជន​នេះ​បដិសេធន៍​ថា «​កុំ​ទិញ​អី​ទិញ​តែ​ម្ហូប​មក​បាន​ហើយ​» ។ ខណៈនោះ​នាង​ក៏​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ជិះ​ទៅ​ទិញ​ម្ហូប​យក​ទៅ​ឲ្យ​សង្សារ​បណ្ដូលចិត្ត​ដល់​បន្ទប់​ជួល​ខាងលើ លុះ​ទៅ​ដល់ ជន​សង្ស័យ​បាន​ឲ្យ​នាង​ទុក​ម្ហូប​នៅ​ក្នុង​បន្ទប់ រួច​បបួល​នាង​ជិះ​ម៉ូតូ​ដែល​ខ្ចី​គេ​នោះ​ឌុ​ប​គ្នា​ទៅ​រក​ទិញ​បាយ​នៅ​ខាងក្រៅ​។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ទៅ​ដល់​កន្លែង​លក់​បាយ ជន​នេះ​ប្រើ​ល្បិច​មួយទៀត​ដោយ​ប្រាប់​នាង​ជា​សង្សារ​ទី​២​នេះ​ថា «​អូន​ចុះ​ទៅ​ទិញ​បាយ​មក បង​យក​ម៉ូតូ​នេះ​ទៅ​ចាក់​សាំង​ឲ្យ​ពេញ​សិន​» ភ្លាម​ៗ​នោះ​នាង​តប​វិញ​ថា «​ចាក់​ធ្វើ​អី​បង​ម៉ូតូ​ខ្ចី​គេ​នឹង​មិនបាច់​ចាក់​ទេ?​» ហើយ​ជនសង្ស័យ​តប​វិញ​ថា «​មិន​អី​ទេ​អូន​ចាក់​ឲ្យ​ពេញ​ឲ្យ​គេ​ទៅ​»​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​នាង​ក៏​ដើរទៅ​ទិញ​បាយ​ទាំង​មិនដឹង​ថា ប្រុស​ស្នេហ៍​ចិត្តវៀចវេរ​ឡើយ ចំណែក​ជន​នេះ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​បាត់​ស្រមោល​ឥត​អាល័យ ហើយ​យក​លក់​ម៉ូតូ​នោះ​លក់​បាន​៣០០​លុ​ដុល្លារ​ចាយវាយ​ម៉ដ្ឋ​តែ​ម្តង ចំណែក​នាងរង​គ្រោះ​ក្រោយ​ពី​យួរ​ថង់​បាយ​ឈរ​ចាំ​ប្រុស​ស្នេហ៍​ចាំ​បាត់​ៗ​យូរ​ទៅ​មិនឃើញ​វិល​វិញ ទើប​ដឹង​ថា «​ចាញ់​បោក​»​។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា ដោយសារ​តែ​ម៉ូតូ​ខ្ចី​អ្នក​ជិតខាង​ជិះ ពុំ​មែន​ជា​របស់​ផ្ទាល់​ខ្លួនឯង នាង​មិន​អាច​លាក់លៀម​រឿងរ៉ាវ​បាន​ទៀត​ទេ ក៏​សុខចិត្ត​ទម្លាយ​រឿង​ដែល​លួចលាក់​មាន​សង្សារ ហើយ​ត្រូវ​សង្សារ​ប្រើ​ល្បិច​បោកប្រាស់​នាង​នេះ​ប្រាប់​ទៅ​ឪពុក​ម្ដាយ​បានដឹង​តែ​ម្ដង​។ ភ្លាម​ៗ​នោះ ឪពុក​ម្ដាយ​ក៏​នាំ​ទៅ​ដាក់​ពា្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពើក និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដោយ​ជនសង្ស័យ​គេចខ្លួន​រក​មិនឃើញ ទើប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ហើយ​សាលាដំបូង​បាន​ចេញ​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១៩​។

ប៉ុន្តែ​ដោយ​ជនសង្ស័យ​នៅ​តែ​បន្ត​រត់គេច​ខ្លួន ទើប​ចាប់​មិន​បាន លុះ​រហូត​មក​ដល់​យប់​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែឧសភា ខណៈ​ដែល​ជន​នេះ​ត្រឡប់​ចូល​ផ្ទះ ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផុង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ឃាត់ខ្លួន​បាន និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ