ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្វីដ្បិត​បន្លែ​ត្រី​សាច់​លក់​ពេញទី​ផ្សារ​ តែទំនិញខ្លះឡើងថ្លៃ ក្រោយ​ថៃ​បិទ​ព្រំដែន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បន្លែ​ត្រី​សាច់​លើ​ទីផ្សារ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​លក់់​ជា​ធម្មតា​ បើ​ទោះជា​មុខទំនិញ​ផ្សេ​ៗ​ទៀត​មួយ​ចំនួន​ឡើងថ្លៃ​បន្តិច​ ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់​​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូ​វីដ១៩​ក្តី​ ។ ​ដោយសា​រ​ថា​ ភាគី​ថៃ​បើក​ឲ្យ​ដំណើរការ​នូវ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ឆ្លងកាត់​ចូល​កម្ពុជា​តាម​ច្រក​អន្តរ​ជាតិ​មួយ​ចំនួន​តាម​បន្ទាត់​ព្រំដែន ។ ម្យ៉ាង​ទៀត​រាល់​ទំនិញ​និង​បន្លែ​ត្រី​សាច់​មួយ​ចំនួន​ត្រូវ​ឈ្មួញ​ខ្មែរ​-ថៃ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បន្លែ​ត្រី​សាច់​លើ​ទីផ្សារ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​លក់់​ជា​ធម្មតា​ បើ​ទោះជា​មុខទំនិញ​ផ្សេ​ៗ​ទៀត​មួយ​ចំនួន​ឡើងថ្លៃ​បន្តិច​ ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់​​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូ​វីដ១៩​ក្តី​ ។ ​ដោយសា​រ​ថា​ ភាគី​ថៃ​បើក​ឲ្យ​ដំណើរការ​នូវ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ឆ្លងកាត់​ចូល​កម្ពុជា​តាម​ច្រក​អន្តរ​ជាតិ​មួយ​ចំនួន​តាម​បន្ទាត់​ព្រំដែន ។ ម្យ៉ាង​ទៀត​រាល់​ទំនិញ​និង​បន្លែ​ត្រី​សាច់​មួយ​ចំនួន​ត្រូវ​ឈ្មួញ​ខ្មែរ​-ថៃ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ ឬ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដឹក​ពី​ថៃ​តាម​រថយន្ត​ធំ​ៗ​មក​លក់​ចែកចាយ​លើ​ទីផ្សារ​ជិត​ព្រំដែន​ខាងលើ​ជា​ធម្មតា​ ។​ ទោះបី​ជា​បែប​នេះ​ក្តី​ ត្រី​សាច់​មួយ​ភាគ​ធំ​ក៏​ជា​របស់​ក្នុងស្រុក​ដែល​ពលរដ្ឋ​ដាំ​ដុះ ​ចិញ្ចឹម​ និង​រកបាន​ផង​ដែរ​។​

អាជីវករ​មួយ​ចំនួន​និយាយ​ថា​ បន្លែ​ដែល​ពួក​គាត់​លក់​លើ​ទីផ្សារ​ពេល​នេះ​គឺ​ទទួល​ទិញ​ពី​ឈ្មួញកណ្តាល​ដែល​ប្រមូល​ទិញ​ពី​អ្នកស្រុក​នៅ​តាម​ភូមិ​ឯ​ខេត្តបាត់ដំបង​ ពិសេស​នៅ​ស្រុក​ថ្មគោល​ ហើយ​អះអាង​ថា​ជា​បន្លែ​គ្មាន​ជាតិ​គីមី​ និង​ពេញ​និយម​លក់ដាច់​គួរសម​ ។ ​អាជីវករ​លក់​បាយ​ម្ហូប​មួយ​កន្លែង​និយាយ​ថា ​ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន​តម្លៃ​ទំនិញ​មួយ​ចំនួន​ហាក់​ឡើងថ្លៃ​បន្តិច ប៉ុន្តែ​​ត្រី​និង​បន្លែ​ហាក់​នៅ​ដដែល​ លើកលែងតែ​សាច់​មួយ​ចំនួន​។​

តាម​ប្រភព​ដដែល​​បាន​​បន្ត​​ថា​ សាច់​ជ្រូក​​កាលពី​មុន​មួយ​គីឡូក្រាម​លក់​មិន​ដល់​២​​ម៉ឺន​​រៀល​ផង​ តែ​បច្ចុប្បន្ន​១​គីឡូក្រាម​លក់ក្នុង​តម្លៃ​ជាង​២​​ម៉ឺន​​រៀល​(​សាច់​ល្អ​)​។ ​ទោះបី​ជា​បែប​ណា​ ចំពោះ​ត្រី​នាំ​ចូល​ពី​ថៃ​ទាំង​សម្រាប់​លក់​លើ​ទីផ្សារ​ជិត​ព្រំដែន ​និង​ត្រី​ចំណី​ក្រពើ​ និង​ចំណី​ត្រី​ចិញ្ចឹម​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​នៅ​ខេត្តសៀមរាប​, ខេត្ត​កំពង់ធំ​ និង​រាជធានី​ភ្នំពេញ​ គេ​ឃើញ​ឈ្មួញ​ថៃ​ដឹក​មក​ឲ្យ​ឈ្មួញ​​ខ្មែរ​មួយ​ថ្ងៃ​ៗ​យ៉ាងតិច​ជាង​១០​តោន​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​

អ្នក​ទិញ​ត្រី​ពី​ឈ្មួញ​ថៃ​ដឹក​បន្ត​ទៅ​តាម​បណ្តា​ខេត្ត​និយាយ​ថា​ ត្រី​ផ្លា​នី​និ​ (​ត្រី​ចំណី​ក្រពើ​​និង​ចំណី​ត្រី​)​និង​ត្រី​ផ្សេង​ៗ​ហក់​ឡើងថ្លៃ​បន្តិច​ ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន ​តែ​ក៏​អាច​ជួយ​ឲ្យ​កម្មករ​ជា​ច្រើន​នាក់​មានការ​ងារ​ធ្វើ​ហើយ​អ្នក​រត់​តាក់ស៊ី​មួយ​ចំនួន​មាន​ត្រី​ដឹក​ចេញ​បាន​ចំណូល​ចិញ្ចឹម​គ្រួសារ​ក្នុង​សម័យ​កូ​វី​១៩​ដែរ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ