ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជនតវ៉ា​រឿង​យកលើសថ្លៃរដ្ឋ​ លោក​ប្រធាន​គ្មាន​វាចានឹងថ្លែង​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មហាជន​ជា​អតិថិជន​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​ក្រុង​ស្វាយ​រៀង​និង​ស្រុក​ស្វាយ​ជ្រំ បាន​រិះគន់​យ៉ាង​ចាស់ដៃ និង​ចោទប្រកាន់​ថា លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តស្វាយរៀង​បាន​ឃុប​ឃិត​ជាមួយ​លោក​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តស្វាយរៀង​កេងប្រវ័ញ្ច​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អតិថិជន​ប្រើប្រាស់​ទឹក​ស្អាត ដោយ​យក​ថ្លៃ​សេ​វាត​ភ្ជាប់​បណ្តាញទឹក​ស្អាត និង​ថ្លៃ​សេវា​ថែរក្សា​នាឡិកាទឹក​លើស​សេចក្តី​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កំណត់​។ មហាជន​ប្រតិកម្ម​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៤…

ខេត្តស្វាយរៀង ៖ មហាជន​ជា​អតិថិជន​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​ក្រុង​ស្វាយ​រៀង​និង​ស្រុក​ស្វាយ​ជ្រំ បាន​រិះគន់​យ៉ាង​ចាស់ដៃ និង​ចោទប្រកាន់​ថា លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តស្វាយរៀង​បាន​ឃុប​ឃិត​ជាមួយ​លោក​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តស្វាយរៀង​កេងប្រវ័ញ្ច​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អតិថិជន​ប្រើប្រាស់​ទឹក​ស្អាត ដោយ​យក​ថ្លៃ​សេ​វាត​ភ្ជាប់​បណ្តាញទឹក​ស្អាត និង​ថ្លៃ​សេវា​ថែរក្សា​នាឡិកាទឹក​លើស​សេចក្តី​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កំណត់​។

មហាជន​ប្រតិកម្ម​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០២០ នៅ​ក្រុង​ស្វាយ​រៀង​និង​ស្រុក​ស្វាយ​ជ្រំ​។
បើ​តាម​អតិថិជន​ម្នាក់​ឈ្មោះ​ឆោម​ហឿ​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា គាត់​បាន​សុំ​ត​ភ្ជាប់​បណ្តាញទឹក​ថ្មី អង្គភាព​រដ្ឋាករទឹក​បង់​សេវា​លើស​ប្រកាស​របស់​ក្រសួង​កំណត់​។

បើ​តាម​(​តារាង​កំណត់​ថ្លៃ​សិទ្ធិ​ជាវ​ទឹក​)​ចាប់ពី​សូន្យ​ដល់​១០​ម៉ែត្រគូប​កុង​ទ័​រ​ទឹក ទំហំ​១៥​មី​ល្លី​ម៉ែត្រ​តម្លៃ​២៩២,៤០០​រៀល ជាក់ស្តែង​រដ្ឋាករទឹក​ស្វាយ​រៀង​យក​តម្លៃ ៣៤២,៤០០​រៀល​។​តម្លៃ​ថែទាំ​នាឡិកា ក្រសួង​កំណត់​ក្នុង​១​ខែ​តម្លៃ​៧៥០​រៀល បច្ចុប្បន្ន​រដ្ឋាករទឹក​ស្វាយ​រៀង​យក​១៥០០​រៀល​។

ទាក់ទិន​ករណី​ប្រជាពលរដ្ឋ​តវ៉ា​រឿង​យក​លុយ​សេវា​ភ្ជាប់​បណ្តាញទឹក​ស្អាត​លើស​តម្លៃ​ក្រសួង​កំណត់​នេះ លោក​ឡុ​ង សុខុម ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា គាត់​ជាប់រវល់​ប្រជុំ​សុំ​ឲ្យ​ជួប​មន្ត្រី​អង្គភាព​ទឹក​ស្អាត​ដើម្បី​ឆ្លើយ​បំភ្លឺ​។

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​អុឹម មេ​សា ប្រធាន​អង្គភាព​រដ្ឋាករ​ទឹកបាន​ទេ​ ព្រោះ​ទូរ​សព្ទ័​មិន​ចូល​។

លោក​នេ​ត ចំរើន ប្រធាន​អាជីវកម្ម​អង្គភាព​រដ្ឋាករទឹក​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​យក​តម្លៃ​សេ​វាត​ភ្ជាប់​បណ្តាញទឹក​ស្អាត​ថ្លៃ​ជាង​ក្រសួង​កំណត់​(​ចាប់ពី​សូន្យ​ដល់​១០​ម៉ែត្រគូប​ទំហំ​នាឡិកា​១៥​មី​ល្លី​ម៉ែត្រ តម្លៃ​២៩២,៤០០​រៀល​)​គឺ​នៅ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩​និង​២០២០​នេះ​គឺ​អង្គភាព​រដ្ឋាករទឹក​យក​ថ្លៃ​៣៧២,៤០០​រៀល​ដោយសារ​តម្លៃ​សម្ភារៈ​ឡើងថ្លៃ​ខុស​ឆ្នាំ​២០១៨ ជា​ពិសេស​នាឡិកា ទឹក​ប្រភេទ​AT​ថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ